បណ្តាញសង្គម

កម្ពុជា​-​ចិន គ្រោង​នឹង​រៀបចំ​ពិធី​តាង​ពិព័រណ៍​យោធា​នា​ពាក់កណ្តាល​ឆ្នាំនេះ​

រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍យោធានៅអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨ខាងមុខនៅកោះពេជ្រ ខណៈដែលពិព័រណ៍យោធានោះនឹងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាង កងខេមរភូមិន្ទ និងកង ទ័ពរំដោះប្រជាជនចិន ។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយក នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ បានឲ្យដឹងថា ពិព័រណ៍យោធាកម្ពុជា-ចិន នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ស្តីអំពីកិច្ចសហប្រតិបត្តិការ រវាងខ.ភ.ម និងកងទ័ពរំដោះប្រជាជនចិន និងការផ្តល់សេវាសុខាភិបាលយោធានៃ ប្រទេស ទាំងពីរ ។ លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានបញ្ជាក់ថា ពិពណ៌យោធាកម្ពុជា-ចិននេះ គ្រោងរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ខណៈដែលពិធីបើកពិព័រណ៍ដ៏មានសារៈសំខាន់ នេះ នឹងមានការចូលរួមជាអធិបតីពីសម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។ លោកបញ្ជាក់ថា ពិព័រណ៍យោធាកម្ពុជា-ចិននេះ នឹងមានដាក់តាំងបង្ហាញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ រួមនិងសម្ភារៈយោធា ជាជំនួយរបស់ កងទ័ពរំដោះ ប្រជាជនមួយចំនួនថែមទៀត ។ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា វត្តមាននៃដំណើរបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជានាពាក់កណ្តាលខែ មិថុនាខាងមុខ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលនឹង បង្ហាញពីទំនាក់ទំនង មិត្តភាពដ៏ល្អនិងកាន់តែជិតស្និទ្ធ នៃកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ និងនយោបាយ យុទ្ធសាស្ត្រការពារជាតិ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិន ។ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានជំរុញឲ្យក្រុមការងារស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ ប្រុងប្រៀបត្រៀមលក្ខណៈឲ្យគ្រប់ជ្រុងជ្រោយ ទាំងសម្ភារៈ និងខ្លឹមសារនានា ដើម្បីធ្វើការដាក់ តាំងបង្ហាញនៅក្នុងពិពរណ័យោធាកម្ពុជា-ចិនខាងមុខឲ្យទទួលបានជោគជ័យ ទៅតាមផែនការ ដែលបានកំណត់ ។ សូមជម្រាបថា នៅក្នុងការរៀបចំពិព័រណ៍យោធាកម្ពុជា-ចិននេះ ភាគីកម្ពុជាបានបង្កើតក្រុមការងារ នៃខ.ភ.ម ១ក្រុមដែលមានសមាសភាពចំនួន ៣៦រូបនៅក្នុងស្ថាប័ននៃ ខ.ភ.ម ក្នុងនោះ លោក នាយឧត្តម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួង ការពារជាតិ និងជាប្រធានក្រុមការងាររៀបចំពិពរណ័យោធាកម្ពុជា-ចិន៕