បណ្តាញសង្គម

កិច្ចប្រជុំសាមញ្ញលើកទី៥៣របស់ក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី២

ខេត្តកំពត ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំគណៈអភិបាលខេត្ត ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមវត្តមានលោក អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងកិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប ៧១នាក់។

កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

១. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត

២. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត

៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត

៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត

៥. ពិនិត្យ និងអនុម័តលើផែនការថវិកាប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត

៦. បញ្ហាផ្សេងៗ៖

-ការចូលរួមមតិរបស់អង្គប្រជុំ

-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងកិច្ចប្រជុំសាមញ្ញលើកទី៥៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕ ដោយ ៖ ទ្រី ហៀន