បណ្តាញសង្គម

ក្រសួងដែនដីស្នើរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ការចេញលិខិតសាងសង់

រាជធានីភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើរដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍ដល់ម្ចាស់សំណង់ឱ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឱ្យគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។

យោងតាមលិខិតចេញផ្សាយនៅថ្ងៃទី០៣ តុលា បានរៀបរាប់ថា ការចេញលិខិតសាងសង់មុនទទួលបានលិខិតពីក្រសួងសមត្ថកិច្ចនេះ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យលេខ ៨៦អនក្រ. បកចុះថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៩៧ ស្តីពីការអនុញ្ញាតឲ្យសាងសង់បណ្តាលឲ្យកើតមានបទល្មើសសំណង់ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់៕