បណ្តាញសង្គម

រាជបណ្ឌិតសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែមានតម្លៃខាងផ្នែកសីលធម៌ និងមរតកប្រវត្តិសាស្រ្ត ប៉ុន្តែមិនអាចប្រើដើម្បីជាឧបករណ៍អូសទាញឱ្យសហគមន៍អន្តរជាតិ មកចូលរួមពាក់ព័ន្ធផ្ទៃក្នុងកម្ពុជាឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ អះអាងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែមានតម្លៃខាងផ្នែកសីលធម៌ និងមរតកប្រវត្តិសាស្រ្ត ប៉ុន្តែគេមិនអាចប្រើកិច្ចព្រមព្រៀងនេះ ដើម្បីជាលិខិតូបករណ៍ ឬជាឧបករណ៍អូសទាញឱ្យសហគមន៍អន្តរជាតិមកចូលពាក់ព័ន្ធដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋធិបតេយ្យនោះទេ។

សេចក្តីថ្លែងការណ៍របស់ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងចំថ្ងៃនៃខួបលើកទី២៧ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬ «កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា» ដែលកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជារៀងរាល់ឆ្នាំ ថ្ងៃ២៣តុលា ត្រូវបានក្រុមអ្នកនយោបាយលើកជាប្រធានបទ បកស្រាយផ្សេងៗគ្នា ដើម្បីកេងចំណេញជាបន្តបន្ទាប់។

ក្រុមអ្នកមាននិន្នាការប្រឆាំង នាថ្មីៗនេះ បានស្នើដល់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់ ចំនួន១៨ប្រទេស សើរើចំពោះកិច្ចព្រមព្រៀងនេះឡើងវិញ ដោយចោទរាជរដ្ឋាភិបាលកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយមិនបានអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងនេះទេ។

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងបន្តថា បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវដោះស្រាយដោយកម្ពុជា ក្រោមច្បាប់ផ្ទៃក្នុងកម្ពុជា។ សហគមន៍អន្តរជាតិ មិនអាចប្រើប្រាស់លេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីមករំលោភរដ្ឋអធិបតេយ្យមួយនេះទេ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា៖