បណ្តាញសង្គម

លទ្ធផលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសសម្រាប់ថ្ងៃទី៣០ ខែតុលាម្សិលមិញ

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៧២៩គ្រឿង រកឃើញល្មើសច្បាប់៦៦៦គ្រឿង(ម៉ូតូ៨៥%) អប់រំ២០០គ្រឿង និងផាកពិន័យ៤៦៦គ្រឿង។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៣០ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៨១២គ្រឿង, អប់រំ១២៤គ្រឿង និងផាកពិន័យ១,២០៣គ្រឿង។

សូមជម្រាបថា សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣៤,៣៤៤គ្រឿង រកឃើញយានយន្តល្មើស២៥,៣៤៣គ្រឿង(ម៉ូតូ៨១%) ក្នុងនោះអប់រំ ៦,៣៣១គ្រឿង និងផាកពិន័យ១៩,២១០គ្រឿង៕