បណ្តាញសង្គម

លោក ឃួង ស្រេង ដឹកនាំ​គណៈប្រតិភូ​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ស្សនកិច្ចផ្លូវការនៅ​ទីក្រុង​ប៉ារីស

រាជធានីភ្នំពេញ ៖ កាលពីលា្ងចថ្ងៃព្រហស្បតិ៍ ០៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង អញ្ជើញដឹកនាំគណៈប្រតិភូរាជធានីភ្នំពេញទៅបំពេញស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស និងចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងលីល សាធារណរដ្ឋបារាំង ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៕