បណ្តាញសង្គម

មន្ត្រី​ថា ទណ្ឌិត​ជាង​១០០​នាក់​នឹងត្រូវ​លើកលែងទោស​ក្នុង​ពិធីបុណ្យ​អុំទូក​

រាជធានីភ្នំពេញ ៖ យោងតាមការឲ្យដឹងពីមន្ត្រីពន្ធនាគារបានបញ្ជាក់ថា ទណ្ឌិតជាង ១០០នាក់ ក្នុងចំណោមទណ្ឌិតជាង៥០០នាក់ នឹងត្រូវសម្រេចឲ្យមានការបន្ធូរបន្ថយ និងការលើកលែងទោស ដែលគ្រោងធ្វើឡើងនៅអំឡុងពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។ លោក បេទា ឡេង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា មានតែទណ្ឌិតជាង ១០០នាក់ប៉ុណ្ណោះ ត្រូវបានគណៈកម្មការសម្រេចជ្រើសរើសសម្រាប់សំណើលើកលែងទោស និងបន្ធូបន្ថយទោសនាឱកាសពិធីបុណ្យអុំទូកខាងមុខនេះ ។ លោកថា ទណ្ឌិតជាង ១០០នាក់នោះ បានកែប្រែអត្តចរិត និងគោរពតាមលក្ខខណ្ឌនានា។ ប៉ុន្តែលោក បេទា ឡេង មិនបានផ្ដល់ព័ត៌មានលម្អិតអំពីចំនួនអ្នកទោសជាស្ត្រី អ្នកទោសនយោបាយ ឬក៏ប្រភេទអ្នកទោសដែលត្រូវបានស្នើសម្រាប់ការលើកលែង ឬបន្ធូរបន្ថយទោសនោះឡើយ ខណដែលមុននេះមានការរំពឹងទុកថា អ្នកទោសនយោបាយមួយចំនួននឹងត្រូវ លើកលែងទោសក្នុងពិធីបុណ្យអុំទូក រួមទាំងពិធីបុណ្យជាតិផ្សេងៗទៀតនាពេលខាងមុខ ៕19_07_2010_HOUR_Prisoner