បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សាលើលើរបៀវារៈសំខាន់ៗចំនួន៤

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤។ នេះបើយោងតាម របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិតជូនដំណឹងដដែលបញ្ជាក់ថា របៀបវារៈ ដែលត្រូវប្រជុំពិភាក្សានៅថ្ងៃនេះរួមមាន ៖ ១៖ សេចក្តីព្រាងច្បាប់លិខិតជូនដំណឹងស្តីពីបរធនបាលកិច្ច។ ២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន័ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ ៣៖ សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០។ ៤៖ បញ្ហាផ្សេងៗ