បណ្តាញសង្គម

​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​”AngkorUltraTrail” ប្រចាំឆ្នាំ​២០១៨

សៀមរាបៈកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៨នៅរដ្ឋបាលសាលាខេត្តសៀមរាបលោកពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ AngkorUltraTrailប្រចាំឆ្នាំ២០១៨។ដោយមានការអញ្ជើញចូលរួមពីលោកវ៉ាត់ចំរើនរដ្ឋលេខាធិកាក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងជាប្រធានគណះកម្មាធិកាជាតិ អូឡាំពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trail ប្រចាំឆ្នាំ២០១៨ គឺមានវិញ្ញាសារចំនួន ២ គឺរយះចំងាយ ១២៨គីឡូម៉ែត្រ និងរយះចំងាយ ៦៤គីឡូម៉ែត្រ។លោកបន្តថា ព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trail ប្រចាំឆ្នាំ២០១៨ គឺប្រព្រឹត្តឡើងនៅថ្ងៃទី ១៩និងថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៩ខាងមុខនេះ នៅទីលានជល់ដំរីខេត្តសៀមរាប ៕