បណ្តាញសង្គម

សម្តេច​តេ​ជោ​អញ្ជើញ​ជួប​កម្មករ​១៥.៦០៦​នាក់​នៅ​ខេត្តកណ្តាល​និង​កំពង់ស្

ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះនឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីប្រមាណ ១៥.៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២មកពីខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល។សម្រាប់ជំនួបសំណេះសំណាលនៅថ្ងៃនេះ ធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ សម្តេចតេជោហ៊ុន សែន អញ្ជើញជួបសំណេះសំ ណាលមកពីរោងចក្រ សហគ្រាសចំនួន ១៥នៅក្នុង ខេត្តកណ្តាល មានកម្មករ និយោជិតប្រមាណ ១០.៦៣២នាក់ និងមកពីខេត្តកំពង់ស្ពឺចំនួន៧ មានកម្មករនិយោជិតប្រមាណ ៤.៩៧៤នាក់។ រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និងខ្មែរចំនួន៧។ រោងចក្រ សហគ្រាសទាំង២២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ។ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ។ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ ចេញដំណើរចុះសំណេះសំណាលជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៧មកម្ល៉េះ។មកដល់ពេលបច្ចុប្បន្នសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥.១៧៣នាក់៕