បណ្តាញសង្គម

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​០១ ខែមីនា​

រាជធានីភ្នំពេញ ៖ ថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយទាំងអស់ ៖ សាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៣,៨៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពីថ្លៃ ៣,៦០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

កម្ពុជាទទួលរងឥទ្ធិពលព្យុះទី២ មានឈ្មោះ សាន់បា (SANBA)

យុះទី២ មានឈ្មោះ សាន់បា (SANBA) នឹងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូង ហើយនឹងថយឥទ្ធិពល នៅពេលដែលវាមកដល់កៀកនឹងឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម នាយប់ថ្ងៃទី ១៧ ខែកុម្ភៈ ។ស្ថានភាពបែបនេះ អាចនឹងធ្វើឲ្យមានភ្លៀងកក់ខែ ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី ១៨ដល់២២ ខែកុម្ភះ នៅតាមបណ្តាខ័ណ្ឌ ស្រុក ក្រុង មួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្ម៊ំ កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្តនៅតំបន់ឆ្នេរ ៕

ស្ថានភាព​សីតុណ្ហភាព​អប្បបរមា​នៅ​ទូទាំងប្រទេស​សម្រាប​ថ្ងៃនេះ​

រាជធានីភ្នំពេញ ៖ ស្ថានភាពសីតុណ្ហភាពអប្បបរមា ពិនិត្យឃើញនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ៕

សីតុណ្ហភាពកាន់តែចុះត្រជាក់ខ្លាំងយ៉ាងគំហុក

ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ ចុះត្រជាក់ខ្លាំង ក្នុងរង្វង់ពី ១០-១២ អង្សាសេ នៅព្រះរាជាណាចក្រកម្ពុជា ដែលនេះវាបានថយចុះយ៉ាងគំហុក ក្នុងនោះរួមមាន៖

- តំបន់ជួរភ្នំដងរែក ៖សីតុណ្ហភាពអប្បបរមា បានថយចុះមកនៅក្នុងរង្វង់ពី ១០-១២ អង្សាសេ

- តំបនខ្ពង់រាប់ ៖សីតុណ្ហភាពអប្បបរមា បានថយចុះមកនៅក្នុងរង្វង់ពី ១៣-១៤,៥ អង្សាសេ

- តំបន់ទំនាប់កណ្តាល ៖ សីតុណ្ហភាពអប្បបរមា បានថយចុះមកនៅក្នុងរង្វង់ពី ១៥-១៩,៥ អង្សាសេ។

អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខភាព ៕

ស្ថានភាព​សីតុណ្ហភាព​អប្បបរមា​ទូទាំងប្រទេស​សម្រាប់​ថ្ងៃនេះ​

រាជធានីភ្នំពេញ ៖ ស្ថានភាពសីតុណ្ហភាពអប្បបរមាពិនិត្យឃើញនៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយតំបន់ជួរភ្នំដងរែក (ប្រាសាទព្រះវិហារ) សីតុណ្ហភាពអប្បបរមាបានធ្លាក់ចុះដល់១០អង្សារសេ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកនេះ៕ សូមមើលតារាងជូនដំណឹងរបស់ក្រសួងនៅខាងក្រោមនេះ ៖

ស្ថានភាព​សីតុណ្ហភាព​អប្បបរមា​ទូទាំងប្រទេស​សម្រាប់​ថ្ងៃនេះ​

រាជធានីភ្នំពេញ ៖ ស្ថានភាពសីតុណ្ហភាពអប្បបរមាពិនិត្យឃើញនៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះដោយខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៤អង្សាសេ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកនេះ៕ សូមមើលតារាងជូនដំណឹងរបស់ក្រសួងនៅខាងក្រោមនេះ ៖

រាជធានីខេត្តមួយចំនួននឹងចុះត្រជាក់ខ្លាំងក្នុងរង្វង់ ១៣ ទៅ ១៤ អង្សាសេ ចាប់ពីថ្ងៃទី០៤ ដល់០៩ ខែកុម្ភៈ

ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់ជាលើកទី៤ ។ ដោយក្នុងនោះរាជធានី ខេត្តមួយចំនួន សីតុណ្ហភាពចុះត្រជាក់ដល់ ១៣ទៅ១៤អង្សាសេ ចាប់ពីថ្ងៃទី០៤ ដល់ ០៩ ខែកុម្ភៈ។ ក្នុងនោះរួមមាន៖ 1. តំបន់ជួរភ្នំដងរែក ៖ សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៣ទៅ១៤ អង្សសេ។ 2. ខេត្តឧត្តរមានជ័យ ព្រះវិហា ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៥ទៅ១៦ អង្សសេ។ 3. ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្ម៊ំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៧ទៅ១៨ អង្សសេ។ 4. រាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពី តាកែវ កណ្តាល ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៩ទៅ២០អង្សសេ។ 5. ខេត្តកែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមា និងមាន ២៣ទៅ២៤ អង្សសេ៕

អាកាសធាតុនឹងចុះត្រជាក់ជាលើកទី4

បន្ទាប់ពីប្រទេសកម្ពុជាទទួលរងនូវអាកាសធាតុចុះត្រជាក់៣លើករួចមកហើយនោះ ។ ឥលូវអាកាសធាតុនឹងបន្តចុះត្រជាក់ជាលើកទី ៤ នៅទូទាំងប្រទេស ដែលធ្វើសីតុណ្ហភាព អប្បបរមា ថយចុះជាថ្មីម្តងទៀត នាចុសប្តាហ៍ទី១ នៃខែកុម្ភៈ ខាងមុខនេះ៕

នៅ​ឆ្នាំ​២០២០​ខាងមុខ ភូមិ​ទាំងអស់​នៅ​កម្ពុជា​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ពេញលេញ​

(ភ្នំពេញ)៖មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជាបានអះអាងថា នៅឆ្នាំ២០២០ភូមិទាំងអស់ទូទាំងប្រទេសនឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពផ្សេងៗហើយឆ្នាំ២០៣០យ៉ាងហោចណាស់ ៧០ភាគរយនៃលំនៅដ្ឋានទាំងអស់ទូទាំងកម្ពុជានឹងមានអគ្គិសនីដែលមានគុណភាព ដូចជាអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់យ៉ាងពេញលេញ។នៅក្រោយសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០១៧នៅថ្ងៃទី២៤ខែមករាម្សិលមិញនេះ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គសនីកម្ពុជា មានប្រសាសន៍ថា ផ្អែកលើការអភិវឌ្ឍលើគ្រប់វិស័យរបស់រដ្ឋាភិបាលក៏ដូចជាសន្ទុះនៃការផលិតប្រភពអគ្គិសនីនៅក្នុងស្រុករបស់កម្ពុជាមានសន្ទុះយ៉ាងខ្លាំងក្លានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្ពុជាមានសុទដ្ឋិនិយមថា នឹងសម្រចឱ្យបានការផ្គត់ផ្គង់អគ្គិសនីមួយគ្រប់គ្រាន់ គ្រប់ទីកន្លែង ប្រកបដោយចីរភាព ស្ថិរភាព គុណភាព ជាមួយនឹងតម្លៃកាន់តែ ទាបជាងពេលបច្ចុប្បន្នផងដែរ។ លោកប្រធានបន្តថា គោលដៅរបស់កម្ពុជាគឺជំរុញការវិនិយោគបន្ថែមទៀតដើម្បីឲ្យ រាជធានី-ខេត្តទាំង២៥ មានអនុស្ថានីយផ្តល់ប្រភពនៅក្នុងខេត្តផ្ទាល់នៅឆ្នាំ២០២០ ខណៈដែលបច្ចុប្បន្ន នេះអគ្គិសនីកម្ពុជាកំពុងតែមមាញឹកអនុវត្តគម្រោងពង្រីក(បណ្តាញជាតិ) ដើម្បីបង្កើតឲ្យមានអនុស្ថានីយ ផ្ទាល់នៅខេត្តដែលនៅសេសសល់ចំនួន៦។ ការផ្តល់សេវាកម្មចែកចាយអគ្គិសនី គឺពឹងផ្អែកទៅលើការ វិនិយោគសាងសង់បណ្តាញចែកចាយ។ គោលដៅអគ្គិសនីភាវូបនីយកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឲ្យ គ្រប់ភូមិអាចទទួលបានសេវាចែកចាយអគ្គិសនីនៅឆ្នាំ២០២០។ លោក ទី នរិន្ទ លើកឡើងថា យ៉ាងណាសន្ទុះនៃការផ្តល់ថាមពលអគ្គិសនីនេះ បានដើរ លឿនជាងការប៉ាន់ប្រមាណរបស់ធនាគាពិភពលោក ដែលបានធ្វើការសិក្សាថារហូតដល់ឆ្នាំ២០៣០ ទើបលំនៅដ្ឋាន៧០ភាគរយ អាចមានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេស៕

ភ្លៀងកក់ខែ នៅបន្តអូសបន្លាយ ដល់ថ្ងៃទី៣០ ខែមករា ភ្លៀងកក់ខែនៅតែបន្តធ្លាក់រាយប៉ាយ

ភ្លៀងកក់ខែ នៅបន្តអូសបន្លាយ ដល់ថ្ងៃទី៣០ ខែមករា ភ្លៀងកក់ខែនៅតែបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅបង្កួរ ចាប់ពីថ្ងៃទី ២៣ ដល់ ៣០ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្តាររាជធានី-ខេត្តមួយចំនួនរួមមាន៖ -តំបន់មាត់សមុទ្រ រួមមាន៖

ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង និងមានភ្លៀងកក់ខែធ្លាក់ពីមធ្យម ទៅបង្កួរ។

-តំបន់ទំនាបកណ្តាល រួមមាន៖

រាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងមានភ្លៀងកក់ខែពីតិច ទៅមធ្យម។

អាស្រ័យដូចបានជម្រាប់ជូនដំណឹង សូមបងប្អូនប្រុងប្រយ័ត្នចំពោះការហាល់នៅកសិផលផ្សេងៗ ៕

 

តម្លៃ​ប្រេងឥន្ធនៈ​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១​ខែកុម្ភៈ

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៨ តម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៣,៩៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពីថ្លៃ ៣,៨០០រៀលក្នុង១លីត្រ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​

រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម៕ សូមអានសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុង៖

រាជធានី​-​ខេត្ត​ចំនួន​៩​នឹងមាន​ភ្លៀង​ធ្លាក់​កក់ខែ​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១

រាជធានីភ្នំពេញ ៖ ឥទ្ធិពលខ្យល់មូសុងឦសាន នឹងធ្វើឲ្យបណ្ដាលរាជធានី-ខេត្តចំនួន៩របស់កម្ពុជា មានភ្លៀងធ្លាក់កក់ខែ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ ពិសេសបណ្ដាខេត្តនៅតំបន់ប៉ែកខាងកើត និងខាងត្បូងនៃប្រទេសកម្ពុជា។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ការមានភ្លៀងធ្លាក់កក់ខែនេះ គឺបណ្ដាលមកពីឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន នឹងធ្វើឲ្យរាជធានី-ខេត្តចំនួន៩រួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពត មានភ្លៀងកក់ខែ៕ ខាងក្រោមនេះ ជាការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក៖

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១១​មករា​

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការកំណត់ ថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយ ដែលតម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៣,៩០០រៀលក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពីថ្លៃ ៣,៦៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

ភ្លៀង​នឹង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកព្រឹលមថ្ងៃទី២៥ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្យុះ តឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស៕

ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​២៦-២៨​ខែ​នេះ​

ជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថាឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិន ដែលកំពុងស្ថិតនៅភាគខាងកើត ប្រទេសហ្វីលីពីន ហើយនឹងជះឥទ្ធិពលដល់កម្ពុជា នៅចុងខែធ្នូនេះ។ លក្ខណៈបែបនេះនឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្ដាខេត្តដែលស្ថិតនៅជាប់តាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម។ សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ ៖

កម្ពុជានឹងចុះត្រជាក់ខ្លាំង ចាក់ពីពាក់កណ្តាលខែធ្នូ សូមបងប្អូនប្រុងប្រយ័ត្ន ចាប់ពីពាក់កណ្តាល ខែធ្នូ

សូមបងប្អូនប្រុងប្រយ័ត្ន ចាប់ពីពាក់កណ្តាល ខែធ្នូ អាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងចះុត្រជាក់ខ្លាំង នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ១៩ ២២ ខែធ្នូ ឆ្នាំ២០១៧ សម្ពាធខ្ពស់ពីប្រទេសចិន និងរំកិលមកគ្របដណ្តប់លើជ្រោយឥណ្ឌូចិន ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងឦសានខ្លាំង ក៏បង្កើនឥទ្ធិពលមកលើកម្ពុជា។ អាស្រ័យហេតុនេះសូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន និងត្រៀមបង្កាទុកជាមុនឲ្យបានជាស្រេច នូវខោអាវរងា និងសម្លៀកបំពាក់ក្រាសៗ ជាពិសេសលោកតា លោកយាយចាស់ៗ ៕

តម្លៃប្រេងឥន្ធនៈត្រូវលក់រាយ តាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ មិនឲ្យលើសពី៖ សាំងធម្មតា៣,៩០០រៀល និងម៉ាស៊ូត៣,៦០០រៀល ក្នុង១លីត្រ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មានដូចជា៖

* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៩០០រៀលក្នុង១លីត្រ

* តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៦០០រៀលក្នុង១លីត្រ៕

កម្ពុជានិងចុះត្រជាក់ខ្លាំងក្នុងដើមខែធ្នូ ============================

នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះត្រជាក់ក្នុងខែធ្នូ ដែលលក្ខណៈបែបនេះ និងធ្វើឲ្យសីតុណ្ហភាពអប្បបរមា បន្តធ្លាក់ចុះបន្ថែមទៀតជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ០៨-១៤ ខែធ្នូ នឹងធ្លាក់ចុះខ្លាំងនៅតាមបណ្តារខេត្តមួយចំនួនដូចជា៖ ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦ ទៅ ១៨ អង្សាសេ។ នឹងបណ្តាររាជធានី-ខេត្ត ដ៏ទៃទៀត នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៩ ទៅ ២១ អង្សាសេ ៕ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជ្រាប់ជាព័ត៌មាន និងតម្រៀមសម្លៀកបំពាក់

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកានេះ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង

២-ទន្លេមេគង្គ-ក្រចេះ

៣-ទន្លេមេគង្គ-កំពង់ចាម

៤-ទន្លេបាសាក់-ចតុមុខ

៥-ទន្លេមេគង្គ-អ្នកលឿង

៦-ទន្លេបាសាក់-កោះខែល

៧-ទន្លេសាប-ព្រែកក្តាម

៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ក្រសួងសុខាភិបាល និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រួមគ្នាបញ្ជៀបការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យចេះបង្ការខ្លួនពីជំងឺមហារីក, ១ឆ្នាំៗពលរដ្ឋខ្មែរជាង១ម៉ឺននាក់ ស្លាប់ដោយសារជំងឺនេះ!

(ភ្នំពេញ)៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត រៀបចំនូវវេទិកាសុខភាព ស្តីពី «ការបង្ការជំងឺមហារីក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណង ដើម្បីបញ្ជៀបការយល់ដឹងពី វិធីបង្ការជំងឺមហារីក ដល់ប្រជាពលរដ្ឋកម្ពុជា។ លោក ស្រ៊ាង គីមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជារៀងរាល់ឆ្នាំតែងប្រារព្ធធ្វើកម្មវិធីសង្គមផ្សេងៗ ដែលមានគោលបំណងចូលរួម ចំណែកដោះស្រាយបញ្ហាចំបងនានា ដែលកើតមានឡើងក្នុងសង្គមកម្ពុជា។ ជាមួយគ្នានេះ លោក ស្រ៊ាង គីមលី បានបន្ថែមទៀតថា ឆ្លើយតបញ្ហាជំងឺមហារីកដ៏កាចសាហាវនេះ គម្រោងដែលមានឈ្មោះថា Cancer Remembrance Appeal for the Needy ឬហៅកាត់ថាគម្រោង CRANE នេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការ ដ៏ជិតស្និតរវាង សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណងសំខាន់ ៣ យ៉ាងគឺ ៖ ១៖ ជាការរំលឹកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយសារជំងឺមហារីកនៅកម្ពុជា ២៖ ដើម្បីស្វែងរកថវិកាសប្បុរសធម៌ ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ ពីជំងឺមហារីកនៅមជ្ឈមណ្ឌលជាតិ ជំងឺមហារីកកម្ពុជា ៣៖ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ស្តីអំពីការបង្ការជំងឺមហារីក បើតាមលោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែកវិភាគដុំសាច់ មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា នោះគឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ និងមហារីកក្រអូមមាត់។ ចំណែកជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុត លើបុរសកម្ពុជាវិញនោះ មានមហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ មហារីកក្រពះ មហារីកកូនកណ្តុរ និងមហារីកក្រអូមមាត់។ ជំងឺមហារីកទាំងអស់ខាងលើនេះ (លើកលែងមហារីកកូនកណ្តុរ) សុទ្ធសឹងជាជំងឺមហារីក ដែលអាចបង្ការបានមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើប្រជាពលរដ្ឋយល់ដឹង ពីការបង្ការជំងឺមហារីកបានគ្រប់គ្រាន់។ លោកសាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានបញ្ជាក់ថា «ឃាតករមួយក្នុងចំណោមឃាតករទាំង១០ ដែលសម្លាប់ប្រជាជនខ្មែរ ច្រើនជាងគេបំផុត គឺជំងឺមហារីក។ ស្ថិតិចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ក្នុងមួយឆ្នាំៗមានប្រជាជនកម្ពុជា ប្រហែល១៥,០០០នាក់ កើតជំងឺមហារីក និងជាង១០,០០០នាក់បានស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ»។ លោកសាស្ត្រាចារ្យបន្តថា ជំងឺមហារីកជាជំងឺដ៏កាចសាហាវ ដែលគ្មានវិធីព្យាបាលជាទេនៅពេលជំងឺនេះ កើតដល់ដំណាក់កាលចុងក្រោយ ដូច្នេះវិធានការដែលមានប្រសិទ្ធិភាពបំផុត ក្នុងការបង្ក្រាបជំងឺនេះគឺការបង្ការ និងរុករកជំងឺនៅដំណាក់កាលដំបូង។ ដើម្បីឲ្យការបង្ការមានប្រសិទ្ធិភាព ប្រជាជនត្រូវមានការយល់ដឹងខ្ពស់ អំពីហនិភ័យផ្សេងៗ ដែលបណ្តាលឲ្យកើតជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមយុវជនអាស៉ីអាគ្នេយ៍កម្ពុជា និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងការរៀបចំវេទិកាសុខភាព ស្តីពី «ការបង្ការជំងឺមហារីក» ដ៏មានសារសំខាន់នេះ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វេទិកាសុខភាពនេះ ធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាល កំពុងតែខិតខំបញ្ជៀបការយល់ដឹងឲ្យ បានទូលំទូលាយ លើកិច្ចការពារជំងឺមិនឆ្លងនេះ ជាពិសេសគឺជំងឺមហារីកតែម្តង ដែលជាជំងឺរ៉ំារ៉ៃបង្កឲ្យមានពិការភាព បាត់បង់សមត្ថភាព និងលទ្ធភាពធ្វើការងារ ដែលជាកត្តាមួយជំរុញឲ្យមានក្រីក្រ និងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ការព្យាបាល។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្តល់នូវអនុសាសន៍ចំនួន៨ ដើម្បីបង្ការជំងឺមហារីករួមមាន៖ ១៖ សូមនាំគ្នាចូលរួមធ្វើឲ្យប្រសើរឡើង នូវរបៀបរបបនៃការហូបចុករស់នៅ ប្រកបដោយអានាម័យល្អ និងម្ហូបអាហារមានផាសុខភាព ដែលវាជាផ្នែកមួយនៃការបង្កឲ្យជំងឺមហារីក។ ២៖ ចូលរួមជំរុញការបង្កើននូវការយល់ដឹង អំពីម្ហូបអាហារមិនល្អ សម្រាប់សុខភាព។ ៣៖ រួមគ្នាប្រើប្រាស់ ឬទិញផលិតផលម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ដើម្បីសុខភាពយើងទាំងអស់គ្នា។ ៤៖ ចូលរួមរក្សាសុខភាពតាមរយៈការធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ។ ៥៖ បង្កើនចំណេះដឹងពីបញ្ហាសុខភាព និងការការពារជំងឺ រួមទាំងគ្រោះថ្នាក់សុខភាពបណ្តាលមក ពីការបំពុលបរិស្ថាន នៅក្នុងអាគារ ព្រមទាំងជំរុញបង្កើនសុខភាព ពេលប្រកបមុខងារ។ ៦៖ ជំរុញកិច្ចសហការអន្តរវិស័យ ដើម្បីឆ្លើយតប និងធ្វើអន្តរាគមន៍ទៅលើបញ្ហា សុខភាពសារធារណៈរួមទាំង មូលហេតុដែលបង្កឲ្យមានជំងឺមហារីកនេះ បានទាន់ពេលវេលា។ ៧៖ សម្រាប់ស្ត្រី ត្រូវចូលរួមធ្វើការរុករកដោយខ្លួនឯង នូវជំងឺមហារីកដោះ និងចូលរួមត្រួតពិនិត្យជាប្រចាំនូវជំងឺមហារីកស្បូន ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា។ ៨៖ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការកើតឡើងនូវជំងឺមិនឆ្លង សូមចងចាំចំណុចសំខាន់ៗ ដែលលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែណែនាំប្រជាពលរដ្ឋទូទៅ គឺសូមកុំបរិភោគអាហារដែលមានជាតិប្រៃពេក កុំហូបផ្អែមពេក និងកុំពិសារអាហារដែលមានខ្លាញ់។ ការធ្វើលំហាត់ប្រាណជាប្រចាំ នឹងនាំមកនូវសុខភាពល្អ៕