បណ្តាញសង្គម

ទេព បូ​ព្រឹក្ស ត្រូវគេ​គប់​កំប៉ុង​ស្រា​បៀ​ដាក់ ពេល​កំពុង​ច្រៀង នៅ​ភោជនីយដ្ឋាន​សមុទ្រ​

កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀង ដ៏ល្បីម្នាក់ របស់អតីតផលិកកម្ម រស្មីហង្សមាស បានស្រែកយំ និងរៀបរាប់ពីសេចក្តីឈឺចាប់ យ៉ាងខ្លាំង ក្រោយពេលនាង កំពុងតែច្រៀងសុខៗ ស្រាប់តែយុវជនម្នាក់ ទំនងជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរ គប់លើកញ្ញា ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។ ហេតុការណ៍ បង្កឱ្យមានការភ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជនីយដ្ឋាន (សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។យោងតាមការរៀបរាប់ របស់កញ្ញា ទេព បូព្រឹក្ស ទាំងក្ដីឈឺចាប់ បានឲ្យដឹងថា កញ្ញា បានមកភោជនីយដ្ឋានខាងលើ គឺត្រៀមច្រៀង ៦ បទ រួចទៅច្រៀង មួយកន្លែងទៀត តែពេលកញ្ញា មកដល់ម៉ោង ៩ និង៥០នាទី ដោយកញ្ញា ត្រូវច្រៀង គឺម៉ោង ១០ តែម្ចាស់ហាងទំនង ខឹងមិននិយាយអី ។ ខណៈនៅពេលកើតហេតុ គឺពេលដែលកញ្ញា កំពុងតែច្រៀង ស្រាប់តែមានយុវជនម្នាក់ ដោយសង្ស័យ ជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរ គប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញា ខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត រួចហើយយុវជន និងបក្ខពួក ពេលដែលគប់ហើយ ក៏បានគេចខ្លួនបាត់ ពីហាងអស់ ។ជាមួយគ្នានោះ លោក ឌីជេ (DJ) ដេវីត ដែលជាគូស្នេហ៍ របស់កញ្ញា ទេព បូព្រឹក្ស និងជាតារាចម្រៀង រេប ប្រចាំផលិតកម្ម រស្មីហង្សមាស បានប្រាប់ អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ ជាមួយជនបង្កនោះទេ ហើយលោក DJ ដេវីត បានស្នើសុំឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុ ចូលខ្លួនដោះស្រាយ ឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ចំពោះករណីដ៏ភ្ញាក់ផ្អើល ខាងលើនេះ ភាគីបង្ក បានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នា នៅកន្លែងកើតហេតុ បាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក្ស ត្រូវបានលោក DJ ដេវីត យករថយន្តស៊េរីទំនើប មកដឹកចេញ ពីកន្លែងហេតុផងដែរ៕

អ្នកលក់​លៀស​ត្អូញត្អែ​ពី​លៀស​ទិញ​ចូល​កាន់តែ​ឡើងថ្លៃ ឯ​អ្នកលក់​កាន់តែច្រើន​

ភ្នំពេញ ៖ បងប្អូនអ្នករុញរទេះដើរលក់លៀសហាលតាមដងផ្លូវមួយចំនួនបានលើកឡើងថា ការទិញលៀសដើរលក់នាពេលបច្ចុប្បន្នមានតម្លៃកាន់តែខ្ពស់ ហើយអ្នកប្រកបរបរនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ធ្វើឱ្យជួបការលំបាកក្នុងការរកថវិការសម្រាប់ដោះស្រាយចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្នុងមុខរបរតូចតាចតាមដងផ្លូវក្រុមអ្នកលក់លៀសនៅរាជធានីភ្នំពេញបានលើកឡើងថា លៀសបច្ចុប្បន្នមិនសូវសំបូរដូចកាលពីមុនទៀតទេ ហើយតម្លៃក្នុងមួយតៅកាលពីមុនមកធ្លាប់តែ៣-៤រៀល ប៉ុន្តែពេលបច្ចុប្បន្នបានឡើងរហូតដល់៦-៨ម៉ឺនរៀលទៅតាមប្រភេទលៀសល្អនិងមិនល្អ។ក្រៅពីតម្លៃលៀសឡើងថ្លៃហើយអ្នកប្រកប មុខរបរនេះ សព្វថ្ងៃក៏មានចំនួនកាន់តែច្រើនឡើងធ្វើឱ្យថ្ងៃខ្លះលក់មិនអស់សល់ខាតដើមខាតចុងថែមទៀត។ នៅត្រង់ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញគេឃើញក្នុងដីឡូដែលសង់ខ្ទម រខេករខាកល្មមអាចរស់នៅបាននិង រទេះរុញសម្រាប់ប្រើលក់លៀសហាល និងផ្ទៃដី ក្រាលដោយសម្បកលៀស នៅក្បែរនឹងប្រឡាយទឹកស្អុយ ទីនោះហើយជាកន្លែងដែលបងប្អូនខ្មែរក្រីក្រពីទីជនបទមកធ្វើលៀសហាលលក់គ្រាន់ចិញ្ចឹមជីវិត។ ស្ត្រីឈ្មោះមុំរុយអាយុ២៧ឆ្នាំ ដែលទើបចេញមកពីកន្លែងផ្ទះជួលនៅតំបន់ខាងលើនេះបានប្រាប់ឱ្យដឹងថា គាត់បានមកប្រកបរបរលក់លៀសនេះចំនួន៥ទៅ៦ឆ្នាំមកហើយដើម្បីគ្រាន់រកប្រាក់ចិញ្ចឹមគ្រួសារ។ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់ចំណូលពីការដើរលក់លៀសហាលនេះចាប់ពី២ម៉ឺនទៅ៥ម៉ឺនរៀល។ ទាក់ទិនទៅនឹងការដើរលក់លៀសហាលនេះដែរ ស្ត្រីរូបនេះបានរៀបរាប់ប្រាប់ថា “លៀសក្នុងមួយថ្ងៃខ្ញុំចំណាយចាប់ពី៦ទៅ៧ម៉ឺរៀលសម្រាប់ទិញលក់ ហើយចំណែកគ្រឿងប្រឡាក់លៀសវិញក៏ត្រូវចំណាយខ្ពស់ដែរគឺចាប់ពី៥ទៅ៦ម៉ឺរៀល ហើយបើបូកថ្លៃដើមទៅគឺជាង១០ម៉ឺនរៀល។ថ្ងៃខ្លះដែលមានភ្លៀងធ្លាក់ខ្ញុំលក់ខាតដើមក៏មានដែរ”។ ទន្ទឹមជាមួយគ្នានេះលោកបេះវិជ័យដែលមកពីខេត្តព្រៃវែងកំពុងប្រឡាក់គ្រឿងលៀសមុនចេញដំណើរដើរលក់តាមដងផ្លូវ បានឱ្យដឹងដូចគ្នាថា បញ្ហាពិបាករបស់អ្នកលក់លៀសបច្ចុប្បន្នគឺក្រៅពីលៀសឡើងថ្លៃហើយ ការប្រើគ្រឿងក៏ត្រូវចំណាយខ្ពស់ទៀត។ក្នុងមួយថ្ងៃគ្រាន់តែគ្រឿងដែលត្រូវប្រើប្រឡាក់លៀសនោះចាប់ពី៥ទៅ៦ម៉ឺនរៀល ពីព្រោះបើមិនប្រឡាក់គ្រឿងគ្រប់គ្រាន់គឺលៀសហាលនោះមិនឆ្ងាញា់ទេ ហើយអ្នកទិញគេលែងទិញទៀតដែរ។ លោកបានបន្តឱ្យដឹងថា ”សព្វថ្ងៃនេះអ្នកលក់លៀសហាលអាចរកប្រាក់កម្រៃចាប់ពី៣ម៉ឺនរៀលដល់៦ម៉ឺនរៀលដែរ។សម្រាប់ការលក់លៀសនៅខែនេះមិនទាន់ដាច់ប៉ុន្មានទេ ហើយមុខរបរនេះបើឱ្យដាច់បំផុតគឺចាប់ពីខែមករាដល់ខែមេសាគឺថ្ងៃក្តៅខ្លាំងលក់លៀសដាច់ណាស់”។ ជាមួយគ្នានេះស្ត្រីឈ្មោះវ៉ាន់នី អាយុ៣៣ឆ្នាំ ដែលដើរលក់លៀសតាមផ្លូវមួយរូបបានឱ្យដឹងដូចគ្នាថា ពួកគាត់ភាគច្រើនតែងជំពាក់លុយគេ ដែលធ្វើឱ្យរបរតូចតាចនេះជួបការលំបាកកាន់តែខ្លាំង។ សម្រាប់ពួកគាត់ដែលមកលក់លៀសនេះក្រៅពីជួលរទេះគេក្នុងមួយថ្ងៃ២ពាន់រៀលហើយ នៅត្រូវជួលផ្ទះគេជាខ្ទមចាស់ៗស្នាក់នៅចាប់ពី៣០ដុល្លារឡើងទៅដល់៤០ដុល្លារក្នុងមួយខែថែមទៀត។ ស្ត្រីរូបនេះបានឱ្យដឹងបន្ថែមថា ជារៀងរាល់ថ្ងៃគឺចាប់ពីម៉ោងជាង៦ព្រឹកទៅក្រុមបងប្អូនអ្នកលក់លៀសនាំគ្នាម្នីម្នាដាក់ឆ្នាំងដាំទឹកអំបិលស្រុសលៀសប្រមាណ២នាទីឱ្យឆ្អិន មុននឹងប្រឡាក់គ្រឿងម្ទេស ស្ករ អំបិល ម្សៅស៊ុបខ្នរនិងខ្ទឹមចិញ្ច្រាំ ហើយយកទៅដាក់ហាលថ្ងៃបន្ដកម្ដៅវាឲ្យឆ្អិនរូចចេញដើរលក់។ លើកឡើងដូចគ្នាអ្នកស្រីចាន់ធឿន ដែលកំពុងម្នីម្នាប្រឡាក់គ្រឿងលៀសហាលបានឆ្លៀតប្រាប់ឱ្យដឹងដែរថាដោយសារលៀសឡើងថ្លៃសព្វថ្ងៃ លៀសគាត់លក់មួយកំប៉ុងចាប់ពី២០០០ទៅ៣០០០រៀល ទើបអាចទូទាត់ទៅរកប្រាក់ចំណេញឃើញ។ ស្ត្រីរូបនេះបានប្រាប់ឱ្យដឹងពីដំណើរជីវិតដែរថា ខ្លួនគាត់ព្រមជាមួយស្វាមីបាននាំគ្រួសារមកប្រកបរបរលក់លៀស ពេលជាង៥ឆ្នាំមកហើយ។ការផ្សងព្រេងមកភ្នំពេញនេះដោយសារតែនៅឯស្រុកភូមិរបស់គាត់ពុំមានស្រែធ្វើស្រូវហ្នឹងគេ។ សម្រាប់មុខរបរលក់លៀសនេះគឺធ្វើបានតែនារដូវប្រាំងទេ ឯរដូវភ្លៀងធ្លាក់វិញគាត់មិនអាចប្រកបរបរនេះបានឡើយ។ គួរបញ្ជាក់ថាក្នុងចំណោមអ្នកលក់លៀសទាំងនេះភាគច្រើនសុទ្ធតែប្រាប់ថា ជាច្រើនឆ្នាំមកហើយ ពួកគាត់ប្រកបរបរលក់លៀសហាលគ្រាន់អាចដោះស្រាយជីវភាព។ បើតាមពលរដ្ឋនៅតំបន់ផ្សារដើមថ្កូវនិងបឹងត្របែកបានឱ្យដឹងថា នៅតំបន់នេះមានថៅកែអ្នក លក់លៀសចំនួន៤ទៅ៥កន្លែង។ ថៅកែទាំងអស់ជាអ្នកផ្តល់រទេះសម្រាប់ជួលនិងជួលកន្លែងឱ្យបងប្អូនទាំងនេះស្នាក់នៅ ពោលគឺក្រៅពីបានផលកម្រៃពីការលក់លៀសហើយនៅបានទទួលប្រាក់ចំណូលពីការជួលផ្ទះថែមទៀត។ ទាក់ទិនទៅនឹងការដើរលក់លៀសរបស់ពលរដ្ឋក្រីក្រនេះដែរ អ្នកស្រីដានីដែលជាអ្នកបោះដុំលក់លៀសសម្រាប់ចែកចាយឱ្យបងប្អូនដើរលក់លៀនៅសង្កាត់ផ្សារដើមថ្កូវបានឱ្យដឹងថា សម្រាប់លៀសដែលគាត់លក់ចែកចាយដល់បងប្អូនអ្នកដើរលក់លៀសរាល់ថ្ងៃទិញពីគេ ច្រើនខេត្តណាស់ដូចជាកំពង់ឆ្នាំង កំពង់ចាម សៀមរាបជាដើម។ លៀលមួយតៅគាត់លក់២ម៉ឺនរៀល់ដល់៤ម៉ឺនរៀល ។ពួកគាត់ស្ទើរទាំងអស់ជំពាក់ នៅ ពេលដើរលក់បានទើបឱ្យលុយជាក្រោយ។ អ្នកស្រីបន្តឱ្យដឹងថា បើមើលពីជីវភាពអ្នកលក់លៀសនៅទីនេះឃើញថាពួកគាត់ជួបការលំបាកទាំងការរស់នៅនិងមុខរបរ។ ពួកគាត់ភាគច្រើនជំពាក់បំណុលគេ ហើយអ្នកខ្លះរកគ្រាន់ដោះបំណុលគេមិនគ្រប់ផងទេ។ សូមបញ្ជាក់ដែរថា អ្នកលក់លៀសដែលដើរលក់តាមផ្លូវបច្ចុប្បន្នគាត់លក់មួយកំប៉ុង២០០០ដល់៣០០០រៀល។ មុខរបរមួយនេះពួកគាត់លក់ច្រើនបំផុតនារដូវក្តៅចាប់ពីចុងខែវិច្ឆិកាដល់ដល់ដើមខែឧសភា។ សម្រាប់ខែរដូវភ្លៀងធ្លាក់ពួកគាត់មួយចំនួនតែងប្រកបរបរផ្សេង ដោយសារថាមុខរបរលក់លៀសមិនអាចដោះស្រាយជីវភាពរស់បានឡើយ៕

ការចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួតសម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL ចេញ​លទ្ធផល​ជា​ផ្លូវការ​ហើយ

បាល់ទាត់ ៖ ការចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បានចេញលទ្ធផលជាផ្លូវការហើយ ក្នុងទីក្រុង Nyon ប្រទេសស្វីស កាលពីយប់មិញ ដោយក្រុមម្ចាស់ជើងឯក Real Madrid ប៉ះក្រុមខ្លាំងហូឡង់ Ajax។ចំណែក Mannchester United ប៉ះ Paris Saint Germain ។

សូមជម្រាបថា ជើងទី១នឹងលេងនៅថ្ងៃទី១២, ១៣ និង ១៩, ២០ កុម្ភៈ ឆ្នាំ២០១៩ ខណៈជើងទី២ លេងនៅថ្ងៃទី ៥, ៦ និង ១២, ១៣ខែមីនាឆ្នាំ២០១៩៕

 

ធនាគារ​”​ស៊ី​អាយ​អឹម​ប៊ី​”​ទទួលបាន​កំណើន​លើ​ទ្រព្យសកម្ម​ឥណទាន​ប្រាក់​បញ្ញើ​និង​ប្រាក់ចំណេញ​

ភ្នំពេញៈ ចាប់តាំងពីបើកដំណើរការក្នុងប្រទេសកម្ពុជាមក ធនាគារស៊ីអាយអឹមប៊ី (CIMB) បានរក្សានូវកំណើនប្រតិបត្តិការអាជីវកម្មយ៉ាងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នេះ ធនាគារ CIMB មានកំណើនលើទ្រព្យសកម្មជាមធ្យម ២៨ភាគរយក្នុងមួយឆ្នាំ កំណើនឥណទានជាមធ្យម ៣២% ក្នុងមួយឆ្នាំ កំណើនប្រាក់បញ្ញើជាមធ្យម ២៩ភាគរយក្នុងមួយឆ្នាំ និងកំណើនប្រាក់ចំណេញជាមធ្យម ៧៤ភាគរយក្នុងមួយឆ្នាំ។ លោកប៊ុនយីនប្រធាននាយកប្រតិបត្តិរបស់ធនាគារCIMBបានថ្លែងឱ្យដឹងដូច្នេះក្នុងឱកាសប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជនធនាគារ នៅភោជនីយដ្ឋាន Topaz កាលពីពេលថ្មីៗនេះ។ លោកបានប្រធាននាយកប្រតិបត្តិ បានមានប្រសាសន៍បន្តថា៖តាមរយៈលទ្ធផលទាំងអស់នេះ បានបង្ហាញថា ធនាគារ CIMB មានកំណើនគួរជាទីមោទនៈ ប្រកបដោយស្ថិរភាព និងសុភវិនិច្ឆ័យ។ ស្ថិរភាព ព្រោះការកើនឡើងមានភាពនឹងនរជាលំដាប់ ហើយសុភវិនិច្ឆ័យ ព្រោះការរីកចម្រើនរបស់ធនាគារ គឺផ្អែកលើជំហានខ្លួនឯង ដោយពុំបានប្រៀបធៀបជាមួយអ្នកដទៃ។ លោកប៊ុន យីន បានអះអាងថា សមិទ្ធិផលរបស់ធនាគារ CIMB គឺកើតចេញពីការគាំទ្ររបស់អតិថិជន ដែលមិនអាចប្រកែកបាន។ដូច្នេះហើយធនាគារCIMBនឹងបន្តខិតខំយកចិត្តទុកដាក់កែលំអជានិច្ចនូវគុណភាពសេវាកម្មបម្រើអតិថិជន និងនាំយកផលិតផលធនាគារ ឲ្យកាន់តែប្រសើរឡើងផងដែរ នេះគឺជាកត្តាជាគន្លឹះដែលនាំឲ្យទទួលនូវភាពគាំទ្រកាន់តែខ្លាំងក្លាពីអតិថិជនកំពុងមានអត្តិភាពជាមួយយើង នឹងញុំាងអោយមូលដ្ឋានអតិថិជនធនាគារយើងកាន់តែមានភាពទូលំទូលាយ។ សម្រាប់ថ្ងៃអនាគត ធនាគារ CIMB នឹងផ្តោតសំខាន់លើការកែលម្អនូវបច្ចេកវិទ្យា លើរចនាសម្ព័ន្ធដូចដែលយើងតែងតែឮគេតែងរំលឹកអំពីបដិវត្តន៏បច្ចេកវិទ្យាលើកទី៤។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិជ្ជានឹងផ្លាស់ប្តូរនូវអតិថិជនរបស់យើង អំពីរបៀបផ្តល់សេវាកម្ម និងផលិតផលថ្មីរបស់ធនាគារ ជូនដល់អតិថិជន។ ដូច្នេះធនាគារនឹងខិតខំប្រែក្លាយខ្លួនឯង ទៅតាមបច្ចេកវិទ្យាថ្មី លើសាខាទាំង១៣របស់ធនាគារ។ គួរជម្រាបថា៖កម្មវិធីជួបជុំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមានអតិថិជនលំដាប់ខ្ពស់Preferred ប្រមាណ ១០០នាក់ ក្រោមអធិបតីភាពប្រធាននាយកប្រតិបត្តិ (CEO) និងគណៈគ្រប់គ្រងមួយចំនួនរបស់ធនាគារ CIMB ផងដែរ។ កម្មវិធីនេះបានបង្កើតនូវបរិយាកាសស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំរបស់ធនាគារ CIMB និងអតិថិជន ក្នុងការពិភាក្សា ដោះដូរយោបល់ និងស្វែងយល់ពីតម្រូវការចាំបាច់ និងស៊ីជម្រៅរបស់ពួកគេផ្ទាល់តែម្តង។ បន្ថែមពីនេះបានបង្កនូវភាពស្និតស្នាលរវាងអតិថិជន និងអតិថិជនក្នុងការស្វែងរកឱកាសធុរះកិច្ចនាពេលអនាគត។កម្មវិធីនេះគឺជាការអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់យើងទាំងអស់គ្នា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ហើយវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់មួយកម្រិតទៀត ព្រមទាំងការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែជឿជាក់ និងបន្តគាំទ្រ ដល់ធនាគារ CIMB នាពេលកន្លងមក៕

 

ការសិក្សា ៖ មើល​អេក្រង់​យូរពេក​ប៉ះពាល់​ខួរក្បាល​ក្មេង​

យោងតាមទិន្នន័យបឋមពីការសិក្សាកំពុងធ្វើឡើងដ៏ធំនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញ “ទម្រង់ខុសៗគ្នា” នៅក្នុងការស្គែនខួរក្បាលក្នុងចំណោមកុមារ ដែលប្រើប្រាស់ឧបករណ៍ឆ្លាតនិងហ្គេមវីដេអូយូរៗពេក។ រលកដំបូងនៃព័ត៌មានពីការសិក្សារបស់វិទ្យាស្ថានជាតិសុខភាព (NIH) តម្លៃ ៣០០ លានដុល្លារអាមេរិកនេះ កំពុងបង្ហាញថា កុមារអាយុ ៩ និង ១០ ឆ្នាំ ដែលចំណាយពេលច្រើនជាង ៧ ម៉ោងក្នុងមួយថ្ងៃដោយប្រើឧបករណ៍បែបនេះ បង្ហាញពីសញ្ញានៃភាពស្តើងនៃស្រទាប់ Cortex ជាស្រទាប់ខាងក្រៅនៃខួរក្បាលដែលដំណើរការព័ត៌មានទាក់ទងនឹងប្រាជ្ញា។ វេជ្ជបណ្ឌិត ហ្គាយ៉ា ដូលលីង (Gaya Dowling) ជាគ្រូពេទ្យរបស់ NIH ធ្វើការលើគម្រោងនេះបានពន្យល់ពីលទ្ធផលបឋមនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS យ៉ាងដូច្នេះ “យើងមិនដឹងថាតើវាបង្កឡើងដោយសារអេក្រង់ឬយ៉ាងណានោះទេ។ យើងមិនទាន់ដឹងនៅឡើយទេថាតើវាជារឿងអាក្រក់ឬយ៉ាងណា”។ លោកវេជ្ជបណ្ឌិតដូលលីងបាននិយាយថា “អ្វីដែលយើងអាចនិយាយបានគឺថានេះគឺជារូបរាងខួរក្បាលរបស់កុមារដែលចំណាយពេលច្រើនម៉ោងនៅលើអេក្រង់។ ហើយវាមិនមែនគ្រាន់តែទម្រង់តែមួយនោះទេ”។ ទិន្នន័យរបស់ NIH ដែលបានរាយការណ៍លើប៉ុស្តិ៍ CBS ក៏បានបង្ហាញផងដែរថា កុមារដែលចំណាយពេលលើសពី២ម៉ោងក្នុងមួយថ្ងៃនៅលើអេក្រង់ រកបានពិន្ទុអន់លើផ្នែកភាសានិងតេស្តប្រើបញ្ញា។ ការស្រាវជ្រាវដែលពាក់ព័ន្ធនឹងការស្គែនខួរក្បាលកុមារចំនួន ៤.៥០០ នាក់តាមពិតគឺមានគោលបំណងបង្ហាញថាតើពេលវេលាយូរលើអេក្រង់គឺជាការញៀនដែរឬអត់ ប៉ុន្តែអ្នកស្រាវជ្រាវត្រូវការរយៈពេលច្រើនឆ្នាំដើម្បីយល់អំពីលទ្ធផលរយៈពេលវែងបែបនេះ។ ទិន្នន័យបឋមពីការសិក្សានេះនឹងចាប់ផ្តើមចេញផ្សាយនៅដើមឆ្នាំក្រោយ៕

ឆេះចំការអំពៅក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀល ឌីវេឡុបមេនខូអិលធីឌី១៣ហិកតាកន្លះនៅស្រុកស្វាយទាបសង្ស័យគេលួចដុត

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់អំពៅស្កររបស់ក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀលឌីវេឡុបមេនខូអិលធីឌី១៣ហិកតាកន្លះត្រូវបានភ្លើងឆេះខ្លោចសង្ស័យថា មានអ្នកលួចដុត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមលោក កុយ សារ៉េន ម្ចាស់ក្រុមហ៊ុនដាំអំពៅស្ករបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើក្រោយពីបានទទួលបានព័ត៌មានថា មានឆេះចំការអំពៅស្កររបស់ក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀលឌីវេឡុបមេនខូអិលធីឌីដោយមិនដឹងមូលហេតុនោះ លោកក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកជួយពន្លត់ជាមួយអ្នកយាមចំការ និងគ្រឿងចក្ររបស់ក្រុមហ៊ុនជួយបាញ់ទឹកពន្លត់ភ្លើងឆេះចំការអំពៅស្ករកុំឲ្យមានឆេះរៀលដាលនៅចំការផ្សេងៗទៀតដោយប្រើពេល៣ម៉ោងទើបរលត់ទាំងស្រុង។ ប្រភពបានបន្តទៀតថា ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដថាជាករណីមានលួចដុតឬក៏អាចឆេះបណ្តាលពីគ្រោះធម្មជាតិ។ ហើយលោក កុយ សារ៉េន កន្លងមកបានធ្វើការអំពាវនាវដល់ពលរដ្ឋដែលជាអ្នកស្រុកកុំប្រលែងក្របីគោចូលស៊ីបំផ្លាញដំណាំរបស់ក្រុមហ៊ុនទៀត ព្រោះក្រុមហ៊ុនព្រួយបារម្ភអំពៅធ្លាក់ថ្លៃផង ហើយត្រូវមានអ្នកលួចដុតទៀតដែលឲ្យមានការព្រួយបារម្ភអំពីការខាតធន ខណៈតម្លៃអំពៅស្ករធ្លាក់ចុះដោយទីផ្សារអាស៊ានមានការធ្លាក់ចុះនូវតម្លៃស្ករសធ្វើឲ្យវៀតណាមបញ្ចុះតម្លៃអំពៅស្ករដែរដោយទិញអំពៅធ្លាក់ថ្លៃជិតពាក់កណ្តាល។ ទន្ទឹមក្នុងនោះនាពេលកន្លងមកប្រជាពលរដ្ឋបានប្រលែងក្របីគោឲ្យចូលស៊ីអំពៅអស់ជាច្រើនកន្លែងបណ្តាលឲ្យខូចគុណភាពស្ករអស់ជាច្រើនទៀត។ លោក កុយ សារ៉េន ប្រធានក្រុមហ៊ុនប្រាប់ឲ្យដឹងបន្ថែមថា ដោយប្រជាពលរដ្ឋបានយកក្របីគោទៅឃ្វាលក្បែរចំការអំពៅ ហើយបណ្តោយឲ្យក្របីគោចូលស៊ីអំពៅ ចុងអំពៅ (អ្នកខ្លះចូលលួចកាប់ស្លឹកអំពៅយកឲ្យក្របីគោស៊ីទៀត) បណ្តាលឲ្យខូចអំពៅ និងធ្លាក់គុណភាពអំពៅទៀតផង។ លោក កុយ សារ៉េន ធ្លាប់បានសុំសំណូមពរដល់អាជ្ញាធរមេត្តាជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យលែងក្របីគោចូលស៊ីបំផ្លេចបំផ្លាញអំពៅ និងលួចកាប់ចុងអំពៅបន្តទៀត ជាក់ស្តែងដូចថ្ងៃនេះអំពៅស្ករឆេះអស់ជាង១៣ហិកតាកន្លះធ្វើឲ្យខាតបង់ជាច្រើនណាមួយជិតដល់រដូវប្រមូលផលអំពៅស្ករផង៕

អ្នក​និពន្ធ​រឿង Spider Man និង Incredible Hulk ទទួល​មរណភាព​ក្នុង​អាយុ៩៥​ឆ្នាំដោយ​រោគាពាធ

អាមេរិក ៖ អតីតអ្នកនិពន្ធអាមេរិក និងប្រធានក្រុមហ៊ុន Marvel Comics លោក Stan Lee បានទទួលមរណភាពក្នុងអាយុ៩៥ឆ្នាំ ដោយសាររោគាពាធនៅមន្ទីរពេទ្យ ក្នុងក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ១៩៦១ លោក Stan Lee បាននិពន្ធខ្សែភាពយន្តហូលីវូដ “The Fantastic Four” រួមបន្ទាប់មកទៀត បាននិពន្ធរឿងល្បី “Spider-Man” និង “The Incredible Hulk” ។ លោក Lee បានចាកចេញពីផលិតកម្ម Marvel កាលពីឆ្នាំ១៩៧២ បន្ទាប់ពីបានបង្កើតតួអង្គជាច្រើនក្នុងខ្សែភាពយន្តរបស់ Marvel ។តួអង្គទាំងនោះមានដូចជា៖ Black Panther, Silver Surfer, X-Men, Iron Man និង Doctor Strange ៕

 

 

អ្នកជំងឺខ្សោយផ្លូវភេទ មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ

(ភ្នំពេញ)៖ ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។

ដំណោះស្រាយក្នុងការព្យាបាលជំងឺ ដោយគ្រាន់តែលោកអ្នកជ្រើសរើសមន្ទីរពេទ្យ គ្លីនៀហ្គល នៅប្រទេសម៉ាឡេស៊ី ព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាពដូចជា៖

* Diabetes: ជំងឺទឹកនោមផ្អែម
* Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ
* Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ
* Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់
* Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ
* Kidney Failure: ខ្សោយតំរងនោម
* Liver Cirrhosis: ជំងឺក្រិនថ្លើម
* Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់
* Cancer: ជំងឺមហារីក

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
088 9990 999/ 010 990 999

 

 

 

 

 

ក្រសួងធនធានទឹក ចេញសេចក្តីប្រកាស ពីការព្យាការណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា, កម្រិតសីតុណ្ហភាពអប្បបរមា ចាប់ពី១៩អង្សាសេ ដល់ ២៣អង្សាសេ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាការណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងបញ្ជាក់ថា ខ្យល់មូសុងឦសាន ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ ធ្វើកម្រិតសីតុណ្ហភាពអប្បបរមា មានកម្រិតចាប់ពី១៩ អង្សាសេ សម្រាប់ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដល់ ២៣អង្សាសេ ក្នុងក្របខណ្ឌទូទាំងប្រទេស៕

 
 

 

ក្រសួង​ធនធានទឹកបង្ហាញពីកម្រិតបរិមាណទឹកភ្លៀង​ដែល​បាន​ធ្លាក់​​នៅតាមបណ្តា​រាជធានី​-​ខេត្

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញរបាយការណ៍កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២១ខែតុលា ដល់ម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨៕

ក្រសួង​ធនធានទឹកបញ្ជាក់ពីកម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​នៅបណ្តា​រាជធានី​-​ខេត្ត​

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញរបាយការណ៍កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី០៤ ខែតុលា ដល់ម៉ោង៧ព្រឹកថ្ងៃទី០៥ ឆ្នាំ២០១៨៕

 

ទីបំផុតប្រព័ន្ធការពារអាកាស S-300 ត្រូវបញ្ជូនទៅដល់ទឹកដីស៉ីរី ក្រោយមានករណីច្រឡំបាញ់ទម្លាក់​យន្តហោះយោធា​រុស្ស៉ី

(ម៉ូស្គូ)៖ ទីបំផុតប្រព័ន្ធខែលការពារអាកាសរុស្ស៉ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៉ីរី ហើយបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu វានឹងជួយធានាសុវត្ថិភាពដល់កងទ័ពរុស្ស៉ី ដែលឈរជើងនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

លោក Sergei Shoigu បានឲ្យដឹងថា ប្រព័ន្ធ S-300 ដែលបានទៅដល់ប្រទេសស៉ីរី កាលពីដើមសប្តាហ៍នេះ មានចំនួន០៤គ្រឿង ហើយការប្រគល់សព្វាវុធនេះ ត្រូវបានធ្វើឡើងក្រោមវិធានការ ដែលមានគោលដៅពង្រឹង សមត្ថភាពការពារដែនអាកាសនៅស៉ីរី និងបង្កើនការការពារសម្រាប់យោធារុស្ស៉ីនៅទីនោះ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ យន្តហោះឈ្លបការណ៍មួយគ្រឿងរបស់រុស្ស៉ីធុន Il-20 ត្រូវបានប្រព័ន្ធការពារដែនអាកាស S-200 របស់ស៉ីរី ច្រឡំបាញ់ទម្លាក់ នៅពេលយន្តហោះនោះ ត្រៀមខ្លួនចុះចតនៅបន្ទាយទ័ពអាកាសរុស្ស៉ី Hmeymin ស្របពេលដែលកងយន្តហោះចម្បាំងអ៉ីស្រាអែលចំនួន០៤គ្រឿង កំពុងបើកការវាយប្រហារទៅលើប្រទេសស៉ីរី នៅក្បែរតំបន់នោះដែរ៕

 
 

កសិករស្រុកសំបូរដង្ហោយរកពូជស្រូវ ខណៈអាជ្ញាធរថាដើររកទិញមិនទាន់បាន

(ក្រចេះ)៖ កសិករជាច្រើនឃុំនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់នោះ បច្ចុប្បន្នកំពុងដង្ហោយរកពូជស្រូវ ដើម្បីព្រោះឲ្យទាន់ពេលមានទឹកភ្លៀងធ្លាក់បញ្ជូនចុងរដូវ។

អ្នកស្រី លុយ សាវី កសិករនៅក្នុងឃុំសណ្តាន់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា រូបគាត់មិនទាន់ទទួលបានពូជស្រូវសម្រាប់យកទៅព្រោះនៅឡើយទេ ខណៈអាជ្ញាធរបានស្រង់យកឈ្មោះរបស់គាត់រួចហើយ។ អ្នកស្រី សាវី បានលើកឡើងថា ប្រសិនបើការចែកពូជស្រូវនេះ មានភាពយឺតយ៉ាវអាចនឹងធ្វើឲ្យការព្រោះស្រូវរបស់ពួកគាត់ជួបបញ្ហា ព្រោះទឹកភ្លៀងបញ្ជូនចុងរដូវនេះជិតអស់ទៅហើយ។

កសិករក្នុងឃុំសណ្តាន់ម្នាក់ទៀត លោក ដារា បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងឃុំដទៃ ដូចជាសំបុក ស្រុកចិត្របុរី បានទទួលពូជស្រូវអស់ហើយ តែសម្រាប់ភូមិរបស់លោកមិនទាន់ទទួលបាននៅឡើយនោះទេ។ លោកបានសម្តែងការងឿងឆ្ងល់ហេតុអ្វីកសិករនៅស្រុកដទៃគេបាន ហើយសម្រាប់រូបលោកហេតុអ្វីមិនទាន់បាន?

ទាំងអ្នកស្រី សាវី និងលោក ដារា សុទ្ធតែបានបង្ហាញក្តីព្រួយបារម្ភថា ប្រសិនបើការចែកចាយពូជស្រូវនេះមានការយឺតយ៉ាវការបង្កបង្កើននៅរដូវទឹកសម្រករបស់ពួកគាត់នឹងជួបបញ្ហា។

ពាក់ព័ន្ធបញ្ហាពូជស្រូវនេះ មេឃុំសណ្តាន់ លោក គីវ ផល្លា បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកសំបូរដែលរងគ្រោះទឹកជំនន់ជន់លិចមានចំនួន៣ឃុំ ហើយត្រូវការពូជស្រូវប្រមាណជា ៥០តោន។ លោកមេឃុំ បានអះអាងថា អាជ្ញាធរស្រុកបានសាកសួររឿងពូជស្រូវនេះទៅខាងមន្ទីរកសិកម្មរួចហើយ តែត្រូវបានមន្ទីរកសិកម្មអះអាងថា រឿងពូជស្រូវនេះ ស្ថិតនៅលើដៃរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ។

បើតាមលោកមេឃុំសណ្តាន់ ភាពយឺតយ៉ាវក្នុងការចែកពូជស្រូវនេះ ដោយសារតែគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដើររកទិញពូជស្រូវមិនទាន់បាន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឲ្យត្រៀមពូជស្រូវចែកជូនប្រជាកសិករឲ្យបានទាន់ពេលវេលានៅក្នុងពេលទឹកស្រកនេះ ដើម្បីឲ្យកសិកររងគ្រោះដោយសារទឹកជំនន់នេះ អាចព្រោះស្រូវបានទាន់ពេលមានភ្លៀងធ្លាក់នៅចុងរដូវនេះ៕

 
 

កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញរបាយការណ៍កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី០២ ខែតុលា ដល់ម៉ោង៧ព្រឹកថ្ងៃទី០៣ ឆ្នាំ២០១៨៕

ចាន់ វឌ្ឍនាកា ជាប់​ជម្រើសជាតិ​ជាថ្មី​ក្រោម​ការដឹកនាំ​របស់ Honda

បាល់ទាត់ ៖ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានចុចឈ្មោះចូលក្នុងក្រុមធំជម្រើសជាតិសាជាថ្មីក្រោមការដឹកនាំពីអ្នកចាត់ការ  Honda ក្រោយជាសះស្បើយពីរបួស។ នេះបើតាមការបង្ហោះក្នុងទំព័រ Facebook សហព័ន្ធបាល់ទាត់កម្ពុជា។

សូមជម្រាបថា ការប្រកាសបញ្ជីឈ្មោះថ្មីនេះគឺដើម្បីប្រមូលផ្ដើមហ្វឹកហាត់ ត្រៀមប៉ះទីម័រ នាថ្ងៃទី១២តែតុលាខាងមុខមុនជួបសិង្ហបុរីនាថ្ងៃទី១៦ ខែតុលាក្នុងជំនួបមិត្តភាពត្រៀម Suzuki Cup៕

ស្ថានភាព​កម្ពស់​ទឹកជំនន់​នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​ថ្ងៃនេះ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕

កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត​

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញរបាយការណ៍កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ដល់ម៉ោង៧ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨៕

 

ស្ថានភាព​កម្ពស់​ទឹកជំនន់​នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​ថ្ងៃនេះ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕

ស្ថានភាព​កម្ពស់​ទឹកជំនន់​នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​ថ្ងៃនេះ​

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕

កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត​

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះបានបង្ហាញរបាយការណ៍កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី១៩ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨៕

តម្រូវការ​លំនៅដ្ឋាន​នៅ​កម្ពុជានឹង​កើន​ឡើងដល់​ជិត​១​លាន​ខ្នងនៅ​ឆ្នាំ​២០៣០ ​

រាជធានីភ្នំពេញ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ និងជាម្ចាស់គម្រោងបុរីវិមានភ្នំពេញ បានអះអាងថា នៅអំឡុងឆ្នាំ២០៣០ខាងមុខ កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងថែមទៀត ។ លោកឧកញ៉ាបន្ថែមថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ សម្រាប់រយៈពេលវែងបន្តទៅមុខទៀត។

ស្របពេលទីផ្សារលំនៅដ្ឋានកំពុងមានភាពល្អប្រសើរនោះ លោកឧកញ៉ាលី ហួរ បានសម្រេចបើកការដ្ឋានសាងសង់គំរោងទី៩ នៃបុរីវិមានភ្នំពេញរតនៈ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ លើគម្រោងផ្ទៃដីប្រមាណជាង៣០ហិកតា ដែលសាងសង់ផ្ទះជាពីរដំណាក់កាល ដោយដំណាក់កាលទី១មានផ្ទះប្រមាណ២០០០ខ្នង និងដំណាក់កាលទី២ មានផ្ទះជាង១០០០ខ្នង លក់ក្នុងតម្លៃចាប់ពី៤៧០០០ ដល់ជាង២៥ម៉ឺនដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៦A។

នៅក្រោយបញ្ចប់ពិធីបើកការដ្ឋានសាងសង់ក្នុងគម្រោងទី៩នេះ លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា នៅឆ្នាំ២០៣០ខាងមុខ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នឹងកើនឡើងដល់ជិត១លានខ្នងបន្ថែមទៀត ហេតុនេះទើបទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់។

លោកឧកញ៉ាលី ហួរ បន្តថា បច្ចុប្បន្នជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឲ្យតម្រូវលំនៅដ្ឋានកើនឡើងព្រមគ្នា ដែលជាមូលដ្ឋានធ្វើឲ្យលោកបន្តវិនិយោគលើគំរោងទី៩នេះ ។ ហើយគម្រោងបន្ទាប់ថ្មីមួយទៀតរបស់បូរីវិមានភ្នំពេញនឹងបន្តលើផ្លូវជាតិលេខ៦Aដដែល ដោយគ្រោងសាងសង់ផ្ទះពី៨០០០ ទៅ ១០.០០០ខ្នង ៕