បណ្តាញសង្គម

ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​បី​កំប៉ុង​ក្នុង​មួយថ្ងៃ​អាច​បំផ្លាញ​សុខភាព​អ្នក​ទេ​?

យោងទៅតាមការប្រកាស សំណួរជាលក្ខណៈអាសន្នមួយរបស់ សារព័ត៌មាន Daily Mail បានឱ្យដឹងថា តើជាតិស្ករ គឺជាឃាតករឈាមត្រជាក់ ដែរទេ? រឿងនេះធ្វើឡើងដោយផ្អែកទៅលើការ សិក្សាមួយដែលបានរក ឃើញថា កណ្តុរដែលឱ្យផឹកភេសជ្ជៈ មានជាតិហ្គាសស្មើនឹងមនុស្សញ៉ាំបីកំប៉ុង ក្នុងមួយថ្ងៃ គឺមានសុខភាពកាន់តែ ដុនដាបទៅៗជាងកណ្តុរដែលស៊ី អាហារទៀងទាត់។ អ្នកស្រាវជ្រាវបានដាក់ ចំណីឱ្យកណ្តុរមួយក្រុមស៊ីធម្មតាខណៈ ពេលក្រុមផ្សេងទៀតគឺត្រូវបានស៊ី អាហារដែលគេកែឆ្នៃទៅជាមាន លក្ខណៈស្រដៀងគ្នានឹងអាហារសម្បូរ ជាតិសេរ៉ូមផ្អែម Fructose ដែលច្រើន តែត្រូវបានគេដាក់បញ្ចូលទៅក្នុង អាហារមនុស្សក្នុងពេលកែច្នៃ និង រៀបចំ។ អ្នកស្រាវជ្រាវ និយាយថា ចំនួនប៉ុណ្ណឹងស្មើគ្នានឹងការញ៉ាំភេសជ្ជៈមានជាតិផ្អែមបីកំប៉ុងក្នុងមួយថ្ងៃ សម្រាប់មនុស្ស ម្នាក់។ រយៈពេលច្រើនសប្តាហ៍ក្រោយ ចំពោះរបបអាហារមានជាតិស្ករ ឬ ធម្មតាកណ្តុរទាំងអស់ត្រូវបាន ដាក់ឱ្យ នៅជាមួយគ្នា។ អ្នកស្រាវជ្រាវបាន រកឃើញថា កណ្តុរដែលស៊ីអាហារ មានជាតិស្ករខ្ពស់ គឺធ្វើទុក្ខជំងឺកាន់តែ ខ្លាំង។ សម្រាប់កណ្តុរញីដែលស៊ីផ្អែម ច្រើនគឺប្រឈមនឹងការងាប់របស់ ពួកវារហូតដល់ពីរដង និងកណ្តុរដែល ស៊ីជាតិស្ករទាំងអស់ គឺប្រឈមនឹងការលើកូឡេស្តេរ៉ូល កាន់តែខ្ពស់។ អ្នកស្រាវជ្រាវបានណែនាំថា លទ្ធផលរបស់ពួកគេបានបញ្ជាក់ថា ឥទ្ធិពលមិនល្អក្នុងការបន្ថែមជាតិផ្អែម ក្នុងអាហារ ទោះបីជាពេលមិនមាន បញ្ចូលកត្តាមជ្ឈដ្ឋានជុំវិញក៏ដោយក៏អាចប៉ះពាល់ដល់សុខភាព ដែរ។ មូលហេតុពិតប្រាកដនៃរបបអាហារ មានជាតិស្ករធ្វើឱ្យមានឥទ្ធិពលទាំងនេះនៅតែមិនទាន់មាន ការយល់ដឹងច្បាស់ នៅឡើយទេ។ យ៉ាងណាមិញ មនុស្សមិន ដូចសត្វកណ្តុរទេ ហើយឥទ្ធិពលដូចគ្នាដែលកើតឡើងលើសត្វកណ្តុរ ក៏ប្រហែល ជាមិនអាចកើតឡើងលើមនុស្សដែរ ៕