បណ្តាញសង្គម

មនុស្សម្នា​ជាង ប្រាំ​ពាន់​នាក់ ចូលរួម​ស្វាគមន៍​ឆ្នាំ​ថ្មី ប្រពៃណី​ចិន​ក្នុ​ពិធីជប់លៀង​មហា​សំណាង​ឆ្នាំ​ដំបូង​របស់​ស្រា​បៀរ​អង្គរ

(ភ្នំពេញ)៖មនុស្សម្នាជាង ប្រាំពាន់នាក់បានចូលរួមទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិនក្នុងពិធីជប់លៀងមហាសំណាងលើកដំបូងរបស់ស្រាបៀរអង្គរ ដែលត្រូវបានរៀបចំឡើងនៅក្នុងបរិវេណកោះពេជ្រ ជាមួយការតុបតែងលម្អរបែបប្រពៃណីចិនយ៉ាងទាក់ទាញប្រៀបដូចជាទីក្រុងមួយរបស់ប្រទេសចិនដូច្នេះដែរ។ ជាកិច្ចស្វាគមន៍ក្នុងពិធីនោះ អ្នកចូលរួមក៏បានរីករាយនឹងទស្សនីយភាពប្លែកៗជាច្រើន ដោយចាប់ផ្តើមពីការសម្តែងរបាំតោ ជាមួយការហក់លោត ពីបង្គោលមួយទៅបង្គោលមួយយ៉ាងប៉ិនប្រសប់ ដើម្បីជានិម្មិត្តរូបនៃការនាំមកសេចក្តីសុខចម្រើន មានបាន និងសុភមង្គល។ បន្ទាប់មកក៏មានការសម្តែងផ្សេងទៀតដូចជាការសម្តែងរបាំនាគជាគូ ប្រវែង២០ម៉ែត្ររបាំវាយស្គរ របាំសូត្រ និងបិទបញ្ចប់ដោយការសម្តែងរបស់ លោក ហេង ពិទូ កញ្ញា អេដា ហ្សូណូ សុខ ស្រីនាង និង ឈិន ម៉ានិច នៅក្នុងបរិយាកាសសប្បាយរីករាយឥតឧបមា ។ ក្រៅពីនេះអ្នកចូលរួមក៏បានរីករាយទទួលទាន មីនាំសំណាង ដែលអ្នកជាប់ខ្សែស្រឡាយចិននិយមយកមកទទួលឆ្នាំថ្មីក្នុងជំនឿថា នឹងបានអាយុយឺនយូរ និងចម្រុងចម្រើន។ ជាងនេះទៅទៀត ស្រាបៀរអង្គរក៏មានរង្វាន់សន្ធឹកសន្ធាប់ទៀតពេញមួយឆ្នាំ គិតជាទឹកប្រាក់សរុបជាង ៥លានដុល្លារ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជាសម្រាប់លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនដែលទិញស្រាបៀរអង្គរកំប៉ុង ចំណុះ ៣៣០មម ។ ប្រសិនបើអតិថិជនគាស់ឃើញអក្សរ A, N, G, K, O ឬ R នៅក្រោមក្រវិលកំប៉ុង នោះនឹងឈ្នះរង្វាន់តាមលំដាប់ដូចជា iPhone X បាស JBL ប្រាក់សុទ្ធ 10,000 ដុល្លារ ស្រាបៀរអង្គរ ១កេស និងរង្វាន់ជាច្រើនផ្សេងទៀត។ លោក អុង គីកុង ប្រធានផ្នែលក់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានមានស្រសាសន៍ឲ្យដឹងថា “យើងមានក្តីរំភើប ជាខ្លាំងដែលបានរៀបចំពិធីជប់លៀងមហាសំណាងលើកទីមួយនេះ សម្រាប់គ្រប់គ្នាអបអរ និងទទួលយកលាភ សំណាងក្នុងឱកាសឆ្នាំថ្មីនេះ។ ម្យ៉ាងទៀតដើម្បីឲ្យកាន់តែពិសេសថែមទៀត ស្រាបៀរអង្គរបានរៀបចំប្រ៉ូម៉ូសិនដ៏អស្ចារ្យមួយទៀតសម្រាប់ឲ្យអតិថិជនរបស់ខ្លួន ទទួលយកលាភសំណាងពេញមួយឆ្នាំ ជាមួយរង្វាន់សរុបជាទឹកប្រាក់ជាង ៥លានដុល្លារ។ ដើម្បីនាំលាភសំណាងដល់អតិថិជនឲ្យបានកាន់តែច្រើននាក់បន្ថែមទៀត ស្រាបៀរអង្គរក៏បានរៀបចំកម្មវិធីពិសេសដោយឡែកមួយទៀត ដែលមានតំណាងទេវតាទ្រព្យ ធ្វើដំណើរទៅតាមហាងនានា ពាសពេញទីក្រុងភ្នំពេញ ដើម្បីនាំលាភសំណាងដល់ពួកគេតាមរយៈការចែកអាំងប៉ាវ។ ចំពោះអតិថិជនដែលបានថតរូបសែលហ្វីជាមួយទេវតាទ្រព្យនឹងទទួលបានរង្វាន់ស្រាបៀរអង្គរកំប៉ុង និងរង្វាន់ភ្ញាក់ផ្អើលជាច្រើនទៀត ដើម្បីជានិម្មិតរូបនៃការនាំសំណាង។ ជាងនេះទៅទៀត អតិថិជនដែលបានទិញស្រាបៀរអង្គរនៅតាមផ្សារទំនើបនានា ក៏ទទួលបានលាភសំណាងដូចគ្នាពោលគឺទិញស្រាបៀរអង្គរ មួយយួរ (៤ ឬ ៦ កំប៉ុង) នឹងទទួលបានអាំងប៉ាវមួយដុំ ឬទទួលបានកាបូបក្លាស្សេមួយសម្រាប់ការទិញស្រាបៀរអង្គរ ១២កំប៉ុង៕