បណ្តាញសង្គម

​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ហាមធ្វើ​កិច្ចការ​ទាំងអស់​នេះ

ទទួលទានអាហារល្អ ធ្វើលំហាត់ប្រាណស្រាលៗ និងរក្សាចិត្តឱ្យស្ងៀមស្ងាត់ ជាវិធីដ៏ប្រសើរបំផុតសម្រាប់ស្ត្រីពពោះដូចជាអ្នក។ ឱ្យស្វាមី និងបងប្អូនក្នុងគ្រួសារជួយការងារអ្នក ហើយអ្នកត្រូវសម្រាកឱ្យបានច្រើន។ នេះជាកិច្ចការងារផ្ទះដែលស្ត្រីមានផ្ទៃពោះហាមធ្វើ៖

1. ពេលអ្នកមានផ្ទៃពោះ ត្រូវចៀសវាងធ្វើការងារជូតសម្អាតផ្ទះទូទៅ។ បញ្ហាគឺទាក់ទងនឹងវត្តមានភ្នាក់ងារលាងសម្អាតក្នុងសាប៊ូ និងផលិតផលដទៃផ្សេងទៀត។ សារធាតុសកម្មទាំងនេះអាចបង្កប្រតិកម្មអាឡាក់ហ្ស៊ី ព្រោះរាងកាយអ្នកពេលមានគភ៌ងាយនឹងរងគ្រោះបំផុត។

2. នេះជាមូលហេតុផ្សេងមួយទៀតដែលត្រូវចៀសវាងការងារលាងសម្អាតផ្ទះសម្បែង។ ការឱនចុះឡើងច្រើនពេកក្នុងពេលជូតសម្អាតជារឿងគ្រោះថ្នាក់បំផុត។ វាអាចបណ្តាលឱ្យរលាកសរសៃខ្នង។ 3. ក្នុងពេលមានផ្ទៃពោះ សន្លាក់ និងសរសៃចងរបស់អ្នករាងទន់បន្តិច។ វាធ្វើឱ្យអ្នកពិបាកធ្វើការងារពលកម្មបន្តិច។ យល់ល្អគួរជួលឈ្នួលឱ្យជួយកិច្ចការជូតសម្អាតធូលី។

4. បើសិនអ្នកមានសត្វចិញ្ចឹមនៅផ្ទះ កុំជូតសម្អាតលាមករបស់វា។ វត្តមានប៉ារ៉ាស៊ីតក្នុងលាមកសត្វអាចប៉ះពាល់ដល់កូនក្នុងផ្ទៃអ្នក។

5. ផលិតផលលាងសម្អាតបន្ទប់ទឹកខ្លះបញ្ចេញក្លិនធ្ងន់។ វាអាចប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ ។ ដូច្នេះប្រើឈ្នួលឱ្យជួយអ្នកលើកិច្ចការនេះ។

6. ហើយក៏ហាមបោកខោអាវផងដែរ។ ការឱនចុះឡើងពេលបោកខោអាវជារឿងពិបាកដល់ពោះរបស់អ្នក។ ហើយកន្លែងបោកខោអាវរអិលអាចបង្កគ្រោះថ្នាក់បំផុត។ អ្នកមិនអាចឱ្យរអិលដួលក្នុងពេលមានផ្ទៃពោះបានឡើយ។

7. ការងារលើកវត្ថុធ្ងន់ៗ ជារឿងគ្រោះថ្នាក់ខ្លាំង។ ហាមប្រឹងតោងឡើងកាំជណ្តើរ។ ព្យាយាមចៀសវាងរាល់សកម្មភាពខាងលើនេះក្នុងពេលអ្នកកំពុងមានផ្ទៃពោះ។ ប៉ុន្តែប្រសិនបើគ្មានអ្នកជួយដល់អ្នកទេ ត្រូវផ្តល់ការប្រុងប្រយ័ត្នជាចម្បង៕