បណ្តាញសង្គម

កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមបណ្តោយព្រំដែន​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍នៃខេត្តទាំងពីរវាង កម្ពុជា-ថៃ។

(បន្ទាយមានជ័យ)៖22,02,2018

ប្រតិភូចំនួន២ខេត្ត រួមមាន ប្រតិភូខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងប្រតិភូខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម ប៉ាត រ៉ានីន អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគម្រោងការអភិវឌ្ឍន៍ ក្រុងបុរីរ៉ាំ អោយក្លាយជាក្រុងសន្តិសុខ និងកម្មវិធីផ្សារភ្ជាប់សម្ព័ន្ធភាពដ៏ល្អរវាងប្រទេសជិតខាង ស្តីពីប្រធានបទកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមបណ្តោយព្រំដែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍នៃខេត្តទាំងពីរវាង កម្ពុជា-ថៃ នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារថេណៈខន ក្រុងបុរីរុំា ខេត្តបុរីរុំានៃព្រះរាជាណាចក្រថៃ។

 

 

 

 

 

ប្រធានកាំកុងត្រូលថ្មីក្នុងខេត្តបន្ទាយមានជ័យ ប្រកាសទប់ស្កាត់ និងបោសសំអាតទំនិញបង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ

(បន្ទាយមានជ័យ)៖ ចំណីអាហារផ្ទុកសារធាតុគីមី និងខូចគុណភាព ដែលកំពុងដាក់លក់លើទីផ្សារបានក្លាយជាក្តីបារម្ភ និងជាចំណោទបញ្ហាដ៏សំខាន់មួយសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។ ការទប់ស្កាត់ទំនិញមានផ្ទុកសារធាតុគីមីពីប្រទេសជិតខាង និងការបោសសំអាតទំនិញខូចគុណភាព ឬ ហួសសុពលភាព គឺជាភារកិច្ចដ៏ចម្បងរបស់មន្ត្រីកាំកុងត្រូល។

ខេត្តបន្ទាយមានជ័យជាខេត្តមួយ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសថៃ ក្រៅពីលំហូរទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅ នៅមានច្រករបៀងជាច្រើនទៀត ក៏ជាកន្លែងនាំទំនិញពីប្រទេសថៃចូលមកទីផ្សារប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមទំនិញទាំងនោះ ទំនិញ ខ្លះក៏មានគុណភាពត្រឹមត្រូវមិនបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ តែក៏មានទំនិញចំណីអាហារ ភេសជ្ជៈ ត្រី សាច់មួយចំនួនក៏ មានសារធាតុគីមី និងសារធាតុដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

អតីតប្រធានកាំកុងត្រូលខេត្តប៉ៃលិន ដែលទើបនឹងត្រូវបានផ្លាស់ប្តូរមកកាន់តួនាទីជាប្រធានកាំកុងត្រូលក្នុងខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានបន្តសកម្មភាពរបស់ខ្លួនដោយយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបោសសំអាតទំនិញដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅបណ្តាខេត្តដទៃទៀតផងដែរ។

ប្រធានសាខាកាំកុងត្រូលរូបនេះ បានលើកឡើងថា ខេត្តបន្ទាយមានជ័យ ជាច្រកដ៏ធំមួយក្នុងការនាំទំនិញពីប្រទេសថៃសម្រាប់ចែកចាយ ក្នុងខេត្តបន្ទាយមានជ័យ និងនាំទៅបណ្តាខេត្តដទៃទៀតផងដែរ។ ដូច្នេះបើការត្រួតពិនិត្យទំនិញមិនបានល្អិតល្អន់ទេនោះ ទំនិញទាំងនោះមិនត្រឹមតែបង្កបញ្ហាសុខភាពដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឡើយ តែក៏នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋខេត្តដទៃទៀតដូចគ្នា។

«តំបន់នេះជាខេត្តមួយធំ ហើយជាមាត់ច្រកមានវិសាលភាពធំធេងក្នុងការនាំផលិតផលម្ហូបអាហារ និងបណ្តាផលិតផលផ្សេងៗទៀតចូលពីប្រទេសថៃ។ វាខុសពីប៉ៃលិន ប៉ៃលិនមានតែច្រកព្រំមួយទេ តែទីនេះក្រៅពីច្រកទ្វារប៉ោយប៉ែត នៅមានច្រករបៀបផ្សេងៗទៀត តម្រូវឲ្យរូបខ្ញុំនេះត្រូវដឹកនាំសហការី និងមន្ត្រីជំនាញកាំកុងត្រូលទាំងអស់ស្ថិតក្រោមឱវាទរបស់ខ្ញុំ យើងលៃលកកម្មវិធីឲ្យបានច្រើនតាមដែលអាចធ្វើបាន។ មានន័យថា មិនមែនមួយខែចុះមួយដង ឬ ពីរដងទេ កម្មវិធីយើងត្រួតពិនិត្យជាអចិន្ត្រៃយ៍នៅតាមច្រកទ្វារនាំចូល នៅលើទីផ្សារ នៅតាមគេហដ្ឋានដែលដាក់តាំងលក់។ ជាពិសេសត្រូវស្វែងយល់ដល់មូលគ្រឹះនៃការផ្សព្វផ្សាយជារូបវ័ន្ត ដល់គ្រឹះស្ថានសិក្សាគ្រប់លំដាប់ថ្នាក់ ដែលមានក្នុងខេត្តទាំងមូល»។ នេះជាការបញ្ជាក់របស់លោក សាន វិជ្ជាសារ៉ាវុធ។

អាហារដែលហួសសុពលភាពប្រើប្រាស់ ខូចគុណភាព ឬមានលាយសារធាតុបូរ៉ាក់ និងហ្វកម៉ល នឹងបណ្តាលឲ្យប្រើប្រាស់ រលាកបំពង់រំលាយអាហារ ក្រពះ ពោះវៀន ហើមពោះ ចុកឆ្អល់ ឈឺក្បាលវិលមុខ ស្រវាំងភ្នែក រហូតឈានដល់ការបាត់តួនាទីបន្តពូជ ហើយបើធ្ងន់ធ្ងរអាចក្លាយទៅជាជំងឺមហារីកថែមទៀតផង។

ដើម្បីបុព្វហេតុលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនេះ លោកប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអះអាងថា នឹងប្រឹងប្រែងទប់ស្កាត់ និងបោសសំអាតទំនិញនាំឲ្យប៉ះពាល់សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត។

លោក បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងដឹកនាំសហការីខ្ញុំក្នុងអាណត្តិដែលខ្ញុំកាន់នេះ ធ្វើយ៉ាងណាឲ្យកាន់តែប្រសើរ។ បើយើងអាចទប់ស្កាត់ម្ហូបអាហារណាមួយយើងត្រូវធ្វើដោយឆន្ទៈ ដោយមនសិការ និងស្របតាមបទពិសោធន៍បច្ចេកទេស ប៉ុន្តែត្រូវអនុលោមតាមតួនាទី ភារកិច្ចដែលចែងដោយច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ»។

បើទោះបីជាយ៉ាងណាលោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យរូបនេះ បានទទូចសុំឲ្យអ្នកនាំចូលទំនិញ ក្រុមអាជីវករលក់ដូរ គិតពីសុខភាពអ្នកប្រើប្រាស់ជាចម្បង មិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ព្រោះតែចង់បានផលចំណេញហើយបំផ្លាញសុខភាពរបស់អ្នក ប្រើប្រាស់នោះឡើយ៕

បង្រ្កាបក្រុមអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រីមួយសំបុកធំចំនួន១០នាក់

ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី មួយសំបុកធំមានគ្នីគ្នាចំនួន១០នាក់ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់នៅថ្ងៃ អង្គារ ៦ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៨ ម៉ោង ២ និង ៣០ នាទីនេះ។ត្រូវបាន កំលាំង ជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការក្រុងប៉ោយប៉ែតសហការណ៍ជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុៈបង្ក្រាប នៅចំណុចខាងក្រោយកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនចំនួន១០ នាក់ ស្រី ០១ នាក់ ។ លោកវរសេនីយ៍ឯកស៊ិន ធិនដេត អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ដោយអនុវត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលជានិច្ចកាលឲ្យកម្លាំងជំនាញក៏ដូចជាគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ចុះប្រតិបត្តិការស៊ើបអង្កេតស្រាវមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ធ្វើឲ្យដូចជាភ្លៀងរលឹម និងការប្រជុំណែនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស ដើម្បីឲ្យភូមិ-ឃុំ មានសុវត្ថិភាព។ជាលទ្ធផលកម្លាំង នៅថ្ងៃ អង្គារ ៦ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៨ ម៉ោង ២ និង ៣០ នាទី កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបក្រុមអ្នកប្រមូលផ្តុំប្រើប្រាស់ថ្នាំញៀនប្រុស ស្រី មួយសំបុកធំ មានគ្នីគ្នាចំនួន១០នាក់មានឈ្មោះ១ / ឈ្មោះ ឆន សារ៉ាក់ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិចាន់ គិរី សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ,២ / ឈ្មោះ យី សារិន ប្រុស អាយុ ៤៥ មុខរបរគ្មាន ឆ្នាំ រស់នៅភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ,៣/ ឈ្មោៈ ចិន រក្សា ប្រុស អាយុ ២៣ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលកោៈ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ , ៤/ ឈ្មោះ ផែន ម៉ៅ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរគ្មានរស់នៅភូមិ ក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ៥ / ឈ្មោះ ចាន់អូរ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,៦ /ឈ្មោះ យ៉ាន់ ភារម្យ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៧/ឈ្មោះ ប៊ុយ ឆក ប្រុស អាយុ ២៩ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,៨ / ឈ្មោះ ស ផាន់នី ប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,៩ /ឈ្មោះ មាស វុត្ថា ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរគ្មានរស់នៅភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ១០ / ឈ្មោះ ឡាយ ម៉ាលី ភេទ ស្រី អាយុ៣៣ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកអធិការបានបញ្ជាក់ថា៖ជាមួយនឹងការបង្រ្កាបនេះសមត្ថកិច្ចដកហូតបាន សម្ភារៈវត្ថុតាង បានរួមមាន៖ ១ / ម៉្សៅក្រាមសថ្លា ចំនួន ០២ កូនថង់តូច ។ ២ /ថ្នាំញៀនប្រភេទគ្រាប់ពណ៍ក្រហម មានអក្សរ WY ចំនួន០១ គ្រាប់ ។ ៣/ ដបកែឆ្នៃសំរាប់ជក់ថ្នាំញៀន ០៦ ។ ៤/ បំពង់ទាម៉ូម៉ែត្រ០២ ។ ៥/ ដែកកេៈ ២៥ ។ ៦/ កាំបិត០៨ ។ ៧ /ដាវសាមូរ៉ៃ ០១ ។ ៨/ ថង់ ០១ចំនួន ។ ៩/ ចានសំរាប់សំងួតទឹកថ្នាំ ០១ ។ក្រោយពេលកម្លាំងជំនាញនាំមកកន្លែងអធិការក្រុងដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញថា(វិជ្ជមាន)ទាំង១០ នាក់។បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕ណុប-រក្សា

ហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់ឲ្យឈប់ដើម្បីបន្ទោរបង់ ត្រឡប់មកវិញចាប់គ្រៀក.ក ប្លន់យកម៉ូតូ

( បន្ទាយមានជ័យ): គ្រូបង្រៀនភាសាចិនម្នាក់ឆ្លៀតពេលទំនេររត់ម៉ូតូឌុបពេលយប់ ត្រូវបានជនល្មើសធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ម្ចាស់ប្លន់យកម៉ូតូតែមិនបានសម្រេច ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតជួយធ្វើអន្តរាគមន៍ជួយទាន់ពេលវេលាចាប់បានជនសង្ស័យនិងជួយដឹកជនរងគ្រោះទៅសង្រ្គោះ។ ករណីប្លន់យកម៉ូតូនេះបានកើតឡើងថ្ងៃច័ន្ទ ៥កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ២១និង០០នាទី នៅចំនុចខាងជើង ស្នាក់ការគណបក្សសង្កាត់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនល្មើសឈ្មោះដែម រដ្ឋា អាយុ២៥ឆ្មាំ ភេទប្រុស នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ និងជាមនុស្សញៀនថ្នាំ ។ចំណែកជនរងគ្រោះឈ្មោះ តុល រតនះសុខា អាយុ ៣៩ឆ្នាំ ភេទប្រុសជនជាតិខ្មែរ នៅភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរគ្រូបង្រៀនសាលាចិន និងរត់ម៉ូតូឌុប ។ លោកអធិការបានបញ្ជាក់ថា៖តាមការបំភ្លឺពីជនរងគ្រោះបានដឹងថា គាត់បានបើកម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ពណ៏ខ្មៅសេរី២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ1Q.1146 ដឹកជនល្មើសនេះចេញពីផ្លូវដើមពុទ្រាដឹកទៅតាមផ្លូវZOA ទៅដល់ចំនុចស្ងាត់វាអោយឈប់ចុះនោម ពេលមកវិញ វាចាប់គ្រៀកករគាត់ ធ្វើសកម្មភាពចាក់គាត់បណ្តាលឲ្យរងបួសពេលនោះក៏មានការប្រតាយប្រតប់គ្នា ហើយក៏គាត់ស្រែកទើបអ្នកភូមិចេញជួយ ស្របពេលនោះមន្រ្តីនគរបាលប៉ុស្តិ៍កំពុងដើរល្បាតក៏ជួយធ្វើអន្តរាគមន៍ចាប់ជនសង្ស័យ យកបានម៉ូតូនិងជួយយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តថា៖តាមការពិនិត្យរបស់លោកពេទ្យជនរងគ្រោះត្រូវបានជនល្មើសយកកាំបិត ស្រួចចាក់បណ្តាលរងរបួស៦កន្លែង។ចំពោះជនសង្ស័យជាចោរប្លន់ កម្ឡាំងជំនាញអធិការនគរបាលក្រុងប៉ោយប៉ែតកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕

ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក~សមាជិកា ឃុំ~សង្កាត់គណបក្សប្រជាជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: នាថ្ងៃអង្គារ៍ ០៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ នៅគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក~សមាជិកា ឃុំ~សង្កាត់ (CPP) ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យចំនួន ៧០៩ នាក់ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ។

បង្ក្រាប​គ្រឿងញៀន​នៅ​ប៉ោយ​ប៉ែត​២​ថ្ងៃ​ហើយ​សមត្ថកិច្ច​មិនទាន់​ផ្តល់​ព័ត៌​មាន​

(បន្ទាយមានជ័យ)៖សមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាករណីគ្រឿងញៀនរយៈពេល២ថ្ងៃគឺថ្ងៃទី១៤និងទី១៥កុម្ភ:ឆ្នាំ២០១៨នៅសង្កាត់ផ្សារកណ្តាលនិងសង្កាត់ប៉ោយប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យតែមកដល់ពេលនេះមិនទាន់ហ៊ានផ្តល់ព័ត៌មានផ្លូវការឡើយ។ លោកឧត្តមសេនីយ៍ត្រីចាប់សុផាឬទ្ធស្នងការរងទទួលផែនបង្ក្រាបបទល្មើសនិងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី១៥កុម្ភ:ថាសមត្ថកិច្ចរួមមាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀននិងនគរបាលក្រុងប៉ោយប៉ែតនិងសង្កាត់ចំណុះ។ ក្នុងនោះមានការសម្របសម្រួលពីព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យពិតជាបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំតាំងពីម៉ោង២រសៀលថ្ងៃទី១៤កុម្ភ:មកនៅម្តុំដីថ្មីភូមិប្រជាធម្មសង្កាត់ផ្សារកណ្តាលរួចមកសង្កាត់ប៉ោយប៉ែតដោយរឹបអូសបានគ្រឿងញៀន វត្ថុតាងល្មើសជាច្រើននិងជនសង្ស័យមួយចំនួន។ ប៉ុន្តែនៅពេលសួរថាហេតុអ្វីបានមិនអាចប្រាប់សារព័ត៌មានដូចសព្វ១ដង លោកចាប សុផាឬទ្ធ និយាយថា :” រឿងនេះពាក់ព័ន្ធធំដែរ ហើយសមត្ថកិច្ចបាននឹងកំពុងបន្តប្រតិបត្តិការ។ចឹងដំណាក់កាលនេះ ប្រាប់មិនទាន់បានទេ សុំទោសផងព្រោះខ្លាចបែកការ”។រីឯ ប្រធានការិយាល័យនគរបាលប្រឆាំងគឿងញៀនវិញនិយាយថា:សកម្មភាពប្រតិបត្តិការកំពុងបន្តហើយលោកព្រះរាជអាជ្ញាក៏បានដឹកនាំជាមួយមិនអាចទាន់ធ្វើរបាយការណ៍សំយោគបានទេ៕

ថ្ងៃសែនចិនស្លាប់៣នាក់ របួសធ្ងន់មួយ ក្នុងករណីម៉ូតូបុកគោយន្ត ពីរករណីផ្សេងគ្នា នៅស្រុកស្វាយចេក

(បន្ទាយមានជ័យ) ករណីទី១ ៖ បុរសពីរនាក់ បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ56 អា ស្ថិតក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក កាលពីវេលាម៉ោង ០៦៖៥០នាទីយប់ ថ្ងៃ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ លោក ជា ស្លូញ អធិកាស្រុកស្វយចេក បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្រ្តៃមួយគ្រឿង ដឹកដំឡូងពេញ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយ ឈ្មោះ ហ៊ិន រ៉េន ភេទប្រុស អាយុ58ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក។ ខណៈនោះស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ូតូម៉ាក ស៊ីភីអរ (CPR) ពណ៍ក្រហមសេរី2015 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M 9980 ជិះគ្នាពីរនាក់ ក្នុងទិសដៅស្របគ្នា បានបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ អឿន លឿន ភេទប្រុស អាយុ 25ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិប្រីយ៌ ឃុំទ្រាស ស្រុកស្វាយចេក ស្លាប់ភ្លាមៗនិងកន្លែង។ និងអ្នករួមដំណើរឈ្មោះ ផ សុជា ភេទប្រុស អាយុ25ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ។ ក្រោយពីកើតហេតុ សពត្រូវបានប្រគល់ឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ចំណែក ម៉ូតូ និងគោយន្តកន្រ្តៃ ត្រូវបានយកទៅរក្សាទុក នៅអធិការនគបាលស្រុកស្វាយចេក រងចាំដោះស្រាយដោយនីតិវិធី៕ ករណីទី២ ៖ បុរសពីរបានជិះម៉ូតូ បុកគោយន្តដឹកដំឡូង កំពុងខូចចតចោល បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ ។ ហេតុការនេះបានកើតឡើងកាលពីវេលា ម៉ោង៦៖៣០នាទីយប់ ថ្ងៃ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ ៥៦អា ស្ថិតនៅភូមិខ្លែងពណ័ត្បូង ឃ៊ំស្លក្រាម ស្រុស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញគោយន្តមួយគ្រឿងដឹកដំឡូងខូច ម្ចាស់កំពុងជួសជុលត្រង់ចំណុចភូមិសាស្ត្រខាងលើ ខណៈនោះស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរី ២០០៨ ពាក់ស្លាក់លេខ សៀមរាប 1C 9248 ជិះគ្នាពីនាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿងលឿន ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បុកគោយន្តកំពុងខូចពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ កាន់ ស៊ីអិល អាយុ៣៧ឆ្នាំ រស់នៅភូមិអូរវែងជើង ឃ៊ំតាបែន ស្រុកស្វាយចេក បាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរឈ្មោះ បួន សំប៊ូ អាយុ២៧ឆ្នាំ រស់នៅភូមិឃ៊ំជាមួយគ្នា របួសធ្ងន់( បាក់ជើងស្តាំ ) ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកមង្គលបូរី ។ ចំណែកម្ចាស់គោយន្តមិនបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថារស់នៅភូមិស្រែល្អ ឃ៊ំគោករមៀត ស្រុកថ្មពួក បានរត់គេចខ្លួនបានស្រមោល ។ ក្រោយពីកើតហេតុ សម្ថតកិច្ចបានធ្វើការវាស់វែង យកម៉ូតូ និងគោយន្តទៅរក្សាទុក ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ចំពោះម្ចាស់គោយន្ត សម្ថតកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ អត្ថបទ ៖ រឿង ចន្រ្ទា

ពិធី​ប្រកួតប្រជែងអំណាន​ ស្មូត​កំណាព្យ​ និងតែងនិពន្ធ​ថ្នាក់ខេត្ត​

update (បន្ទាយមានជ័យ): មានឱកាសអញ្ជើញចូលរួមនៅក្នុងកម្មពិធីប្រកួតប្រជែងអំណាន ស្មូតកំណាព្យ និងតែងនិពន្ធថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត នៅថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នាមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ឯកឧត្តម ហ៊ូ ប៊ុនហេង ប្រធានក្រុមបណ្តាញអង្គការគាំទ្រគុណភាពអប់រំខេត្ត និងជាទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀឺងញៀន បានឲដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជ្រើសរើសជ័យលាភីចំណាត់ថ្នាក់លេខ១ទាំងបីវិញ្ញាសា ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នាដើមខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ហើយដំណើរការកម្មវិធីក្នុងថ្ងៃនេះប្រព្រឹត្តិទៅយ៉ាងរលូន បានមកពីការចូលរួមសហការរបស់ សប្បុរសជន និងអង្គការដៃគូអភិវឌ្ឍ មានដូចជា អង្គការទស្សនពិភពលោក អង្គការរូមធូរីដ អង្គការសាម៉ារីតាន់ភឺ អង្គការហ្គដណេបឺសកម្ពុជា អង្គការSeapc-c អង្គការកុមារមេគង្គ អង្គការសន្តសាវីយេ និងលោក ផូ សុីតាល់ ម្ចាស់បណ្ណាគារបន្ទាយស្រី។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ផងដែរថា កម្មពិធីដ៏មានសារ:សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអាន បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាននិងតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើកំណែទម្រង់វិស័យអប់រំយ៉ាងសុីជម្រៅ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថា វិស័យអប់រំជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជួយពន្លៀឺនសមាហរណកម្មក្នុងតំបន់ និងសកលលោក និងជាកត្តាមុតស្រួចក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ច ទាំងចំពោះមុខនិងអនាគត ជាពិសេសដើម្បីប្រទេសកម្ពុជាសម្រេច ចក្ខុវិស័យ ចង់ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវ្ឍន៍នៅឆ្នាំ២០៥០។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តជួយពង្រឹងការអប់រំ ផ្សព្វផ្សាយដល់យុវជន សិស្សានុសិស្ស សូមចៀសវាងឲឆ្ងាយពីគ្រៀឺងញៀន គ្រៀឺងស្រវឹងផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱបានគ្រប់ៗគ្នា៕ អត្ថបទ: មុត សំរស់

ផ្លូវដែក​ថៃ​-​កម្ពុជា ត្រូវបាន​ត​ភ្ជាប់​មកដល់​ក្រុង​សិរីសោភ័ណរួចរាល់ជាស្ថាពរ

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ផ្លូវដែកកម្ពុជា-ថៃ ដែលភ្ជាប់ពីក្រុងបាងកក មកដល់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដើម្បីឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ព្រមទាំងការកកស្ទះចរាចរណ៍ ក្រសួងសាធារណការ គ្រោងដាក់ដំណើរការសាកល្បង នូវការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះនៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរ នាខែមេសាខាងមុខនេះ។ ការសម្រេចតភ្ជាប់ផ្លូវដែកពីបាងកក មកដល់សិរីសោភ័ណនេះ ខណៈពេលដែលស្ថានីយរថភ្លើងអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ការជួសជុលទាំងស្រុងនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ត្រូវបានធ្វើឡើងដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ កាលពីចុងឆ្នាំ២០១៥។ ការតភ្ជាប់ផ្លូវដែកនេះ ត្រូវបានរំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ ២០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០៕

ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាគណ:ធិបតីនៅក្នុង​កម្មពិធី​ ការប្រកួតប្រជែងអំណាន​ ស្មូត​ កំណាព្យ​ និងតែងនិពន្ធ​ថ្នាក់ខេត្ត​

ខេត្តបន្ទាយមានជ័យ: ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាគណ:ធិបតីនៅក្នុងកម្មពិធី ការប្រកួតប្រជែងអំណាន ស្មូត កំណាព្យ និងតែងនិពន្ធថ្នាក់ខេត្ត នៅថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នាមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ូ ប៊ុនហេង ប្រធានក្រុមបណ្តាញអង្គការគាំទ្រគុណភាពអប់រំខេត្ត និងជាទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀឺងញៀន ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក លោកគ្រូអ្នកគ្រូ មកពីបណ្តាក្រុង ស្រុក តំណាងបណ្តាអង្គការដៃគូ និងសិស្សានុសិស្សដែលជាបេក្ខភាពប្រឡងទាំង០៩ក្រុង ស្រុក។

អបអរសាទរ សន្និបាតសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ

updateខេត្តបន្ទាយមានជ័យ:សមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ បានរៀបចំឡើងស្របតាម យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំទៅនឹងគោលនយោបាយនានា ដែលបាននឹងកំពុងដាក់ឲ្យអនុវត្ត។ ព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសន្និបាតសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានមោទនភាពយ៉ាងខ្លាំងចំពោះការដាក់ចេញនូវសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ ចាប់ពីពេលនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានខិតខំកសាងខ្លួនជាបន្តបន្ទាប់ពីប្រទេសក្រីក្រ មកជាប្រទេសដែលប្រាក់ចំណូលមធ្យមកំរិតទាបនេះ។ ទន្ទឹមនឹងភាពរីកចម្រើននេះ កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរយះពេលកន្លងមកមនុស្សវ័យចាស់ក៏ត្រូវបានយកចិត្តទុក្ខដាក់ជាបន្តបន្ទាប់ផងដែរតាមរយៈការបង្កើតសកម្មភាពថែទាំមនុស្សចាស់ និងតាមរយៈអង្គការសមាគមមនុស្សចាស់ជាដើម។ ជាពិសេស រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមដូចជាការផ្តល់សេវាថែទាំសុខភាពជូនមន្ត្រីរាជការ កម្មករកម្មការិនី មូលនិធិស៊ីក្លូ បេឡានរបបសន្តិសុខសង្គម និងមានការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលខាងមុខនេះផងដែរ។ នៅថ្ងៃនេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាសថានឹងទទួលយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ តាមការស្នើរសុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ មុននឹងបព្ចាប់ ឯកឧត្តម នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន 15583$ ចូលមូលនិធិសមាគមន៍មនុស្សចាស់ខេត្តបន្ទាយមានជ័យ ថវិកាសរុបដែលសប្បុរសជនចូលគាំទ្រ ចំនួន 50000$ ដែលបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ៧៥០នាក់ ក្នុងម្នាក់ៗ ថវិកា 2មុឺនរៀលផងដែរ៕ វេតបញ្ញា

 

លោក​ ចក់​ កុសល​ អតីតមអនុប្រធានមន្ទីព័ត៏មានខេត្តបន្ទាយមានជ័យ​ ទទួលបានអំណោយពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន

នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ ទីប្រឹក្សាក្រសួងព័ត៏មាន តំណាងដ៏ខ្ពង់ខ្ពង ឯកឧត្តម ខៀវ កញ្ញារិទ្ធ រួមដំណើរដោយលោក សេក សុខុម ប្រធានមន្ទីរព័ត៏មានខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខនិងនាំយកអំណាយរបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន និងលោកជំទាវ ជូនដល់លោក ចក់ កុសល។ ហើយក្នុងនោះដែរ លោក សេក សុខុម ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កញ្ញារិទ្ធ និងលោកជំទាវ ដល់លោកចក់ កុសល សូមអោយថែរក្សាសុខភាព និងឆាប់បានជាពីជំងឺ ដើម្បីជាម្លប់ដល់កូនចៅ និងជាមេគ្រួសារដ៏រឹងមាំ។ គួរំលឹកផងដែរថាបន្ទាប់ពីចូលនិវត្តន៍ លោក ចក់ កុសល អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បានមករស់នៅជាមួយគ្រួសារនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ។ លោកគឺជាមន្រ្តីដែលពោរពេញដោយសមត្ថភាពនិងមានវិជ្ជាជីវ:ច្បាស់លាស់ ហើយក៏ជាសាស្រ្តាចារ្យមួយរូបនៅក្នុងអង្គភាព ដែលមន្រ្តីជំនាន់ក្រោយសុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីលោក មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសាងនូវស្នាដៃនិងសមិទ្ធិផលជាច្រើននៅក្នុងអង្គភាព និងសង្គម។ ដោយសារតែមានជំងឺប្រចាំកាយជាង១០ឆ្នាំមកហើយនោះ ពីមួយថ្ងៃទៅមួយថ្ងៃជំងឺរបស់មិនមានការថមថយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ទៅៗ ដោយបច្ចុប្បន្នលោកមិនអាចនិយាយបាន និងមិនអាចដើរបានថែមទៀត ដែលធ្វើឲលោកបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ថែមទាំងត្រូវចំណាយថវិកាច្រើនសម្រាប់ធ្វើការព្យាបាលជំងឺរបស់ខ្លួន។ គួរបញ្ចាក់ផងដែរថា នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌ដល់អតីតមន្រ្តីក្រោមឱវាទ ដោយនៅក្នុងនោះអំណោយរួមមាន គ្រៀឺងឧបភោគ បរិភោគ និងថវិកា ៤លានរៀល៕

អបអរសាទរ ពិធីសន្និបាតសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍មូលនិធិមនុស្សចាស់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វសក ព-ស២៥៦១ ត្រូវនិងថ្ងៃ១៣ ខែកុម្ភះ ឆ្នាំ២០១៨ សមាជិកចូលរួមប្រមាណជាង៧០០នាក់។

ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ

 update បន្ទាយមានជ័យ:ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ ថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ នៅប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ។ លោក ញុិល ធឿនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបានឡើងអានរបាយការណ៍ថាៈ អាគារថ្មីមួយខ្នងនេះមានទទឹងប្រវែង ៩,៥០ម បណ្តោយប្រវែង១៥ម កម្ពស់២ជាន់ E0,E១(ស្មើនឹង១០បន្ទប់) មានបន្ទប់ការិយាល័យចំនួន០៩ សាលប្រជុំចំនួនមួយ បន្ទប់ទឹក ០៣ របងប្រវែង៧៥ម និងក្លោងទ្វារចំនួន០១ ប្រកបដោយរចនាបទខ្មែរប្រណិតសមរម្យ។ លោកបានបន្តនថាៈអគារថ្មីនេះត្រូវបានចុះហត្ថលេខាចាប់ផ្តើមសាសង់នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ដោយក្រុមហ៊ុនសំណង់បុរីកម្មករ ខូអិលធីឌី និងបានបញ្ចប់ធ្វើការប្រគល់ទទួល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ដែលប្រើប្រាស់ថវិការជំពូក២១ ជា(គម្រោងវិនិយោគផ្ទាល់)របស់រាជរដ្ឋាភិបាល ជាពិសេសទឹកអគ្គីសនីការបំពាក់ម៉ាសុីនត្រជាក់ផងដែរ។ លោក អ៊ុ រាត្រី អភិបាលរងខេត្តបានមានប្រសាសន៍អោយដឹងថា៖ សមិទ្ឋផលដ៏ថ្លៃថ្លានេះ ជាចំណងដៃថ្មីមួយមិនអាចកាត់ថ្លៃបាន និងជាចលនាជំរុញលើកទឹកចិត្តអោយមន្រ្តីទាំងអស់គ្នា ឲកាន់តែខិតខំបំពេញតួនាទីជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពប្រសិទ្ឋភាពនិងតម្លាភាព និងចូលរួមចំណែកជំរុញការអភិវឌ្ឍន៍ខេត្តអោយមានការីចម្រើនឡើងថែមទៀត ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងការជឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួង និងខេត្តដែលបានប្រគល់ភារកិច្ចជូន។ ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនាពេលនោះ ឯកឧត្តម ហេង សុគង់ បានសម្តែងនូវការកោធសសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មការអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមគ្នាធ្វើការអនុវត្តការងារបានល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម បានប្រសាសន៍បញ្ជាក់ថា៖ ថ្ងៃនេះពិតជាមានមោទនភាពជានិច្ចចំពោះស្មារតីសាមគ្គីភាព ឯភាពជាតិនិងការពុះពារគ្រប់បែបយ៉ាងរបស់មន្រ្តីរាជការ និងដោយមានការយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ពីក្រសួង និងស្ថាប័ននានា ជាក់ស្តែងដូចឱកាសសម្ពោធអគាររដ្ឋបាលថ្មីដែលជាការយកចិត្តទុក្ខដាក់ គិតគូរដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មនាពេលនេះជាដើម។ ជាពិសេស ឆ្នាំ២០១៨ គឺជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើមន្រ្តី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មទាំងអស់ត្រូវរួមគ្នារក្សាសមិទ្ធិផលដែលទទួលបាននាពេលនេះអោយបានឋិតថេយូរអង្វែវ និងរួមសហការសាមគ្គីភាពផ្ទៃក្នុងដើម្បីអនុវត្តការងារឈានឡើជាលំដាប់។ ចុងបញ្ចប់ គណៈអធិបតីបានបំពាក់គ្រឿងឥស្សរយសជូនដល់មន្រ្តីរាការ ហើយចែកអំណោយដល់តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហមនិងលោកគ្រូ អ្នកគ្រូ និងកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋថ្មីផងដែរ៕

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រោមអធិបតិយភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្ម និង លោកជំទាវ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រោមអធិបតិយភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្ម និង លោកជំទាវ ទេព បុប្ផាប្រសិទ្ធ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងអមដំណើរគ្រប់ស្ថាប័នពាក់ពន្ធ រួមនិងក្រុមការងារ។សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ ព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ នៅប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ញើញចូលរួមពិធីបូកសរុបលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស ការចុះឈ្មោះបោះឆ្នោត និងប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងារមួយចំនួន

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស ការចុះឈ្មោះបោះឆ្នោត និងប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងារមួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះឯកឧត្ដម ឧបនាយកដ្ឋមន្ត្រី កែ គឹមយ៉ាន បានជំរុញដល់ក្រុមការងារសាខាបក្សភូមិ~ឃុំ~សង្កាត់នីមួយៗ ត្រូវខិតខំរៀបចំធ្វើសៀវភៅគ្រួសារបក្ស ជូនបងប្អូនសមាជិក~សមាជិកាគណបក្សប្រជាជនកម្ពុជា អោយបានលឿនច្បាស់លាស់ ហើយបើមានទុក្ខលំបាកអ្វីមួយក្នុងការងារធ្វើសៀវភៅគ្រួសារបក្សនេះ សូមបងប្អូនក្រុមការងាររាយការណ៍ជូនក្រុមការងារបក្សភូមិ~ឃុំ~សង្កាត់ដើម្បីអោយជួយដោះស្រាយជូនបងប្អូនសមាជិក~សមាជិកាយើងឲ្យបានទាន់ពេល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណប្រកបដោយមោទនភាពចំពោះសមាជិក~សមាជិកាក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំ អនុវត្តនូវគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលនិងបម្រើសេវាសាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការជម្រុញដល់សមាជិក~សមាជិកាទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនៅជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋហើយត្រូវជួយអន្តាគមន៍ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋភ្លាមៗទាន់ពេលវេលា បន្ថែមពីនោះត្រូវពង្រឹងបន្ថែមនូវការគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងនិងអាកប្បកិរិយារបស់មន្ត្រីដើម្បីឱ្យសាកសមជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ៕

អាជ្ញាធរខេត្តបន្ទាយមានជ័យខេត្តបានដាក់ចេញនូវវិធានការបន្ទាន់ដើម្បីអនុវត្តអនុសាសន៌សម្តេចតេជោ

ខេត្តបន្ទាយមានជ័យ ក្រោយពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយដាក់ចេញនូវវិធានការបន្ទាន់ដើម្បីអនុវត្តអនុសាសន៌សម្តេចតេជោនៅម៉ោង២ រសៀលថ្ងៃនេះរួចមក លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយក្រុមការងារ បានចុះអនុវត្តដោយផ្ទាល់ធ្វើការចាប់រថយន្ត(កាត់តកែឆ្នៃទ្រុង)ភ្លាមៗ នៅវេលាម៉ោង ៥ ល្ងាចថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតែម្តង នៅតាមបណ្តោយផ្លូវជាតិលេខ៥ និងធ្វើការចាប់បន្តតាមបណ្តាផ្លូវជាតិមួយចំនួន ព្រមទាំងតាមបណ្តាស្រុក ក្រុង ទាំង ៩ ក៏ត្រូវបានអនុវត្តផងដែរ ។ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ដើម្បីអនុវត្តនូវអនុសាសន៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ចាប់ពីម៉ោង០០យប់នេះទៅ គ្មានវត្តមានឡានតទ្រុងមានវត្តមានលើដងផ្លូវទៀតឡើយ)។ នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ា ត្រូវចាប់បញ្ចូលព្រៃសទាំងអស់.នរណាកាង ទោះឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នា !!! សូមបញ្ជាក់ផងដែរថា៖នេះគឺជាការអនុវត្តនូវវិធានការដ៏ក្តៅគគុក របស់សម្តេចនាយករដ្ឋមន្ត្រី ដូច្នេះហើយមន្ត្រីពាក់ព័ន្ធគ្រប់ប្រភេទត្រូវតែអនុវត្ត ។

 

លោក​ ចក់​ កុសល​ អតីតមន្រ្តីឆ្នើមរបស់មន្ទីរព័ត៌មាន​ ខេត្តបន្ទាយមានជ័យធ្លាក់ខ្លួនឈឺជាទម្ងន់

បន្ទាប់ពីចូលនិវត្តន៍ លោក ចក់ កុសល អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បានមករស់នៅជាមួយគ្រួសារនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ។ លោកគឺជាមន្រ្តីដែលពោរពេញដោយសមត្ថភាពនិងមានវិជ្ជាជីវ:ច្បាស់លាស់ ហើយក៏ជាសាស្រ្តាចារ្យមួយរូបនៅក្នុងអង្គភាព ដែលមន្រ្តីជំនាន់ក្រោយសុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីលោក មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសាងនូវស្នាដៃនិងសមិទ្ធិផលជាច្រើននៅក្នុងអង្គភាព និងសង្គម។ ដោយសារតែមានជំងឺប្រចាំកាយជាង១០ឆ្នាំមកហើយនោះ ពីមួយថ្ងៃទៅមួយថ្ងៃជំងឺរបស់លោកមិនមានការថមថយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ទៅៗ ដោយបច្ចុប្បន្នលោកមិនអាចនិយាយបាន និងមិនអាចដើរបានថែមទៀត ដែលធ្វើឲលោកបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ថែមទាំងត្រូវចំណាយថវិកាច្រើនសម្រាប់ធ្វើការព្យាបាលជំងឺរបស់ខ្លួន។ ដោយហេតុតែជីវភាពគ្រួសាររបស់លោកមានភាពលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ខ្វះខាតថវិកាក្នុងការព្យាបាលជំងឺផងនោះ ជំនួសឲលោក ចក់ កុសល គឺភរិយារបស់លោកបានសំណូមពរដល់បណ្តាអង្គភាព ក៏ដូចជាសម្បុរសជន សូមផ្តល់នូវជំនួយដល់គ្រួសាររបស់លោកផង ដើម្បីឲជីវិតចុងក្រោយរបស់លោកអាចរួមរស់ជាមួយគ្រួសារបានយូរបន្តិច។

 

 

នៅរសៀលនេះអាជ្ញាធរខេត្តបន្ទាយមានជ័យខេត្តបានដាក់ចេញនូវវិធានការបន្ទាន់ដើម្បីអនុវត្តអនុសាសន៍សម្តេចតេជោ

(បន្ទាយមានជ័យ)៖អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅម៉ោងពីរ រសៀល ថ្ងៃនេះ បានកោះអញ្ជើញស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ  ប្រជុំរៀបចំក្រុមការងារបន្ទាន់ ដើម្បីអនុវត្តនូវអនុសាសន៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា៖ ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះ រថយន្តដឹកលើសទម្ងន់ និងរថយន្តកាត់តកែឆ្នៃ ទាំងអស់ បើឃើញ គឺត្រូវចាប់ទុកទាំងអស់ បើមានបើកបរនៅខេត្តណា ឬស្រុកណា ចៅហ្វាយខេត្ត ចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ។ លោក អ៊ុ រាត្រី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ដោយបានអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីរៀបចំក្រុមការងារនេះ ។ ម្យ៉ាងវិញទៀត ក្រោយពីបញ្ចប់កិច្ចប្រជុំហើយ ក្រុមការងារនឹង ចុះអនុវត្ត នៅវេលាម៉ោង ៥ ល្ងាចនេះតែម្តង  នៅតាមបណ្តោយផ្លូវជាតិ មួយចំនួន ព្រមទាំងតាមបណ្តាស្រុក ក្រុង ទាំង ៩ ក៏ត្រូវបានអនុវត្តផងដែរ  ។ 

 សូមបញ្ជាក់ផងដែរថា៖នេះគឺជាការអនុវត្តនូវវិធានការដ៏ក្តៅគគុក របស់សម្តេចនាយករដ្ឋមន្ត្រី ដូច្នេះហើយមន្ត្រីពាក់ព័ន្ធគ្រប់ប្រភេទត្រូវតែអនុវត្ត ។

 

 

ពិធីប្រកាសតួនាទីភារកិច្ច និងមុខតំណែងអភិបាល អភិបាលរងក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ

update បន្ទាយមានជ័យ : អបអសាទរ លោកស្រី ងួន សុផល ប្រការិយាល័យស្ថិតិ និងអត្រ្តានុគោលដ្ឋានសាលាខេត្តបន្ទាយមានជ័យ ត្រូវបានចូលកាន់តំណែងជាអភិបាលរងក្រុងសិរីសោភ័ណ ពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណ:អភិបាលក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាមានជ័យ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨នៅសាលាក្រុងសិរីសោភ័ណ។ ក្នុងពិធីប្រកាសនាឧកាសនោះ លោកស្រី ងួន សុផល ដែលបានឡើងជាអភិបាលរង នៃគណ:អភិបាលក្រុងសិរីសោភ័ណបានឡើងធ្វើកាប្តេជ្ញាថា........។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនោះលោក អ៊ុំ រាត្រីអភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើរនិងធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងអស់នៅក្នុងក្រុងសិរីសោភ័ណដែលលោកអភិបាលក្រុង ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីសហការគ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាននិងបម្រើសេវាសាធាណៈទាំងសេវាសំណូមពរនិងសេវាតម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ គួរឲ្យមោទនៈពិសេសបានចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែក យ៉ាងសំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិនិងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋជាដើម។ ទន្ទឹមជាមួយគ្នានោះ លោក អ៊ុ រាត្រី បានបញ្ជាក់ទៀតថាការតែងតាំងឬការផ្ទេរមុខតំណែង គឺជាដំណើរការធម្មតា នៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្នុងមុខងារសាធារណៈគឺសំដៅធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងបានប្រសើរឡើងថែមទៀត។ ដូចនេះអស់លោកដែលទើបតែបានទទួលចូលកាន់មុខតំណែងនិងផ្ទេរភារកិច្ចជាអភិបាលរងក្រុង ពេលនេះ ត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើននិងប្រសើរឡើងបន្ថែមទៀត ។ ជាពិសេស ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិង សណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ វេត បញ្ញា

ពិធី​ ប្រកាសចូលកាន់មុខតំណែង​ អភិបាលរង​ក្រុង នៃគណ:អភិបាលក្រុងសិរីសោភ័ណ ក្រោមអធិបតីភា

អបអសាទរ លោកស្រី ងួន សុផល ប្រការិយាល័យស្ថិតិ និងអត្រ្តានុគោលដ្ឋានសាលាខេត្តបន្ទាយមានជ័យ ត្រូវបានចូលកាន់តំណែងជាអភិបាលរងក្រុងសិរីសោភ័ណ ពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុង នៃគណ:អភិបាលក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាមានជ័យ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៧ នៅសាលាក្រុងសិរីសោភ័ណ។