បណ្តាញសង្គម

លោក​ ចក់​ កុសល​ អតីតមន្រ្តីឆ្នើមរបស់មន្ទីរព័ត៌មាន​ ខេត្តបន្ទាយមានជ័យធ្លាក់ខ្លួនឈឺជាទម្ងន់

បន្ទាប់ពីចូលនិវត្តន៍ លោក ចក់ កុសល អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បានមករស់នៅជាមួយគ្រួសារនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ។ លោកគឺជាមន្រ្តីដែលពោរពេញដោយសមត្ថភាពនិងមានវិជ្ជាជីវ:ច្បាស់លាស់ ហើយក៏ជាសាស្រ្តាចារ្យមួយរូបនៅក្នុងអង្គភាព ដែលមន្រ្តីជំនាន់ក្រោយសុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីលោក មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសាងនូវស្នាដៃនិងសមិទ្ធិផលជាច្រើននៅក្នុងអង្គភាព និងសង្គម។ ដោយសារតែមានជំងឺប្រចាំកាយជាង១០ឆ្នាំមកហើយនោះ ពីមួយថ្ងៃទៅមួយថ្ងៃជំងឺរបស់លោកមិនមានការថមថយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ទៅៗ ដោយបច្ចុប្បន្នលោកមិនអាចនិយាយបាន និងមិនអាចដើរបានថែមទៀត ដែលធ្វើឲលោកបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ថែមទាំងត្រូវចំណាយថវិកាច្រើនសម្រាប់ធ្វើការព្យាបាលជំងឺរបស់ខ្លួន។ ដោយហេតុតែជីវភាពគ្រួសាររបស់លោកមានភាពលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ខ្វះខាតថវិកាក្នុងការព្យាបាលជំងឺផងនោះ ជំនួសឲលោក ចក់ កុសល គឺភរិយារបស់លោកបានសំណូមពរដល់បណ្តាអង្គភាព ក៏ដូចជាសម្បុរសជន សូមផ្តល់នូវជំនួយដល់គ្រួសាររបស់លោកផង ដើម្បីឲជីវិតចុងក្រោយរបស់លោកអាចរួមរស់ជាមួយគ្រួសារបានយូរបន្តិច។