បណ្តាញសង្គម

ពិធី​ប្រកួតប្រជែងអំណាន​ ស្មូត​កំណាព្យ​ និងតែងនិពន្ធ​ថ្នាក់ខេត្ត​

update (បន្ទាយមានជ័យ): មានឱកាសអញ្ជើញចូលរួមនៅក្នុងកម្មពិធីប្រកួតប្រជែងអំណាន ស្មូតកំណាព្យ និងតែងនិពន្ធថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត នៅថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នាមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ឯកឧត្តម ហ៊ូ ប៊ុនហេង ប្រធានក្រុមបណ្តាញអង្គការគាំទ្រគុណភាពអប់រំខេត្ត និងជាទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀឺងញៀន បានឲដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជ្រើសរើសជ័យលាភីចំណាត់ថ្នាក់លេខ១ទាំងបីវិញ្ញាសា ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នាដើមខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ហើយដំណើរការកម្មវិធីក្នុងថ្ងៃនេះប្រព្រឹត្តិទៅយ៉ាងរលូន បានមកពីការចូលរួមសហការរបស់ សប្បុរសជន និងអង្គការដៃគូអភិវឌ្ឍ មានដូចជា អង្គការទស្សនពិភពលោក អង្គការរូមធូរីដ អង្គការសាម៉ារីតាន់ភឺ អង្គការហ្គដណេបឺសកម្ពុជា អង្គការSeapc-c អង្គការកុមារមេគង្គ អង្គការសន្តសាវីយេ និងលោក ផូ សុីតាល់ ម្ចាស់បណ្ណាគារបន្ទាយស្រី។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ផងដែរថា កម្មពិធីដ៏មានសារ:សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអាន បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាននិងតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើកំណែទម្រង់វិស័យអប់រំយ៉ាងសុីជម្រៅ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថា វិស័យអប់រំជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជួយពន្លៀឺនសមាហរណកម្មក្នុងតំបន់ និងសកលលោក និងជាកត្តាមុតស្រួចក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ច ទាំងចំពោះមុខនិងអនាគត ជាពិសេសដើម្បីប្រទេសកម្ពុជាសម្រេច ចក្ខុវិស័យ ចង់ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវ្ឍន៍នៅឆ្នាំ២០៥០។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តជួយពង្រឹងការអប់រំ ផ្សព្វផ្សាយដល់យុវជន សិស្សានុសិស្ស សូមចៀសវាងឲឆ្ងាយពីគ្រៀឺងញៀន គ្រៀឺងស្រវឹងផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱបានគ្រប់ៗគ្នា៕ អត្ថបទ: មុត សំរស់