បណ្តាញសង្គម

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាលើកទី៤ នឹងចាប់ផ្តើមនៅម៉ោង7ថ្ងៃទី25/2/2018

(បន្ទាយមានជ័យ)៖ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះហើយ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជាលេខរៀងទី១ គណបក្សយុវជនកម្ពុជាលេខរៀងទី២ គណបក្សខ្មែររួបរួមជាតិលេខរៀងទី៣ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចលេខរៀងទី៤។ ដោយឡែកខេត្តបន្ទាយមានជ័យគឺមានគណៈបក្ស3ចូលរួម មាន :គណបក្សប្រជាជនកម្ពុជា គណបក្សរួបរួមជាតិ និង គណបក្សហ្វុនស៊ីនប៉ុិច ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅមណ្ឌល4នេះគឺមាន10អសន ជារួមខេត្តបន្ទាយមានជ័យមានមួយការិយាល័ល គឺការិយាល័លេខ4003សម្លេងសរុប521សម្លេង ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមិនដូចគ្នាទៅនឹងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងក្រុមប្រឹក្សាឃុំ សង្កាត់នោះឡើយ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅចូលរួមបោះឆ្នោតនោះឡើយអង្គបោះឆ្នោតមានតែសមាជិករដ្ឋសភា ១២៣រូប និងក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេសប្រមាណ ១១,៥៧២រូប។ ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានៅថ្ងៃនេះចែកជា ៨មណ្ឌល ស្មើនឹង ៣៣ការិយាល័យ។ អាសនៈដែលត្រូវបោះឆ្នោតជ្រើសនេះមានតែ ៥៨អាសនៈប៉ុណ្ណោះ ខណៈ៤អាសនៈផ្សេងទៀត ជ្រើសតាំងដោយព្រះមហាក្សត្រ ២អាសនៈ និងជ្រើសតាំងដោយសមាជិករដ្ឋសភាសំឡេងភាគច្រើន ២អាសនៈ។ អាសនៈព្រឹទ្ធសភាត្រូវបានបែងចែកតាមភូមិភាគនីមួយៗ ក្នុងនោះភូមិភាគទី១ (រាជធានីភ្នំពេញ) មាន ៦អាសនៈ, ភូមិភាគទី២ (កំពង់ចាម និងត្បូងឃ្មុំ) មាន ៨អាសនៈ, ភូមិភាគទី៣ (ខេត្តកណ្តាល) មាន ៥អាសនៈ, ភូមិភាគទី៤ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និង ប៉ៃលិន) មាន ១០អាសនៈ, ភូមិភាគទី៥ (តាកែវ កំពត និងកែប) មាន ៧អាសនៈ, ភូមិភាគទី៦ (ព្រៃវែង និងស្វាយរៀង) មាន ៧អាសនៈ, ភូមិភាគទី៧ (កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ) មាន ៩អាសនៈ, ភូមិភាគទី៨ (កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) មាន ៦អាសនៈ។ ការបោះឆ្នោតនៅថ្ងៃនេះ មានអ្នកចូលរួមសង្កេតការណ៍ជាតិមកពីស្ថាប័នអង្គការសង្គមស៊ីវិលប្រមាណ ២៧៦នាក់ ហើយក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជប៉ុន និងម៉ាឡេស៊ីផងដែរ។ ក្នុងនោះមានអ្នកព័ត៌មានជាតិ និងអន្តរជាតិត្រៀមយកព័ត៌មាននៃព្រឹត្តិការណ៍ នៃការបោះឆ្នោតសមាជិកព្រឹទ្ធសភាអាណត្តិទី៤នេះ ប្រមាណជា ៣០០នាក់។ ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ នៅនីតិកាលទី១ សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងតែងតាំងដោយគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា។ ចាប់តាំងពីនីតិកាលទី២មក សមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន ហើយក្រៅពីនោះត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល៕