បណ្តាញសង្គម

សូមគោរពរាយការណ៍:

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានអង្គបោះឆ្នោតបោះអស់នៅម៉ោង 12:10នាទី ថ្ងៃ ហើយការរាប់សន្លឹកឆ្នោតត្រូវបនបញ្ចប់នៅម៉ោង2:30នាទីរសៀល ។ ជាលទ្ធផលបណ្តោះអាសន្នរបស់គណកម្មាការខេត្តរៀបចំការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា បានចំនួន478 សម្លេងកើន1 គណបក្សខ្មែររួបរួមជាតិបាន 29 សម្លេង ថយ1 គណបក្សរាជានិយមហ្វុនស៊ីនប៉ិច បាន14សម្លេង ។ សូមបញ្ជាក់ថា:ខេត្តបន្ទាយមានជ័យគឺមានគណៈបក្ស3ចូលរួម មាន :គណបក្សប្រជាជនកម្ពុជា គណបក្សរួបរួមជាតិ និង គណបក្សហ្វុនស៊ីនប៉ុិច ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅមណ្ឌល4នេះគឺមាន10អសន ជារួមខេត្តបន្ទាយមានជ័យមានមួយការិយាល័ល គឺការិយាល័យលេខ4003 មានអង្គបោះឆ្នោតសរុប521 ។