បណ្តាញសង្គម

ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួត កីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា

បន្ទាយមានជ័យ ៖ ក្រោយការប្រកួតយ៉ាងស្វិតស្វាញ និងគោរពវិន័យយ៉ាងម៉តចត់ រយៈពេលជិត២សប្តាហ៍កន្លងមក នារសៀលថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីលានបាល់ទាត់ បរិវេនវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បានរៀបចំពិធីបិទការប្រកួត កីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៧ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ នឹងដែលមានការចូលរួម ពីបណ្តារស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធជំវិញខេត្ត រួមនឹងភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមផងដែរ ។ លោក ឈូ ប៊ុនរឿង អនុប្រធាមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានមានប្រសាសន៍ឲ្យថា ការប្រកតួតកីឡា សិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំសិក្សា ២០១៧ ២០១៨ មានប្រភេទកីឡាបាល់ទាត់( បុរស នារី ) បាលទះ ( បុរស នារី ) បាល់បោះ(បុរស) និងអត្តពលកម្ម ( បុរស នារី ) ។ លោកអនុប្រធានមន្ទីរអបរំ បានបន្តថា ដោយឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទៅលាន ទាំង៤ប្រភេទខាងលើ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្ថតភាព បច្ចេកទេស និងទេពកោសលរបស់ខ្លួន ប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា ។ លោកបន្តទៀតថា កាយវិកានេះ គឺពិតជាឈរលើស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេស និងចេះស្រលាញ់គ្នា យោគយល់ អធ្យាស្រ័យដែលសរ បញ្ជាក់ឲ្យឃើញថា ប្អូនៗ ក្មួយៗ កីឡាករ កីឡាការនី បានយល់ច្បាស់ នូវមនសិការកីឡា និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អសម្រាប់ អនាគត់ប្រទេសជាតិ ។ មានប្រសាសន៍ថ្លែងក្នុងពិធីបិទការប្រកួត ឯកឧត្តម ឈើយ ចាន់ណា បានមានប្រសាសន៍កោតសរសើ ដល់ក្មួយៗដែលជាកីឡាករ កីឡាការនីដែលបានខិតខំ យ៉ាងអស់កម្លាំកាយចិត្ត ។ឯកឧត្តមបន្តថា ការលេងកីឡា ពិតជាបានរួមចំណែក ជាវិជ្ជាមានក្នុងការធ្វើឲ្យរីចម្រើន នូវសកម្មភាពអប់រំកាយ ព្រោះថាការអប់រំ និងកីឡា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ។ ពិសេសការអប់រំកាយ និងកីឡា មានតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានកាយសម្បទាមាំមួន មានបញ្ញាភ្លឺថ្លា និងមានសិលធម៌ល្អ ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកឡើងថា សម្រាប់ការប្រកួតចាញ់ ឬឈ្នះ វាមិនសំខាន់នោះទេ អ្វីដែលសំខាន់ការចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា និងត្រូវចូលរួមលេងកីឡា ដើម្បីសុខភាព និងម្យ៉ាងវិញទៀតត្រូវចេះឲ្យឆ្ងាយពីគ្រឿងញៀន ៕