បណ្តាញសង្គម

បុកតគ្នារវាង គោយន្តបើកគេចម៉ូតូ មានម៉ូតូ១គ្រឿងទៀតបុកគោយន្តកន្ត្រៃចំពីមុខស្លាប់ម្នាក់

មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់ម្នាក់ នៅនឹងកន្លែង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃច័ន្ទ១២កើតខែផល្លុន ឆ្នាំរកា នព្វ ស័ក.ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨វេលាម៉ោង ៧និង៣០នាទីយប់នៅចំណុចលើដងផ្លូវជាតិលេខ56A ក្នុងភូមិសាស្រ្តភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ខាងត្បួងផ្លូវចូលបន្ទាយវរសេនាតូច៥១៤ចំងាយ២០០ម៉ែត្រ រវាងម៉ូតូបុកគោយន្តកន្រ្តៃចំពីមុខ។ លោកវរសេនីយ៍ត្រី អ៊ុយ ផល្លី អធិការរង ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខ បជ1D.0301បើកបរមានគ្នាពីរនាក់ក្នុងទិសដៅពីជើងទៅត្បួងបើកបរដោយឈ្មោះឈួន ឈិនឡុង ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិកសិណឃុំថ្មពួក ស្រុកថ្មពួកនិងអ្នករួមដំណើរម្នាក់ឈ្មោះ វង្ស ឆៃទ្រី ភេទប្រុសអាយុ២៧ ឆ្នាំរស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ពេលមកដល់កន្លែងកើតហេតុបានដួលម៉ូតូបង្កគ្រោះថ្នាក់ដោយខ្លួនឯងបណ្តាលរងបួសបាក់ម្រាមដៃកណ្តាលខាងស្តាំនិងអ្នករួមដំណើរបែកមុខផ្នែកខាងស្តាំ។មួយសន្ទុះក្រោយមកក៏មានម៉ូមួយគ្រឿងទៀតបើកបរមកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បួងនោះដែរ ពេលជិះមកដល់ក៏បុកម៉ូតូដែលដួលស្រាប់ដួលនោះ ហើយក៍លើកម៉ូតូបើកគេចចេញពីកន្លែងកើតហេតុបាត់តែម្តង។បន្ទាប់មកទៀតមានគោយន្តកន្រ្តៃមួយគ្រឿងទៀតម៉ាកគូបូតាពណ៍ក្រហមបើកមកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បួងដដែល លុះមកដលកន្លែងកើតហេតុបានឃើញម៉ូតូដួលនៅកណ្តាលផ្លូវក៏គេចក្បាលគោយន្តបន្តិចដើម្បីកុំអោយកិនលើម៉ូតូ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកMSXពណ៍ស ជិៈគ្នាពីរនាក់ បើកបរដោយឈ្មោះ ម៉ុយ ម៉ក់ភេទប្រុសអាយុ២៤ឆ្នាំនិងអ្នករួមដំណើរឈ្មោះដាំ វីរ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ទាំង២នាក់ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរមានល្បឿនលឿនវ៉ាគោយន្តកន្ត្រៃមួយគ្រឿងដែលបើកក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នា បើឃើញកន្លែងកើតហេតុមានមនុស្សអ៊ូអរមើលអ្នកដួលម៉ូតូក៏ដោយគេមិនបង្អង់ល្បឿនហើយក៏បានជ្រុលទៅបុកគោយន្តកន្ត្រៃដែលបើកគេចមិនឲ្យក្បាលគោយន្តជាន់ម៉ូតូដែលដួល ចំពីមុខតែម្តងបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ម៉ុយ ម៉ក់ ស្លាប់នៅនិងកន្លែងកើតហេតុតែម្តងចំណែកអ្នករួមដំណើររងរបួសក្បាលជង្គង់ ស្រាលចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួកដឹកយកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកចំណែកសម្ភារះត្រូវបានកំលាំងជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុកថ្មពួកមូលហេតុដែរបណ្តាលអោយគ្រោះថ្នាក់គឺអ្នកបើកម៉ូតូMSXបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងមិនពាក់មួកសុវត្តិភាព៕ណុប-រក្សា