បណ្តាញសង្គម

បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីការិយាល័យកសិកម្មស្រុកថ្មពួក

បានរងគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃបុកជាមួយម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់នៅតាមផ្លូវខណៈពេលដឹកយកទៅសង្គ្រោះ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ២០១៨វេលាម៉ោង៦និង៣០នាទីល្ងាច នៅចំណុចលើដងផ្លូវជាតិលេខ2563ពីថ្មពួកទៅបឹងត្រកួនក្នុងភូមិសាស្រ្តភូមិប្រាំមិនា ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី អ៊ុយ ផល្លី អធិការរងទទួលផែនសណ្តាប់ធ្នាប់ ចរាចរណ៍ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះសួន សំអ៑ានភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិគោកភ្នូវឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបើកបរម៉ូតូម៉ាកទ្រីមសេ១២៥ពណ៍ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខរដ្ឋ17 1.4972 ជាមន្ត្រីការិយាល័យ កសិកម្ម ស្រុកថ្មពួក។ លោកអធិការរងបានបញ្ជាក់ថា៖មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុត្រូវបានគោយន្តកន្ត្រៃបុក បណ្តាលឲ្យម៉ូតូដួលរងរបួសអ្នកបើកបរធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកដឹកយកទៅសង្រ្គោះតែជាអកុសល់ត្រូវបានស្លាប់នៅតាមផ្លូវ ចំណែកអ្នកបើកគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្ឡួនបាត់ បន្សល់ទុកតែ គោយន្តម៉ាកគូបូតានៅនឹងកន្លែងកើតហេតុ។ លោកអធិការរងរូបនោះក៏បានបញ្ជាក់ទៀតថា៖មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ប្រភេទធ្ងន់នេះ គឺសមត្ថកិច្ចនិយាយថា បណ្តាលមកពីអ្នកបើកម៉ូតូសង្ស័យមានជាតិស្រវឹង ហើយបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ទើបពេលមានគ្រោះថ្នាក់ដួលបោកក្បាលនឹងផ្លូវរងរបួសធ្ងន់ក្រោយមកក៏បានស្លាប់ ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងម៉ូតូនិងគោយន្តនគរបាលប៉ុស្តិ៍យកទៅរក្សាទុកបណ្តោះអាសន្នរៀបចំសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយបន្ត៕ណុប-រក្សា