បណ្តាញសង្គម

កិច្ចប្រជុំគណកម្មការព្រំដែនមូលដ្ឋានរវាងខេត្តបន្ទាយមាន ជ័យ នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តស្រៈកែវ​ ព្រះរាណាចក្រថៃឡងដ៏

បន្ទាយមានជ័យ កិច្ចប្រជុំគណកម្មការព្រំដែនមូលដ្ឋានរវាងខេត្តបន្ទាយមាន ជ័យ នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តស្រៈកែវ ព្រះរាណាចក្រថៃឡងដ៏ ត្រូវបានប្រារព្ធនៅសណ្ឋាគារឥណ្ឌូឆៃណា ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី 01ខែមីនា ឆ្នាំ 2018 ។ គណប្រតិភូខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ភាគីថៃដឹកនាំដោយ ឯកឧត្តម ផនភុត ផេតផាត អភិបាលខេត្តស្រះកែវ ។នាឱកាសនោះអង្គប្រជុំបានលើកឡើងនូវរបៀបវារ:មួយចំនួនដើម្បីយកមកពិភាក្សា មាន: ការជម្រុញអោយបានលឿននូវការបើកច្រកព្រំដែនតំបន់បង្គោលសីម៉ាលេខ43 ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់នឹងភូមិណនម៉ាក់មុន ឃុំគោកស្យូង ស្រុកគោកស្យូង ខេត្តស្រះកែវ ទីពីរ កិច្ចសហប្រតិបត្តការ លើវិស័យសុខាភិបាល ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអ្នកជំងឺមក ទីបី កិច្ចពិភាក្សាការប្រើប្រាស់ប័ណ្ណព្រំដែន (MOU) ទីបួន ដំណើទស្សនកិច្ចរបស់គណប្រតិភូទៅកាន់ទីតាំងដែលគ្រោងបើកច្រក ពេលរសៀលគណប្រតិភុូចូលរួមបុណ្យមាឃបូជា និងពិសារអាហារសាគ្គីផងដែរ ។