បណ្តាញសង្គម

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ៤បន្ទប់ នៅសាលាបឋមសិក្សាអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

លោកជំទាវឧញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ៤បន្ទប់ នៅសាលាបឋមសិក្សាអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនិងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ជាមួយគ្នានោះក៏មានការញ្ជើញចូលរួមពីលោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងអស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់។