បណ្តាញសង្គម

ពិធីប្រកាសប្រធានអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រកាសចូលកាន់មុខដំណែង ប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ ប្រធាន អនុប្រធាន ការិយាល័យ នៃសាលាខេត្តបន្ទាយមានជ័យ នឹងដែលមានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត មន្រ្តីក្រោមឱវាទ មន្ទីរ អង្គភាពពាក់ព័ន្ធជ៊ំវិញខេត្តបានចូលរួម កាលពីពេលថ្មីកន្លងទៅ នៅសាលប្រជ៊ំសាលាខេត្តបន្ទាយមានជ័យ ។ យោងតាមសេចក្តីប្រកាសលេខ ០០២/១៨ ដកតត ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ត្រូវបានប្រកាសតែងតាំងលោក ឈឺន សុរិយា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ត្រូវបានប្រកាសតែងតាំងជា ប្រធានអង្គភាពច្រកចេញចូលតែមួយ ។លោកស្រី សួន សុភ័ក្ត្រ ឋានន្តរស័ក្តិក្រមការថ្នាក់លេខ២ ត្រូវបានប្រកាសតែងតាំង ជាអនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងលោក សន្ទៃ រដ្ឋា ឋានន្តរស័ក្តិក្រមការថ្នាក់លេខ២ ត្រូវបានប្រកាសតែងតាំង ជាអនុប្រធានអង្គភាពច្រកចេញចូលតែមួយ រួមនិងមន្ត្រីមួយចំនួនទៀត។ មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបានមានប្រសាសន៍ កោតសរសើរ នូវស្នាដៃមន្ត្រី ដែលបានខិតខំបំពេញតួនាទីបានយ៉ាងល្អប្រសើរ រហូតដល់ទទួលបានការតែងតាំង មុខតំណាងថ្មី។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់មន្ត្រីដែលត្រូវបានប្រកាសតែងតាំមុខតំណែងថ្មី ត្រូវតែខិតខំបំពេញតួនាទីភារកិច្ច ឲ្យបានល្អប្រសើរ ដែលថ្នាក់លើបានផ្តល់ជូន ពិសេសត្រូវគោរពវេលា ត្រូវចេះសហការគ្នា ដើម្បីបំរើរសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។ ម្យ៉ាងវិញទៀត ត្រូវពន្លឿនរាល់លិខិតនានា ដែលប្រជាពលរដ្ឋស្នើរសំុ។ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ច្រកចេញចូលតែមួយ វាពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់សេវាសាធារណផ្សេងៗជូនពលរដ្ឋ ដែលមកសំុផ្តល់សេវាផ្សេងៗ ពិសេសក្នុងនាមយើងជាមន្រ្តី ត្រូវប្រើពាក្យពេជន៍ឲ្យបានសមរម្យ និងឲ្យសមជាមន្ត្រីគំរូ ដល់ប្រជាពលរដ្ឋ ៕