បណ្តាញសង្គម

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨

(បន្ទាយមានជ័យ) ៖ មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ  សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំ ពិធីអបអរសាទរ ខួបលើកទី ១០៧ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាង ប្រធានកត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍប្រចាំខេត្តបន្ទាយមានជ័យ នឹងដែលមានអញ្ជើញចូលរួម ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្ត និងលោកជំទាវ អភិបាលរងខេត្ត មន្ត្រីក្រោមឱវាទ ស្ថាប័នពាក់ព័ន្ធ អភិបាលក្រុងស្រុក សិស្សានុសិស្សបានចូលរួយ៉ាងច្រើនកុះករ នាសាលប្រជ៊ំធំ សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំរកាសនព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ។

លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរ កិច្ចការនារីខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការៀបចំខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលបានដំណើរការនាពេលនេះគឺដោយមានការណែនាំរបស់ក្រសួងកិច្ចការនារី និងដោយមានកិច្ចសហការ ព្រមទាំងការជួយ ឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិការពីរាជរដ្ឋាភិបាល។ លោកស្រីបន្តថា តាមរយៈការចូលរួមជាសម្ភារៈ និងថវិកា ដែលសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ពិតជាបានឆ្លើយតបទៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថាស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

មានប្រសាសន៍ក្នុងពិធី អបអរសាទ ទិវាអន្តរជាតិនារី ៨ មីនា ឯកឧត្តម សួន បវរ បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះឡើងក្នុងគោលបំណង បន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រនិងជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំបុរសនិងស្រ្តី ដើម្បីវឌ្ឍនៈភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ឯកឧត្តមបន្តថា សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី គឺជាកត្តារួមចំណែកធ្វើឲ្យសន្តិភាព និងវឌ្ឍនភាពយូរអង្វែងរបស់សង្គមជាតិ ។ ក្នុងនោះ សុខសន្តិជាកត្តាសត្យានុម័ត និងមានសារៈសំខាន់ណាស់ ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង ។ ផ្ទុយទៅវិញ ជម្លោះនិងអំពើហិង្សា ជាឧបសគ្គនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ហើយ ធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងធ្វើឲ្យរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សាលើស្រី្ត គឺជាអំពើរំលោភសិទ្ធមនុស្សដែលយើងទាំងអស់គ្នាមិនអាចទទួលយកបាន ហើយជះឥទ្ធិពលអវិជ្ជាមានខ្លាំងទៅលើស្រ្តី និងកូនចៅរបស់ពួកគេដែលបន្សល់ទុកនូវផលផលវិបាកដ៏អាក្រក់រាប់ជំនាន់សម្រាប់ស្រ្តីកម្ពុជា។

ចុងបញ្ចប់នៃកម្មវិធីឯកឧត្តម សួន បវរ និលោកជំទាវបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួននៅក្នុងកម្មវិធីចំនួន ១ពាន់ដុល្លារ ហើយក៏មានការចែកអំណោយដល់និវត្តន៍ជន ចំនួន ៨០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ក្រណាត់ប៉ាកមួយអាវ និងថិការ២ម៊ឺនរៀល ។រួមនិងអ្នកចូលរួមសរុបជាង៦០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ផងដែរ ៕ ដោយ ចន្រ្ទា