បណ្តាញសង្គម

បាតុភូតមានឈ្មោះឡានីណាកម្ពុជាទទួលរងនូវឥទ្ធិពល ខេត្តបន្ទាយមានជ័យបានរងគ្រោះខ្យល់កន្រ្តាក់បង្កឱ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងសាលារៀនសរុប១១ខ្នងនៅស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ នាដើមខែមីនាឆ្នាំ២០១៨នេះនៅរសៀលថ្ងៃ៥រោចខែផល្គុនឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យបានរងគ្រោះដោយខ្យល់ កន្រ្តាក់បក់កួចយ៉ាងខ្លាំងជាលើកដំបូង បណ្តាលឱ្យរងការខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនិងសាលារៀនសរុបចំនួន១១ខ្នងបាក់និងប៉ើងដំបូលស័ង្កសីនិងដើមឈើតូចធំមួយចំនួនរងការដួលរលំផងដែរ។ខណៈដែលមានធ្លាក់ភ្លៀងមួយមេយ៉ាងធំលាយឡំនិងផ្គររន្ទះ ដោយមានខ្យល់បក់បោកប៉ះចំ ខេត្តបន្ទាយមានជ័យ។ក្នុងខណៈដែលកម្ពុជាត្រូវបានក្រសួងធនធានទឹកនិងឧត្តុនិយមព្យាករណ៍ឱ្យដឹងថា៖ ខេត្តចំនួន៧អាចនិងមានភ្លៀងកក់ខែរយៈពេល៣ថ្ងៃចាប់ចន្លោះពីថ្ងៃទី៦រហូតដល់ថ្ងៃទី៩ខែមីនា ឆ្នាំ២០១៨នេះដែលមាន៖ ខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាប។មិនតែប៉ុណ្ណោះកម្ពុជា ចាប់ពីខែមីនានេះ រហូតដល់ខែមិថុនា នឹងរងឥទ្ធិពលបាតុភូត ឡានីណាដែលនឹង នាំឲ្យកម្ពុជាសំបូរ ការធ្លាក់ភ្លៀងធ្លាក់រាយប៉ាយពេញផ្ទៃប្រទេសផងដែរ។

មន្ត្រីនគរបាលការពារព្រំដែនគោកលេខ ៨១៥ ឱ្យដឹងថា ៖ ខ្យល់កន្ត្រាក់លាយឡំជាមួយនិងភ្លៀងផ្គររន្ទះ ខ្យល់បក់បោកប៉ះចំឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ១០ខ្នង រងការខូចខាតធ្ងន់ និង ស្រាល ក្នុងនោះខូចខាតធ្ងន់៣ខ្នងរបើកដំបូលទាំងស្រុង,ខូចខាតស្រាល ៧ ខ្នង និងសាលារៀនបឋមសិក្សា មួយខ្នង ក្នុងឃុំ អូរស្រឡៅ ក៏រងការបើកដំបូលនោះដែរ ។ សេចក្តីររាយការណ៍ឱ្យដឹងទៀតថាខ្យល់កន្រ្តាក់នោះមិនបង្កឱ្យគ្រោះថ្នាក់រងរបួស រឺប៉ះអាយុជវិតរបស់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។

ក្រោយពីកើតហេតុការណ៍ខ្យល់ន្រ្តាក់បង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនិងសាលារៀននៅស្រុកម៉ាឡៃ នៅព្រឹកថ្ងៃ៦រោចខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកវរសេនីយ៍ឯកឈិត លី មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ និងលោកអធិការនគរបាលស្រុកម៉ាឡៃ ដឹកកម្លាំងនគរបាលមួយក្រុមមានគ្នាជិត៥០នាក់ មកពីអង្គភាពវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលស្រុកម៉ាឡៃ បានចុះទៅដល់កន្លែងកើតហេតុជួយរុះរើផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងចាប់ផ្តើមកសាងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភស័ង្កសីប្រក់ផ្ទះជាច្រើនសន្លឹកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នេះ ដើម្បីចូលរួមដោះស្រាយនិងកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ កំពុងប្រឈមខ្វះខាតទីជម្រកនេះដែរ៕