បណ្តាញសង្គម

សិក្ខាសាលាផ្សព្វផ្សាយ សៀវភៅវណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃ៊ំ សង្កាត់

update (បន្ទាយមានជ័យ) ៖ រដ្ឋាបាលខេត្តបន្ទាយមានជ័យ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ សៀវភៅវណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃ៊ំ សង្កាត់ ដែលប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ (១២ដល់១៣) ក្រោមអធិបតីភាព លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាំងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលខេត្ត នឹងដែលមានការចូលរួម ប្រធានមន្ទីរពាក់ព័ន្ធ មេឃ៊ំ ចៅសង្កាត់ រួមនឹងអ្នកពាក់ព័ន្ធមួយចំនួនបានចូលរួម នាព្រឹកថ្ងៃ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨។ មានប្រសាសន៍បើកអង្គសិក្ខាសាលា លោកស្រី ប៉ុក ណាឌី បានមានប្រសាសន៍ថា ការរៀបចំអង្គសិក្ខាសាលានេះឡើង មានគោលបំណង ប្រមូលផ្តុំនៅក្នុងឯកសារ តែមួយនូវ រាល់គោល ការណ៍បែបបទ និងនីតិវិធី ទាំងអស់សម្រាប់ក្រុម ប្រឹក្សាឃុំ សង្កាត់ ប្រើប្រាស់ក្នុងការរៀបចំ និងការអនុវត្ដគម្រោងរបស់ខ្លួន ដែលប្រើប្រាស់ មូលនិធិឃុំ សង្កាត់ ផ្នែក អភិវឌ្ឍន៍មូលដ្ឋាន។ លោកស្រីបន្តថា នៅក្នុងសិក្ខាសាផ្សព្វផ្សាយរយៈពេលពីរថ្ងៃនេះ អ្នកសម្របសម្រួល នឹងធ្វើបទបង្ហាញយ៉ាង លំអិត ទៅលើ ខ្លឹមសារ នៃសៀវភៅណែនាំថ្មី ដែលបានប្រកាសដាក់អោយប្រើប្រាស់តាមរយៈសេចក្ដីសម្រេច លេខ ០៩៧ សសរ /គជ អ ប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ របស់គណៈកម្មាធិកាជាតិអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្ដីពីការដាក់អោយប្រើប្រាស់សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង មូល និធិឃុំ-សង្កាត់ ហើយខ្លឹមសារ សៀវភៅណែនាំនេះមាន៤ជំពូក ដែលបង្ហាញអំពីដំណាក់កាល ទាំងអស់ នៃការអនុវត្ដគម្រោងឃុំ សង្កាត់ ដូចជា ការសិក្សា ការរៀបចំគម្រោង ការពិនិត្យបញ្ជាក់ បច្ចេកទេស ការរៀបចំបញ្ជីតម្លៃសម្ភារស្តង់ដា សម្រាប់ជាមូលដ្ឋាន ក្នុងការគណនាតម្លៃគម្រោង នីតិវិធី លទ្ធកម្ម ការត្រួតពិនិត្យ កិច្ចសន្យានីតិវិធី នៃការធ្វើសវនកម្មបច្ចេកទេស កិច្ចសន្យា ឃុំ សង្កាត់ និងបង្ហាញ អំពីតួនាទី ភារកិច្ចរបស់ អ្នកពាក់ ព័ន្ធនានា ក្នុងការរៀបចំគម្រោង។ ជាមួយគ្នានោះ លោកស្រី ប៉ុក ណាឌី ក៏បានជម្រុញឲ្យអ្នកចូលរួមទាំង ត្រូវយកចិត្តទុកដាក់ឲ្យបានម៉តចត់ រាល់ការធ្វើបទបង្ហាញ ដើម្បីឲ្យអ្នកដែលត្រូវប្រើសៀវភៅនេះ ប្រើឲ្យត្រូវទៅតាមការណែនាំរបស់អង្គសិក្ខាសាលា បានបង្ហាញជូន ៕រឿង ចន្ទ្រា