បណ្តាញសង្គម

ពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតាមវរ:ព្រំដែនខេត្តបន្ទាយមានជ័យ

 (បន្ទាយមានជ័យ)៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ នាយទាហាន ពលទាហាន កងកម្លាំងប្រដាប់អាវុធ នៅកងអនុសេនាធំលេខ២ ស្ថិតនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បត្តុ៍ ០៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកងម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញភារកិច្ចការពារជាតិមាតុភូមិ ខិតខំរៀនសូត្រនិងលត់ដំខ្លួនបានល្អ សក្កិសមជាកុលបុត្រ និងជាកងទ័ពដ៏ឆ្នើមរបស់ប្រទេសជាតិ និងធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ។ ជំនួសមុខឲរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ប៉ុក ណាឌី ក៏បានពាំនាំនូវអំណោយ ដែលមានដូចជា គ្រឿងឧបភោគ បរិភោគ និងថវិកាមួយំនួនចែកជូនដល់កងកម្លាំប្រដាប់អាវុធឈរជើងនៅកងអនុសេនាធំលេខ២ ផងដែរ ថ្វីត្បិតតែមិនច្រើនសមតាមបំណងប្រាថ្នា ឬការខ្វះខាតរបស់យុទ្ធជនយើង ប៉ុន្តែនេះជាទឹកចិត្តចូលរួមជាមួយសមរភូមិមុខ និងដោយស្មារតីនឹករលឹក គោរពស្រលាញ់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមហ៊ុន និងអាជីវករក្នុងខេត្តចំពោះយុទ្ធមិត្តទាំងអស់នៅទីនេះ។ លោកជំទាវអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើក្នុងឱកាសចូលឆ្នាំខាងមុខនេះ ដល់ប្រជាពលរដ្ឋដែលបានដើរកម្សាន្តទីជិតទីឆ្ងាយសូមប្រយ័ត្នប្រយែង រក្សាសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ តាមពាក្យស្លោក "ថ្ងៃនេះថ្ងៃស្អែកកុំឲមានគ្រោះថ្នាក់ចរាចរណ៍ និង ស្រវឹងកុំបើកបរ"៕