បណ្តាញសង្គម

អភិបាលស្រុកមង្គលបូរី អញ្ជើញបើកកម្មវិធីសង្រ្កាន្ត នៅវិទ្យាល័យ មង្គលបូរី

បន្ទាយមានជ័យ ៖ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀវចំបើកកម្មវិធី សង្ក្រាន្តឆ្នាំថ្មី ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី៦ ៧ ៨ខែមេសា ដោយក្នុងនោះក៏មានការសូត្រមន្ត និងការរាបបាតប្រគេនព្រះសង្ឃចំនួន ២១៨ អង្គ ក្រោមវត្តមានលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក លោកស្រីអភិបាលរងស្រុក លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័ មង្គលបូរី។

មានប្រសាសន៍បើកកម្មវិធីសង្ក្រាន្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតសិស្សមង្គលបូរីទាំងអស់ ដែលបានផ្តួចផ្តើមបង្កើនឲ្យមានសង្រ្កាន្តនេះឡើង ដើម្បីត្រៀមអបអរសាទរទទួលទេវតាថ្មី ឆ្នាំច ដែលគៀកនឹងជិតមកដល់ខាងមុខនេះ ហើយក្នុងនោះក៏មានការរៀបនូវកម្មវិធីរលឹកដល់គុណមាតា បិតា គុណលោកគ្រូ អ្នកគ្រូចាស់ៗដែលលោកបានចូលនិវត្តន៍ រួមនឹងធ្វើកិច្ចស៊ំខមាទោស ចំពោះពួកគាត់ផងដែរ។ លោកអភិបាលស្រុក ក៏បានអរគុណដល់កម្លាំងសមត្ថកិច្ច ដែលបានចូលរួមក្នុងកិច្ចការការពារសុវត្ថិភាព ចំពោះបងប្អូនដែលបានអញ្ជើញចូលរួមកម្មវិធីសង្រ្កាននេះ ។ លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ឲ្យដឹងថា ក្នុងកម្មវិធីសង្រ្កាន្តដែលមានរយៈពេល៣ថ្ងៃនេះ គឺមានការរៀបចំយ៉ាងស្រស់ស្អាត ដោយសិស្សានុសិស្សក្នុងវិទ្យាល័យផ្ទាល់តែម្តង រួមនឹងមានការលេងល្បែងប្រជាប្រិយ ចោលឈូង បោះអង្គុញ ទាញ់ព្រ័ត្ត វាយក្អម រួមនឹងល្បែងប្រជាប្រិយជាច្រើនទៀត។ លោកក៏បានសំណូមពរ បងប្អូនទូទាំងខេត្តបន្ទាយមានជ័យ ក៏ដូចជាស្រុកទាំងមូល សូមក៊ំភ្លេចចូលរួមឲ្យបានច្រើកុះករទាំងអស់គ្នា នៅក្នុងវិទ្យាល័យមង្គលបូរី ។

ជាមួយគ្នានោះសិស្សានុសិស្ស បានសម្តែងនូវក្តីរីករាយជាខ្លាំងចំពោះការរៀបចំឲ្យមានសង្ក្រានឆ្នាំនេះ ដោយពួកគេបានថ្លែងអំណគុណ លោកអភិបាលស្រុក រួមនឹងលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំកម្មវិធីសង្ក្រាន្ត ក្នុងនោះពួកគេក៏បានស្នើស៊ំឲ្យឆ្នាំក្រោយៗរៀបចំឲ្យប្លែក និងសប្បាយជាងឆ្នាំនេះ ។

 សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសង្រ្កាន្តនេះដែរ ក៏មានការរៀបចំតូបលក់ របស់សិស្សានុសិស្សនៃវិទ្យាល័យ មង្គលបូរី និងវិទ្យាល័យផ្សេងៗក្នុងស្រុកទាំងអស់មូល ព្រមទាំងមានលក់ នំ ចំណី ភេសជ្ជ នឹងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀតផងដែរ ៕