បណ្តាញសង្គម

ផ្លូវបេតុងចំណាយអស់ចំនួន៥ម៉ឺនដុល្លារ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា

បន្ទាយមានជ័យ ៖ ផ្លូវបេតុងមួយខ្សែរ ប្រវែងបណ្តោយ ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ចូលមកកាន់ទីបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់ យោធាខេត្តដុងថាប់ ភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមនឹងប្រតិភូអមដំណើរ លោក គ្រឹន វ៉ាន់កឿង មេបញ្ជាការ កងទ័ពប្រជាជនវៀតណាម ភូមិភាគទី៩ ខេត្តដុងថាប់ នឹងជាប្រធានប្រតិភូវៀតណាម រួមនិងមានការអញ្ជើញចូលរួមពី មេបញ្ជាការ បញ្ជាការរង នាយ នាយទាហាន បានចូលរួមនារសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៨ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ។ លោក ភ្លន់ តារា បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានឲ្យដឹងថា តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ទទួលបានសម្មិទ្ធផល ដែលជាចំណងដៃថ្មីបនកថែមទៀងពីដៃគូសម្ព័ន្ធមេត្រីដុងថាប់ គឺផ្លូបេតុងមួយខ្សែ ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺបានចាប់ផ្តើមបើកការដ្ឋាននាថ្ងៃទី ០៦ ខែកុម្ភៈ នឹងបានបញ្ចប់រួចរាល់នៅថ្ងៃទី ២១ ខែមីនា ដែលមនរយៈពេល ៤៥ថ្ងៃ ដោយក្នុងនោះត្រូវចំណាយថវិកាអស់ចំនួន ៥០០០០ ដុល្លារ ។ លោក គ្រឹន វ៉ាន់កឿង ប្រធានប្រធានប្រតិភូវៀតណាម បានមានប្រសាសន៍ឲ្យដឹងថា លោកពីជាមានក្តីរីករាយជាខ្លាំង ដែលកងកម្លាំងខេត្តបន្ទាយមានជ័យ បានសហការយ៉ាងល្អ ក្នុងកិច្ចការជួយសម្រួលដល់ការបំពេញការងារ របស់ក្រុមការងារកងទ័ពវៀណាម ក្នុងបេសកម្មស្វែងរកអដ្ឋិធាតុអតីត កងទ័ពវៀតណាមដែលបានពាលីក្នុងសម័យសង្គ្រាមនៅកម្ពុជា រហូតទទួលបានជោគជ័យ ។ ក្នុងនោះលោក គ្រឹន វ៉ាន់កឿង បានលើកឡើងថា ដើម្បីជាអនុស្សាវរីយ៍ ខេត្តដុងថាប់បានផ្តល់ជូនផ្លូវបេតុងប្រវែង ៨០០ម៉ែត្រ សម្រាប់ជាចំណងដៃសម្ព័ន្ធមេត្រីភាព រវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ដែលជាដៃគូសហការដ៏ស្អិតរមួតមិនអាចកាត់ផ្តាច់បាន ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នាឱកាសចូលឆ្នាំថ្មី។ ឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍ថ្លែងអំណរគុណ ដល់មិត្តវៀតណាមដែលបានជួយស្ថាបនាផ្លូវ ដែលមានប្រវែង ៨០០ម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចូលមកទីបញ្ជាកា ។ក្នុងនោះឯកឧត្តមបន្តថា កងកម្លាំងទាហាន មានតួនាទីសំខាន់ក្នុងកិច្ចការពារ បូរណៈភាពទឹកដី ពីខ្មាំងសត្រូសដែលចូលមកឈ្លានពានទឹកដី មិនត្រឹមតែប៉ុណ្ណាះ បងប្អូនកងទ័ពយើង បានលះបង់តស៊ូគ្រប់បែបយ៉ាងនៅក្នុងសមរភូមិ ដោយមិនខ្លាចសេចក្តីស្លាប់ឡើយ ។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តម មាស សុភា ក៏បានជម្រុញឲ្យកងកម្លាំងទាំង ត្រូវចូលរួមយកចិត្តទុកដាក់ លើការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានម៊ឹងម៉ាត់ ក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខ។ ជាពិសេសនាយ នាយទាហានត្រូវយកចិត្តទុកដាក់ខិតខំ ហ្វឹកហាតលើជំនាញបន្ថែមដែលមានស្រាប់ ត្រូវប្រកាន់ភ្ជាប់នូវវិន័យ បទបញ្ជាដែលបានកំណត់។ ជាមួយគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ក៏បានថ្លែងអំណរគុណដល់កងកម្លាំង នាយ នាយទាហាន ដែលបានលះបង់គ្រប់យ៉ាង ដើម្បីការពាររាជរដ្ឋាភិបាល និងគោរពស្រលាញ់ ជឿជាក់លើសម្តេចតេជោ ហ៊ុន សែន នឹងបានបោះឆ្នោតជូនសម្តេចជូនគណកប្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែមានការរីកចម្រើន។ ក្នុងនោះនៅថ្ងៃបោះឆ្នោតខាង ឯកឧត្តម នាយឧត្តមសេនីយ៍ ក្រើនរំលឹកដល់កងកម្លាំងត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន លើការងារការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រែងមានបាតុភាពណាមួយកើតឡើងនាពេលបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ។ ក្នុងឱកាសនោះក៏បានប្រកាស មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ត្រូវបានបានប្រកាសតែងតាំងមុខដំណែងបន្ថែម តាមអនុក្រឹត្យ ស្តីពីការតែងតាំងមុខងារ នាយទាហាន លេខ ១៨៣ អនក្រតត លោក ភ្លន់ តារា ជាមេបញ្ជាការរង យោធភូមិភាគទី៥ បន្ថែមលើមុខងារបច្ចុប្បន្ន រួមនឹងបំពាក់ឋាន្តរស័កដល់នាយទាហាន ដែលមានស្នាដៃមួយចំនួនទៀតផងដែរ ៕