បណ្តាញសង្គម

លោក ង៉ោ ម៉េងជ្រួន អញ្ជើញកាត់ឬសីមា វត្តដងរុន ស្រុកមង្គលបូរី ដែលចំណាយថវិកាអស់ ជិត៣៩ម៉ឺន ដុល្លារអាមេរិក

បន្ទាយមានជ័យ ៖ សម្មិទ្ធផលព្រះវិហារថ្មី វត្តមឈ្ឈឹមសាសនារាមដងរុន ដែលមានបណ្តោយ ២៤X១៩ ម៉ែត្រកម្ពស់២៧ម៉ែត្រ ដែលចំណាយថវិកាសរុប ៣៨៨១៩៨ដុល្លារអាមេរិក ស្ថិតនៅឃ៊ំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានកាត់ឬសីមា សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោអធិបតី លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី អភិបាលរង ព្រះសង្ឃ ប្រជាពលរដ្ឋ តាជីយាយជី សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមនាព្រឹកថ្ងៃ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងទី ១០ ខែមេសា ឆ្នាំ២០១៨។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ឲ្យដឹងថា នៅទូទាំងស្រុកមង្គលបូរី វត្តមានចំនួនសុប ៥៦វត្ត និងមានអាស្រម២កន្លែង មានព្រះសង្ឃសរុប ១១៧២ អង្គ ភិក្ខុ ៣១៨អង្គ ។ លោកអភិបាលស្រុកបានមានប្រសាសន៍ទៀតថា វត្តមឈ្ឈិមសាសនារាមដងរុន ត្រូវបានកើតឡើងដំបូងក្នុងកំឡុងឆ្នាំ១៩៥៦ តែត្រូវបំផ្លាញទាំងស្រុង ក្នុងរបបខ្មែរក្រហម (១៩៧៥ ១៩៧៩ ) ហើយវត្តនេះត្រូវបានកសាងជាលើកទី២ ដោយចៅអធិការវត្ត ១០ជំនាន់ ដែលមកដលបច្ចុប្បន្ននេះមានអាយុកាល ៦២ឆ្នាំ។ លោក រ័ត្ន ដាស៊ីណង់ បានបន្តទៀតថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកមង្គលបូរី មានការរីកចម្រើនគួឲ្យកត់សម្គាល់ក្នុងនោះផ្លូវ សាលារៀន មាការីចម្រើនជាខ្លាំង ពិសេសសាលារៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចចុះបេសកម្មលើទឹកដីខេត្តបន្ទាយមានជ័យ សម្តេចបានផ្តល់សាលារៀនជាច្រើនខ្នងជូនខេត្ត ដែលនេះសម្មិទ្ធផលដ៏ធំធេង សម្រាប់ថ្នាលបណ្តុះបណ្តាលរបស់សិស្សានុសិស្ស ។ មានប្រសាសន៍សំណេះសំណាល លោក ង៉ោ ម៉េងជ្រួន បានប្រសាសន៍ថ្លែងអំណអគុណ ដល់ស្បុរសជនក្នុង និងក្រៅប្រទេស ដែលបានចំណាយថវិការ ក្នុងការកសាងព្រះវិហារ ដើម្បីភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា។ លោកបន្តថា សម្មិទ្ធផល ដែលយើងបានឃើញសព្វថ្ងៃនេះ គឺដោយសារយើងទទួលបានសុខសន្តិភាព ដោយគោនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យ ដោយក្នុងវិស័យព្រះពុទ្ធសាសនា មានការរីកសុះសាយពេញសកលលោក ។ លោកអភិបាលរងខេត្ត បានបន្ត ជាមួយនឹងសម្មិទ្ធផលដែលបានដោយលំបាក យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស សម្រាប់ចៅជំនាន់ក្រោយគោរពបូជា និងរៀបចំពិធីបុណ្យប្រពៃណីជាតិ ផ្សេងៗ ជាក់ស្តែងថ្ងៃចូលឆ្នាំខិតជិតដល់ លោកអភិបាលរងខេត្ត ក៏បានសំណូមដល់យុវជន មិនត្រូវលេងកុបទឹក ឬធ្វើអ្វីដែលប្រាស់ចាក់ពីប្រពៃណីជូនតាយើងឡើយ ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ។ ក្នុងឱកាសកាត់ឬសីមានោះដែល លោក ង៉ោ ម៉េងជ្រួន ក៏បានបំពាក់គ្រឿងឥស្សយស ព្ជូនដល់ព្រះសង្ឃ គណៈកម្មការវត្ត រួមនឹងសប្បុរសជន ដែលបានចូលរួមក៏សាងព្រះវិហារដ៏ស្កឹមស្កៃនោះផងដែរ។ ជាមួយគ្នានោះសម្រាប់តាជីយាយជី ៤០ នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស១ដ៊ំ រួមនឹងថវិការ ១ម៉ឺនរៀល ។ សិស្សានុសិស្សដែបានចូលរួម ម្នាក់ៗ សៀវភៅ១ក្បាល និងប៊ិក ១ដើមផងដែរ ៕