បណ្តាញសង្គម

ពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន

 

 (បន្ទាយមានជ័យ)៖ ថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរកា ណព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលមាន ឯកឧត្តម អុី ឡុង សមាជិកក្រុមប្រឹក្សាខេត្តតំណាងអោយ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ សុង ផល្លីន សួន បវរ រួមទាំងមន្រ្តីរាជការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកម្លាំប្រដាប់អាវុធគ្រប់អង្គភាព បានប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធិពរជ័យសិរីសួរស្តី ដល់មហាគ្រួសាររដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធស័ក ព.ស២៥៦២។ គួររំលឹកផងដែរថា៖ ពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខសេចក្តីចំរើននាពេលនេះ សម្រាប់ថា្នក់ដឹកនាំខេត្តបន្ទាយមានជ័យតែងធ្វើជារៀងរាល់ឆ្នាំ ឲតែពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់។ ជាពិសេសដើម្បីធ្វើការបួងសួងទៅដល់ទេវតា នូវពរទាំងឡាយ សិរីសួស្តី វិបុលសុខ សូមកើតមានដល់គ្រប់អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលខិតខំប្រឹងប្រែង បំពេញការងារយៈពេកកន្លងមក ឲមានសាមគ្គីភាព ឯកភាពគ្នា ទំនាក់ទំនងល្អ រវាងមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងបន្តអនុវត្តការងារក្នុងឆ្នាំថ្មី ឲសម្រេចបានលទ្ធផលល្អ សំដៅរួមគ្នាអភិវ្ឍន៍ខេត្តបន្ទាយមានជ័យ ឲមានមុខមាត់ស្រស់បំព្រងក្នុងឱកាសឆ្នាំថ្មីផងដែរ ។ ពោល៖ ដោយសព្វថ្ងៃនេះ បងប្អូនពលរដ្ឋដែលមានជំនឿតែងតែមកធ្វើពីធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងដេញឧបទ្រពចង្រៃរាល់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី នេះជារៀងរាល់ឆ្នាំដោយមិនដែលអាក់ខានឆ្នាំណាឡើយ និងដើម្បីសុំសេចក្តីសុខ ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអោយប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ អោយជួបតែនឹងសេចក្តីសុខផងដែរ៕