បណ្តាញសង្គម

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ឃុំ~សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នាសៀលថ្ងៃព្រហស្បតិ៍ ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ឃុំ~សង្កាត់ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានប្រសាសន៍លើកឡើងថា ដើម្បីឈានសម្រេចជោគជ័យ ក្នុងថ្ងៃបោះឆ្នោតនាពេលខាង់មុខ សាខាបក្សមានភារកិច្ច ជាស្នូល៤យ៉ាង តាមលក្ខន្តិកៈ ដែលបានកំណត់ ហើយក៏ត្រូវធ្វើកិច្ចការបន្ថែមមួយចំនួនទៀត ក្នុងគោលបំណងទទួលបានជោគជ័យនៃការបោះឆ្នោតខាងមុខ សាខាបក្សយើងត្រូវគ្រប់គ្រង សមាជិកគណបក្ស ទាំងនយោបាយសតិអារម្មណ៍ និងចាត់តាំង ។ ត្រូវតាមដានឲ្យបានជាប្រចាំ រាល់សកម្មភាពពិសពុលរបស់បក្សប្រឆាំង ដែលប៉ុនប៉ងបំផ្លាញប្រទេសជាតិ ពិសេសការញុះញ៉ុងបញ្ឆេះកំហឹង មកលើសមត្ថកិច្ច និងអាជ្ញាធរ ។ ឯកឧត្តមបន្តថា កន្លងមកគណបក្សប្រឆាំង បានរៀបចំគម្រោងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ស្រប់ច្បាប់ ដើម្បីបានកាន់ដំណែងជានាយករដ្ឋមន្ត្រី តែត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាជន នៅតែជឿជាក់ គោរពស្រលាញ់ គាំទ្រលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។ នេះពិតជាសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រជាជននៅតែគាំទ្រ គោរពស្រលាញ់ គណបក្សប្រជាជនកម្ពុជា ដូច្នេះ គណបក្សប្រជាជន និងបន្តឈ្នះនៅក្នុងថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ ។ ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន ក៏បាននាំយកនូវថវិកាជូន ៦៥ឃ៊ំ~សង្កាត់ ក្នុង១ ឃុំ~សង្កាត់ ថវិកា ១លានរៀល និងប្រេងចំនួន ២០០លីត្រ រួមនឹងបានឧបត្ថម្ភ ប្រេងចំនួន ៥០០០លីត្រ ដល់ទីស្នាកការគណបក្សសម្រាប់ប្រើប្រាស់ផងដែរ ៕