បណ្តាញសង្គម

ឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាលរងខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ អញ្ជើញ​កាន់វេនបិណ្ឌទី១០​ នៅវត្តគិរីជុំចំការខ្នុរ​

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមនឹងលោក ជា សុវណ្ណធួន អនុប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោកស្រី អាជ្ញាធរក្រុងសិរីសោភ័ណបានអញ្ជើញកាន់វេនបិណ្ឌទី១០ នៅវត្តគិរីជុំចំការខ្នុរ ស្ថិតក្នុងក្រុងសិរីសោភ័ណ ដែលមានការចូលរួម ពីសំណាក់ញាត្តិញ៉ម ពុទ្ធបរិស័ទ ចំណុះជើងវត្ត តាជីយាយជី បានចូលរួម នារសៀល ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី រួមនឹងក្រុមគ្រួសារ លោក ជា សុវណ្ណធួន និភរិយា ក្រុមការងារ ញាត្តិញ៉មជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏នាំនូវទ័យទានមាន ធូប ទាន ផ្កាភ្ញី ថ្វាយប្រគេនដល់ព្រះរតនត្រៃ និងបានប្រគេននូវទ័យទាន មានគ្រឿងឧបភោគបរិភោគ ជូនចំពោះព្រះសង្ឃ និងបានឧទ្ទិសកុលសផលបុណ្យជូនចំពោះបុព្វការីជន សាច់ញាតិ បងប្អូន ដួងវិញ្ញាណខណ្ធវិរៈកងទ័ព ដែលបានពលីជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ  បានការពារបូរណភាពទឹកដីពីពួកសត្រូវ ឈ្លានពានលើទឹកដីសុវណ្ណភូមិនៃយើង ពិសេសប្រជាជនរាបលានដែលអ្នកដែលបានស្លាប់ក្នុងរបបដ៏ខ្មៅងងឹត ។ ជាមួយគ្នានោះ លោកក៏បានធ្វើការបួងសួងដល់វត្ថុស័កសិទ្ធិ ជួបឃុំគ្រប់ទឹកដីដ៏ស្រស់បវរនៃយើងប្រកបដោយភាពសម្បូរសប្បាយ ចម្រុងចម្រើន ។ លុះថ្ងៃបញ្ចប់ អភិបាលនៃគណអភិបាលខេត្ត ញាតិញ៉ុមជាពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រ ប្រគេនចង្ហានចំពោះព្រះសង្ឃជាកិច្ចបញ្ចប់ពិធីកាន់វេនទី១០ ។ 

សូមបញ្ជាក់ថា ៖ បច្ច័យដែលបានចូលរួមក្នុងពិធីកាន់វេនបិណ្ឌទី១០ មានបច្ច័យសរុប៤៧៨,២៤០០រៀល អង្ករ ១៥០គីឡូក្រាម ទឹកត្រី ទឹកសុទ្ធ ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ មួយចំនួនប្រគេនចំពោះព្រះសង្ឃដើម្បីចាត់ចែងតាមតម្រូវការនៅក្នុងវត្ត ។ ក្នុងនោះព្រះសង្ឃចំនួន៤៧ព្រះអង្គ ក្នុងមួយព្រះអង្គបច្ច័យ ២ម៉ឺនរៀល ។ តាជីយាយ ពុទ្ធបរិស័ទបានចូលរួមទទួលបាន សារ៉ុង១ និងថវិកា ១ម៉ឺនរៀល កងកម្លាំងសម្ថកិច្ច រួមនឹងប្រជាកាពារ ៥នាក់ ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ៕ អត្ថបទ ៖ រឿង ចន្ទ្រា