បណ្តាញសង្គម

សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលសង្កាត់ ក្រុងសិរីសោភ័ណ ២០១៩-២០២១

បន្ទាយមានជ័យ ៖ នៅថ្ងៃប្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលសង្កាត់ ក្រុង ២០១៩-២០២១ ថ្នាក់ក្រុង ក្រោមវត្តមានលោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជចូលរួមសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុងសិរីសោភ័ណ លោក លោកស្រី ដៃគូពាក់ព័ន្ធ ចៅសង្កាត់ទាំង៧បានចូលរួមប្រមាណ៨០នាក់ នៅសាលាក្រុងសិរីសោភ័ណ ។ ចៅសង្កាត់ទាំង៧ ដែលបានរាយការណ៍សង្ខេបទាក់ទងទៅនឹងសមទ្ធិផលដែលបានសម្រេចបាននាពេលកន្លងមក ពិសេសសមទ្ធិផលដែលសង្កាត់ទទួលបាននាពេលកន្លងមក ផ្លូវលំជាច្រើនត្រូវបានផ្តល់ជូនគ្រប់ឃុំសង្កាត់ដែលប្រែក្លាយពីផ្លូវលំបាកទៅជាផ្លូវចាក់ថ្មមិច និងបេតុងជាច្រើនខ្សែរ ។ ក្នុងនោះចៅសង្កាត់នីមួយៗក៏បានលើកឡើងនូវបញ្ហមួយចំនួនដែលបានជួយប្រទះនាពេលកន្លងមក ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ចៅសង្កាត់ទាំង៧រួចមក លោកស្រី រស់ សុផានី អភិបាលរងខេត្ត សម្តែងនូវការកោតសើរយ៉ាងខ្លាំង ចំពោះមន្ទីរអង្គភាព ស្ថាប័ន បណ្តារអង្គការជាតិ-អន្តរជាតិ បានផ្តល់ធនធានចូលរួមចំណែកគាំទ្រ យ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុងលើគ្រប់វិស័យ ។ លោកស្រីអភិបាលរងខេត្ត បន្តថា៖ សមិទ្ធផលទាំងអស់នេះ ពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន ។ ជាមួយគ្នានោះ ក្រោយពីបញ្ចប់សិក្ខាសាលាសមាហរណកម្ម នេះក្រុមប្រឹក្សាសង្កាត់ គណៈកម្មធិការផែនការនិងថវិកាសង្កាត់ ការិយាល័យផែនការនិងគាំទ្រសង្កាត់ក្រុមការងារកសាងផែនការក្រុង គណៈកម្មការសម្របសម្រួលបច្ចេកទេស ត្រូវខិតខំរួសរាន់កែសម្រួល សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង សង្កាត់ឆ្នាំ២០១៩-២០២១ ដាក់ជូនក្រុមប្រឹក្សាក្រុង-សង្កាត់ អនុម័តដើម្បីឈានទៅដល់ការ អនុវត្តគម្រោងមូលនិធិសង្កាត់-ក្រុងក្នុងអំឡុងត្រីមាសទី១ រឺទី២ ឆ្នាំ២០១៩ខាងមុខ ៕ អត្ថបទ ៖ រឿង ចន្រ្ទា