បណ្តាញសង្គម

ស្ត្រីមេម៉ាយម្នាក់ត្រូវជនមិនស្គាល់មុខរឹត.ក សម្លាប់ មិនដឹងមូលហេតុ

Chan Trea Fm, [17.11.18 17:42] ស្ត្រីមេម៉ាយម្នាក់ត្រូវជនមិនស្គាល់មុខរឹត.ក សម្លាប់ មិនដឹងមូលហេតុ បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានឃាតក មិនស្គាល់មុខ បានសម្លាប់ រួចអូសទៅដាក់ក្នុងវាកលស្រែ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រង់ម្តុំត្រពាំងក្បាលក្របី ខាងលិចខាងត្បូង ភូមិប្រហែលជាង២០០០ម៉ែត្រ នៅខាងត្បូងផ្លូវជាតិលេខ៦ប្រហែល១០០០ម៉ែត្រ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនករបាលឃុំឈ្នួរមានជ័យ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយ។ មុនពេលកើតហេតុបើតាមការបំភ្លឺ ពីក្រុមគ្រួសារជនរងគ្រោះអោយដឹងថា នៅម៉ោងប្រហែល៩ព្រឹក ក្រោយពេលហូបបាយរួចជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅរកត្រីនៅឯវាលដោយបាចទឹកតាមប្រឡាយដើម្បីចាប់ត្រី ។ លុះដល់ល្ងាចមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញនៅម៉ោង៦យប់ កូនបានចេញទៅរកនៅឯវាលស្រែ រហូតដល់ម៉ោង៧និង៣០នាទីយប់ បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងស្រែដែលមានម្ចាស់ស្រែឈ្មោះ ភូ នាម ភេទប្រុស អាយុ៦៤ឆ្នាំនៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ សពជនរងគ្រោះបានដេកស្លាប់ នៅក្នុងស្រែខាងកើតភ្លឺស្រែចំងាយ៧ម៉ែត្រក្បាលសណ្តូកទៅកើត ផ្កាប់មុខមានចងដៃទាំងពីរមកក្រោយដោយខ្សែសំរាប់ចងស្បែកជើងពណ៌ស នៅត្រង់.ក មានចងរឹតដោយខ្សែនីឡុងពណ៌លឿង នៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។ តាមការពិនិត្យជនរងគ្រោះ អាចជនល្មើសវ៉ៃអោយដួលរួចចាប់ចងដៃមកក្រោយហើយយកខ្សែចងរឹត.កសម្លាប់ ក្នុងប្រឡាយនៅជាប់ខាងលិចភ្លឺស្រែចំងាយ៣ម៉ែត្រដែលមានសភាពទឹកតិចៗហើយអូសសពយកទៅចោលក្នុងស្រែ ។ ចំពោះជនប្រព្រឹត្តបទល្មើស ឃាតកម្មនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង វែកមុខឃាតករដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ ៕