បណ្តាញសង្គម

មុខសញ្ញាឆក់៣នាក់នៅខេត្តសៀមរាប​ អស់លក្ខណ៍ត្រូវបានជាប់អន្ទាក់នគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដោយមានការសហការល្អនិងផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមកទាន់ពេលវេលាលើកការបង្ក្រាប់រាល់បទល្មើសផ្សេងៗ ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ជនសង្ស័យចំនួន៣នាក់ ដែលធ្លាប់ធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅខេត្តសៀមរាប ត្រូវមកអស់លក្ខណ៍ ជាប់អន្ទាក់នគរបាលខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ខែម សុភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រាប់ឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់នេះ ធ្លាប់ធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅខេត្តសៀមរាប ។ ក្រោយពីទទួលបានព័ត៌មានពីនគរបាលជំនាញខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង បើកការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការបង្រ្កាប ចាប់ឃាត់ខ្លួនបានទាំង៣នាក់ ទី 1.ឈ្មោះ ពៅ អីឆាយ ប្រុសអាយុ១៧ឆ្នាំ រស់នៅខេត្តប៉ៃលិន 2.ឈ្មោះ សាត ឈីឡាង ប្រុស អាយុ១៧ឆ្នាំ រស់នៅខេត្តព្រះវិហារ ពីដើមរស់ភូមិអូរអិបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅខេត្តព្រះវិហារ 3.ឈ្មោះលាង ហាក់ ហៅ ញ៉ ប្រុសអាយុ១៦ឆ្នាំរស់នៅខេត្តសៀមរាប ពីដេីមរស់នៅអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនទាំង៣នាក់នេះធ្វើសកម្មភាពឆក់នៅសៀមរាប កាលពីថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ជនសង្ស័យបានប្រព្រឹត្តនៅខេត្តសៀមរាប ដោយនៅថ្ងៃទី១៦ ខែវិច្ឆិកា បានប្រគល់ជនសង្ស័យទាំង៣នាក់ ឲ្យទៅនគរបាលការិយាល័យជំនាញខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕