បណ្តាញសង្គម

ស៊ីម៉ងចំនួន២០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ត្រូវបានយកទៅប្រគលជូនគណកម្មការវត្តភ្នៀត

បន្ទាយមានជ័យ ៖ ស៊ីម៉ងចំនួន២០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ត្រូវបានយកទៅប្រគេនជូនវត្តភ្នៀត ស្ថិតនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ អំណោយនេះត្រូវបានយកទៅប្រគល់ជូនដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កាលពីពេលកន្លងទៅថ្មីៗនេះ ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ បានមានប្រសាសន៍ថា៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានឲ្យរូបលោកនិងក្រុមការងារនាំយកយកស៊ីម៉ង់ចំនួន២០តោននេះប្រគល់ជូនវត្ត ដើម្បីបំពេញតាមតម្រូវការ ក្នុងចាក់សាបបំពេញទីធ្លារបរិវេនវត្ត រួមនិងសម្មទ្ធិផលនានាបន្ថែមទៀត ។ លោកអភិបាលក្រុងសិរិសោភ័ណបានបន្តថា ៖ជានិច្ចកាល ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ តែងតែគិតគូរ ជួយដល់ប្រជាពលរដ្ឋជានិច្ច ពិសេសបានផ្តល់នូវសម្មទ្ធិផលនិងស្នាដៃជាច្រើន ហើយលោកទាំងពីរមិនដែលទុកបងប្អូនណាម្នាក់ចោលនោះទេ ពិសេសក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាងនូវសម្មទ្ធិផលថ្មីៗបន្ថែមទៀត លើសម្មទ្ធិផលដែលមានស្រាប់។ លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលតែងតែជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ជួយកសាងសម្មទ្ធិផលនានាក្នុងព្រះពុទ្ធសាសនា ក្នុងនាមលោកជួសមុខឲ្យគណកម្មការវត្ត បានជូនពរ លោកទាំងពីរឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុងឱកាសនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណក៏បានអញ្ជើញទៅពិនិត្យមើលការសាងសង់សាលាសង្កាត់ នៅក្នុងសង្កាត់កោះពងសត្វនិងបានសំណេះសំណាលជាមួយនឹងកម្មករដែលបានសាងសង់សាលាសង្កាត់នោះផងដែរ ៕ រឿង ចន្រ្ទា