បណ្តាញសង្គម

ពិតជាឈាមស្រែកស្បែកហៅមែន សម្លាប់បានតែ២ថ្ងៃ ឃាតករចិត្តព្រៃផ្សៃត្រូវបានឃាតខ្លួន

បន្ទាយមានជ័យ ៖ ដោយដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងទទួលផែន នគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន និងកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ដោយមានការសម្របសម្រួលលើនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យដែលជាឃាតករ ក្នុងករណីឃាតកម្ម សម្លាប់ស្រ្តីម៉េម៉ាយ ម្នាក់ព្រោះតែរឿងចាប់ត្រីក្នុងស្រែ របស់ជនដៃដល់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ចន្លោះម៉ោង៩ព្រឹកដល់ម៉ោង៧និង៣០នាទីយប់ ទើបក្រុមគ្រួសាររកឃើញសព និងរាយការណ៍ជូនសមត្ថកិច្ចមក ។ ត្រូវបានកម្លាំងនគរបាលជំនាញផែននគរបាលព្រហ្មទណ្ឌ និងនគរបាលស្រុកព្រះនេត្រព្រះ បំបែកសំណុំរឿងវែករកមុខឃាតករឃើញ គ្រាន់តែរយៈពេល២ថ្ងៃប៉ុណ្ណោះ នេះពិតជាឈាមស្រែកស្បែកហៅមែន ។ នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោក ឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ និងមានការចូលរួមពីលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បាននាំយកជន សង្ស័យធ្វើសារឡើងវិញពីសកម្មភាព ដែលបានប្រព្រឹត្តទៅលើស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ។ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលផែន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ចំណែកជនរងគ្រោះឈ្មោះ ឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវជនសង្ស័យវាយឲ្យសន្លប់ហើយ ចងដៃទាំងពីរមកក្រោយដោយខ្សែសំរាប់ចងស្បែកជើងពណ៌ ស នៅត្រង់.ក បន្ទាប់មករឹត.កសម្លាប់ដោយខ្សែនីឡុងពណ៌លឿង រួចអូសទៅចោលនៅក្នុងស្រែខាងកើតភ្លឺស្រែចំងាយ៧ម៉ែត្រពីប្រឡាយកន្លែងសម្លាប់ដោយក្បាលសណ្តូកទៅកើត។ ទាក់ទិននឹងករណីជនឃាតកម្ម កម្លាំងនគរបាលបានវែករកមុខឃាត.ក ឃើញ កូននិងប្អូនស្រី ជនរងគ្រោះ បានថ្លែងអំណរគុណដល់សមត្ថកិច្ច ដែលបានខិតខំស្រាជ្រាវឈានដល់ការចាប់ឃាត់ខ្លួន ជនប្រព្រឹត្តល្មើស ផ្តន្ទាទោសតាមច្បាប់ ៕ អត្ថបទ ៖ រឿង ចន្ទ្រា