បណ្តាញសង្គម

ខ្លាំងប៉ះខ្លាំង​ បងថ្លៃនិងប្អូនថ្លៃទាស់សំដីគ្នា លទ្ធផលចុងក្រោយដេកពេទ្យទាំង២នាក់

បន្ទាយមានជ័យ ៖ បងថ្លៃនិងប្អូនថ្លៃ បានទំនាស់ពាក្សសំដី ក្លាយជាអំពើហឹង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំង២នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍នៃអំពើហឹង្សានេះ បានកើតឡើងនៅ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង០៥នាទីយប់ នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ចាន់ បញ្ញា ភេទប្រុសអាយុ២៨ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតឈ្មោះ លី សាលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជាប្អូនថ្លៃ ទាំង២នាក់ នៅផ្ទះជាមួយគ្នានៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបានបញ្ជាក់ថា៖តាមសំដីរៀបរាប់របស់ឈ្មោះចាន់ សុជាតា ត្រូវជាប្រពន្ធរបស់ឈ្មោះ លី សាលាភ បាននិយាយថា៖ នៅថ្ងៃកើតហេតុ យប់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨ឈ្មោះ បញ្ញា ត្រូវជាបងបង្កើតនេះ បានមកពីដើរលេង បានយកម៉ែត្រឈើដែលមានប្រវែងប្រមាណជា១ម៉ែត្រជាងវាយស័ង្កសី បណ្តាលឲ្យខូចខាត ។ ដោយអត់ទ្រាំមិនបាន ប្តីរបស់ខ្លួនឈ្មោះលី សាលាភ បានចេញពីបន្ទប់ដេក ហើយកាន់ដំបងឈើទំហំប៉ុន ក ដៃប្រវែងប្រមាណជាងម៉ែតរ្រ នឹងបាននិយាយថា ៖ អានេះ ថាមិនស្តាប់អញ អញវាយវាម្ដងមើល ក្រោយពីនិយាយរួច ក៏ស្ទុះទៅវាយបងរបស់ខ្លួន ឈ្មោះបញ្ញា បែកក្បាលចំនួន២កន្លែងលើក្បាលខាងស្ដាំចំនួន៧ថ្នេ និងលើក្បាលខាងឆ្វេងចំនួន៥ថ្នេ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយចេក ហើយប្តីរបស់ខ្លួនបែកលើក្បាលខាងស្ដាំ និងដាច់សសៃដៃខាងឆ្វេងបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកកម្ពុជា-ជប៉ុន នៅមង្គលបូរី ។ ម្យ៉ាងឈ្មោះ បញ្ញានេះ មានសតិមិនសូវល្អ ដោយសារពីមុនគាត់ធ្លាប់ប្រើប្រាស់ថ្នាំញៀននៅស្រុកថៃហើយពេលត្រឡប់មកស្រុកវិញដើរតែផឹកមិនធ្វើការងារទេ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ថា៖ ដោយករណីនេះ ជាអំពើហឹង្សាដោយសហព័ទ្ធ រវាងបងថ្លៃនិងប្អូនថ្លៃ និងពុំមានការផ្តឹងផ្តល់គ្នា សមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនអ្នកណានោះឡើយ ៕