បណ្តាញសង្គម

លោកឧត្តមសេនីយ៍ទោអាត់ ខែម និង សហការីអញ្ជើញសួរសុខទុក្ខលោកស្រី អភិបាលរងខេត្ត កំពុងសម្រាកព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងទី

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញ ចុះសាកសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួន រួមទាំងផ្លែ១កន្ត្រក ភេសជ្ជៈ១កន្រ្តកទៅជូន លោក ស្រី ប៉ុក ណាឌី អភិបាលបារងខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាក ព្យាបាលរបួសនៅគ្លីនិកឯកជនមួយក្នុងស្រុកមង្គលបូរី ។ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងដំណើរបេសសកម្មភាពទៅប្រជុំ នៅទីក្រុងភ្នំពេញ។ ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បណ្តាលឲ្យ លោកស្រី អភិបាលរង ខេត្តប៉ៃលិន ទទួលមរណភាព ខណៈបញ្ជូនទៅ សង្គ្រោះដល់មន្ទីរពេទ្យខេត្តកំពុងឆ្នាំង ចំណែកលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលរងរបួសផងដែរ ។ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានថ្លែងការចូលរួមសោកស្តាយ នូវហេតុការណ៍ដែលកើតឡើង បណ្តាលឲ្យលោកស្រី សោម មុន្នីរ័ត្ន អភិ បាលរងខេត្ត ប៉ៃលិន ទទួលមរណភាព និងលោក ស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលរងរបួសធ្ងន់ ដែលនេះ គឺជាឧប្បត្តិវហេតុមួយដែលយើងមើលមិនឃើញ ។ នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានមានប្រសាសន៍ថា៖ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ។ជាមួយគ្នានោះដែរ ដើម្បីចូលរួមកាត់បន្ថយនូវការចំណាយ ថវិកាលើការព្យាបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ក៏បានជួយឧបត្ថម្ភថវិកា តាមរយៈលោក ចំនួន១.០០០.០០០រៀល(មួយលាន)រៀល ក្នុងក៏មាន អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង ក៏បានចូលរួមថវិកា មួយចំនួនផងដែរ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានជូនពរសុំឲ្យលោកស្រី អភិបាលរងខេត្ត ឆាប់ជាសះស្បើយពីជម្ងឺ និងឆាប់មានកម្លាំងពលំ មាំមួនឡើងវិញ ដើម្បីបន្តកិច្ចការងារក្នុងខេត្ត ៕