បណ្តាញសង្គម

កិច្ចប្រជុំ​ ណែនាំ​ ពីការឃោសនាបោះឆ្នោត​ និងចាប់ឆ្នោតលេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់សភាពាណិជ្ជកម្មខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដើម្បីបន្តនិរន្តភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលផុតអាណត្តិ សភាពាណិជ្ជកម្មខេត្ត បានរៀបចំកិច្ចប្រជុំ ណែនាំ ពីការឃោសនាបោះឆ្នោត និងចាប់ឆ្នោតលេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់សភាពាណិជ្ជកម្ម ក្រោមអធិបតីភាពភាព ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួម លោក លី សារី អភិបាលរងខេត្ត ស្ថាបនពាក់ព័ន្ធ បេក្ខជនឈរឈ្មោះទាំង១១រូប ដែលប្រារព្ធធ្វើនៅហាងកាហ្វេ Talk II (ថកធូ) ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ ។ មានមតិស្វាគមន៍ លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា ៖ ដើម្បីឲ្យដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ដំណើរការទៅដោយភាពជោគជ័យ ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិកម្ម សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្តធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាជូនដំណឹងអាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជនសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មអាណត្តិទី២ លើកទី២ ។ ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ៖ យោងតាមលិខិតលេខ ៣៨០៧ ព.ណ អវឯ ចុះថ្ងៃទី ២២ ខែតុលាឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មក្នុងអាណត្តិបន្ត ដើម្បីបន្តនិរន្តភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ត្រូវបានផុតអាណត្តិសភាពាណិជ្ជកម្មខេត្ត បានរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មខេត្តអាណត្តិទី២ លើកទី២ ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តម បន្តថា ៖ សភាពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឲ្យកាន់តែមានភាពរីកចម្រើន ។ ពិសេស វាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានកាងារធ្វើ ។ ឯកឧត្ដម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ៖ សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើក២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ខាងមុខ ដែលប្រារព្ធធ្វើនៅមន្ទីរពាណិជ្ជកម្មខេត្ត ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង ៣រសៀល ហើយអ្នកដែលអាចចូលរួមបោះឆ្នោតបាន លុះត្រាតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ។ គូរបញ្ជាក់ថា ៖ បេក្ខជនដែលបានឈរឈ្មោះសមាជិកសភាពាណិជ្ជកម្មមានចំនួន១៦រូប ដែលការបោះឆ្នោតកំណត់យកសមាជិកថ្មីចំនួន១១រូប ជំនួសសមាជិកផុតអាណត្តិ១១រូប ព្រមទាំងបានធ្វើការចាប់ឆ្នោតយកលេខរៀងបេក្ខជន សម្រាប់បោះឆ្នោតខាងមុខផងដែរ ៕