បណ្តាញសង្គម

យុទ្ធនាការចុងឆ្នាំ២០១៨​ បង្រ្កាប​រថយន្តគេចពន្ធ​ និងគ្មានពន្ធ​ បានជាបន្តបន្ទាប​ នៅក្នុងខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែតមន្ត្រីគយនិងរដ្ឋាករ បានធ្វេីការឃាត់រថយន្តចង្កូតស្តាំសេរីទំនើប១គ្រឿង ធុននីសាន់សេរីឆ្នាំ២០១៦គ្មានពន្ធពាក់ស្លាកលេខក្លែងបន្លំឃាត់ ។ លោក សាំង ណន អនុប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយបានដាក់វិធានការពីលោក ឆែរ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់រថយន្តចង្កូតស្តាំដែលឈ្មួញលួចនាំចូលគេចពន្ធពីប្រទេសជិតខាងដោយល្មើសច្បាប៕ លោកបានបញ្ជាក់ដែរថា៖ ក្រោយដាក់វិធានលោកបានដឹកនាំមន្ត្រីគយ និងរដ្ឋាករបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះ សេរីឆ្នាំ២០១៦ដែលពាក់ស្លាកលេខចង្កូតស្តាំKPC-2431ដែលជាស្លាកលេខក្លែងបន្លំ។ ដែលជាស្លាកលេខរថយន្តធុននីសាន់ពណ៌ប្រផេះសេរីឆ្នាំ២០០៥ ជារថយន្តដឹកទំនិញធុនតូចដែលមានលេខម៉ាស៊ីនYDD25DDT លេខសាក់ស៊ីMNTNCGD40Z0600077កំលាំង21HP។ លោក សាំង ណន បានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្ត១គ្រឿងធុននីសាន់សេរីឆ្នាំ២០១៦ គឺពាក់ស្លាក់លេខក្លែងបន្លំខុសច្បាប់ដែលជារថយន្តចង្កូតស្តាំគេចពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។ ទាក់ទិននឹងការបង្រ្កាបរថយន្តចង្កូតស្តាំនេះ ម្ចាស់រថយន្តបានបញ្ជាក់នៅមុខសមត្តកិច្ចថា រថយន្តនេះគឺគាត់បានទិញពីគេដែលមានស្លាកលេខរថយន្តចង្កូតស្តាំនិងកាតគ្រីរថយន្ត ដើម្បីទុកប្រើប្រាស់តែមិនបានដឹងថារថយន្តនេះខុសច្បាប់នោះទេ បើមន្ត្រីជំនាញឃាត់ហើយពិនិត្យឃើញថារថយន្តខុសច្បាប់លោកក៍មិនជជែកដែរ ព្រោះរថយន្តនេះត្រូវបានទិញក្នុងស្រុកពីឈ្មួញមិនបានទិញតាមព្រំដែននោះទេ។ គួររំលឹកថា៖រយៈពេល១សប្តាហ៍នេះលោក សាំង ណន អនុប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញបង្ក្រាបរថយន្តចង្កូតស្តាំបានចំនួន២គ្រឿងហើយកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨កន្លងទៅឃាត់រថយន្តរថយន្តចង្កូតស្តាំ១គ្រឿងម៉ាក់ហ្វូតរែងជ័រសេរីទំនើបដែលពាក់ស្លាក់លេខ(ន.ប 2.6088)នៅក្រុងប៉ោយប៉ែតនិងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះសេរីឆ្នាំ២០១៦ដែលពាក់ស្លាក់ចង្កូតស្តាំKPC-2431ដែលជាស្លាក់ក្លែងបន្លំត្រូវបានអនុវត្តតាមច្បាប់