បណ្តាញសង្គម

បុរសវ័យចំនាស់ម្នាក់ កើតជម្ងឺសរសៃប្រសាទជាច្រើនឆ្នាំមើលមិនជា សម្រេចចិត្តធ្វើអត្តឃាត

បន្ទាយមានជ័យ ៖ ព្រោះតែកើតមានជម្ងឺប្រចាំកាយមេីលមិនជាច្រើនឆ្នាំ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តចង.ក សម្លាប់ខ្លួន នៅនឹងដើមរាំងគោក ក្បែរមាត់អូរអញ្ចាញ ស្ថិតក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សពត្រូវបានក្មេងទៅបង់ត្រីប្រទះឃើញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖បុរសដែលចង .ក ធ្វើអត្តឃាតខ្លួនឯងឈ្មោះ ស៊ីន គុយ ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃទី២៣ខែ ធ្នូ ឆ្នាំ ២០១៨ នៅចន្លោះម៉ោង០៨និង៣០នាទីព្រឹកទៅម៉ោង១១ព្រឹកជនរងគ្រោះ ត្រូវបានក្មេង ដែលត្រូវជាចៅ ទៅបង់ត្រី បានប្រទះឃើញសពជីតារបស់ខ្លួន ធ្វើអត្តឃាតចងកសំលាប់ខ្លួននៅចំណុចអូរអញ្ចាញខាងកើតភូមិទ្រលោកត្បូងចំងាយប្រហែល៣,០០០ម៉ែត្រ ដោយចងកនិងក្រម៉ា(ពណ៌ស្វាយ-ស)ចងភ្ជាប់ទៅនិងដើមរាំងគោកមាត់អូរមានកំពស់ពីរដីទៅកន្លែងចងក១,២០ម៉ែត្រ។ លោកអធិការបន្តថា៖បើតាមការរៀបរាប់បំភ្លឺរបស់ឈ្មោះ ភ សៀម អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធ បានប្រាប់ថា៖ ប្ដីរបស់ខ្លួនមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយនិងផឹកស្រាស្រវឹងជាប្រចាំ នៅថ្ងៃកើតហេតុ គាត់បានបាត់ខ្លួន ពីផ្ទះតាំងពីម៉ោងជាង៨ ព្រឹកថ្ងៃទី២៣ខែ ធ្នូ ឆ្នាំ២០១៨ មិនឃើញមកផ្ទះ លុះវេលាម៉ោង១១ព្រឹកថ្ងៃដដែល ចៅប្រុសគាត់អាយុ១២ឆ្នាំ ទៅបង់ត្រីក៏ប្រទះឃើញសពជីតា ក៏រត់មកប្រាប់ ហើយគាត់ក៏បានរាយការណ៍ប្រាប់លោកអនុភូមិនិងរកអ្នកភូមិជួយយកសពមកផ្ទះ ។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ទៀតថា៖ ឆ្លងតាមត្រួតពិនិត្យរបស់គណៈកម្មការមានជំនាញវិភាគនៅកន្លែងកើតហេតុ គ្រូពេទ្យមណ្ឌលសុខភាពចូលរួមធ្វើការពិនិត្យនិងធ្វើកោសល្យច័យ លើខ្លួនប្រាណសពឈ្មោះស៊ីន គុយ ឃើញថាពុំមានស្លាកស្លាមគួរអោយកត់សំគាល់ទេ ក្រៅតែស្លាកស្នាមក្រម៉ារឹត.ក ដូច្នេះ ការសន្និដ្ឋាន គឺឈ្មោះស៊ិន គុយ ពិតជាចង.ក ធ្វើអត្តឃាតពិតមែន ពុំទាក់ទិននឹងករណីមនុស្សឃាតឡើយ សពត្រូវបានប្រគល់ជូនលក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕