បណ្តាញសង្គម

គណៈកម្មាធិកាលទ្ធកម្ម​ បានបើកកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ​ ការអនុវត្តគម្រោងដែលក្រុមហ៊ុន​ ធី.អិម.៣​ ខនស្ត្រាក់សិន​

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈកម្មាធិកាលទ្ធកម្ម បានបើកកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ ការអនុវត្តគម្រោងដែលក្រុមហ៊ុន ធី.អិម.៣ ខនស្ត្រាក់សិន (T.M.3 CONSTRUCTION Co,Ltd) បានអនុវត្តក្នុងកិច្ចសន្យា គ្រប់គ្រងសំណល់រឹង រាវ តាមទីប្រជុំជនក្រុង ប្រចាំត្រីមាសទី៤ ដែលមានទំហំសាច់ប្រាក់៩៨លានរៀល ដែលមានការចូលរួមពីលោកស្រី ប្លុង មុំ ប្រធានក្រុមហ៊ុន ធី.អិម.៣ ខនស្ត្រាក់សិន (T.M.3 CONSTRUCTION Co,Ltd) រួមនិងអ្នកពាក់ព័ន្ធចូលរួមផងដែរ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានកោតថ្លែងការកោតសើរចំពោះក្រុមហ៊ុន ធី.អិម.៣ ខនស្ត្រាក់សិន ដែលបានខិតខំអនុវត្តន៍បានការងារតាមកិច្ចសន្យាដែលបានកំណត់ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួជាទីមោទន ។ ជាមួយគ្នានោះដែរ លោកអភិបាលក្រុងសិរីសោភ័ណ ក៏បានជម្រុញបន្ថែមទៀតចំពោះក្រុមហ៊ុនជួយបំពេញបន្ថែមនូវការងារ និងចំនុចខ្វះដែលនូវសេសសល់ឲ្យបានរួចរាល់នៅមុខពេលដំណាច់ឆ្នាំ២០១៨នេះ ។ យោងតាមរបាយការណ៍ស្តីពី ការផ្គត់ផ្គងសេវា ការគ្រប់គ្រង់សំណល់រឹង រាវ ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ សម្រាប់ឆ្នាំ២០១៨ យោងតាមការអនុវត្តលេខ ០៦៧ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្តីពីការផ្គត់ផ្គងសេវា គ្រប់គ្រង់ កាកសំណល់ រឹង រាវ ក្រុមហ៊ុន ធី.អិម៣ ខនស្ត្រាក់សិន បានអនុវត្តការងារសម្រេចបានលើការងារការប្រមូល បោសសម្អាតសម្រាមតាមដងផ្លូវសាធារណ: រួមនឹងការងារមួយចំនួនទៀតសម្រេចបានជាលទ្ធផល១០០% ៕ អត្ថបទ ៖ រឿង ចន្រ្ទា