បណ្តាញសង្គម

កិច្ចប្រជុំ​ ពិភាក្សា​ដើម្បីអនុវត្តគម្រោង​ ៖​ លើកកម្ពស់អត្រាការងារក្នុងស្រុក

បន្ទាយមានជ័យ ៖ សាលាក្រុងសិរីសោភ័ណ បានរៀបចំកិច្ចប្រជុំ ពិភាក្សាដើម្បីអនុវត្តគម្រោង ៖ លើកកម្ពស់អត្រាការងារក្នុងស្រុក ក្រោមវត្តមាន លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង រួមនឹងអ្នកពាក់ព័ន្ធ តំណាងកម្មវិធី GIZ ចៅសង្កាត់ តំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគា បានចូលរួមនាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ។ គោលបំណងនៃកិច្ចប្រជុំពិភាក្សា ដើម្បីផ្តល់ភាពងាយស្រួយដល់និយោជិក ក្នុងការស្វែងយល់កាន់តែច្បាស់អំពីកាតព្វកិច្ច និងការចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងរបស់រដ្ឋបាលក្រុង ក៏ដូចជាមជ្ឈមណ្ឌលការងារ ដើម្បីជម្រុញទីផ្សារក្នុងស្រុក មានដូចជា៖ - និយោជកទទួលព័ត៌មានច្បាស់លាស់ស្តីពីការផ្តល់សេវាការារ និងព័ត៌មានទីផ្សារការងារដោយរដ្ឋបាលក្រុង និងមជ្ឈមណ្ឌលការងារ។ - និយោជកអាចពិភាក្សា និងអាចបង្ហាញពីការលំបាក ឬកត្តាប្រឈមនានា ការជ្រើសរើសកម្លាំងពលកម្ម ។ -និយោជកអាចផ្តល់ព័ត៌មានអំពីឱកាសការងារ ឬតម្រូវការជ្រើសរើសកម្លាំងពលកម្មដល់រដ្ឋបាលក្រុង ឬមឈ្ឈមណ្ឌលការងារដើម្បីចូលរួសហកាផ្សព្វផ្សាយ-ជ្រើសរើស។ - ពង្រឹងកិច្ចសហការកាន់តែល្អប្រសើររវាងផ្នែកឯកជន(និយោជក) និងផ្នែករដ្ឋ ។ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ បានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃការអភិវឌ្ឍវិស័យឯកជន និងការងារដោយចាត់ទុក "វិស័យឯកជន"គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចតាមរយៈគោលដៅយុទ្ធសាស្រ្តនេះ តម្រូវឲ្យមានការចូលរួម និងសហការពេញទំហឹងរវាងវិស័យរដ្ឋ និងឯកជនដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារការងារដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។ ស្ថិតក្នុងស្មារតីនៃការអនុវត្តស្របទៅតាមគោលនយោបាយនិងផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍទីផ្សារការងារនេះ រដ្ឋបាលក្រុងសិរីសោភ័ណបានទទួលគម្រោង "លើកកម្ពស់អត្រាការងារក្នុងស្រុក" មកអនុវត្តចាប់ពីចុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ដែលគម្រោងនេះមានការគាំទ្រដោយ GIZ RED4 ជាកម្មវិធីមួយដែលមានប្រភពថវិកាពីប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីស ដែលយើងបានចុះកិច្ចព្រមព្រៀងថវិកាសម្រាប់អនុវត្តរួចមកហើយ ។ លោកប្រធានក្រុមប្រឹក្សាក្រុង បានលើកឡើងថា ៖ គម្រោងនេះ គឺសំដៅការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ និងធ្វើសកម្មភាពរួមគ្នា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទីផ្សារការងារក្នុងស្រុកយើង ឲ្យកាន់តែប្រសើរ កាត់បន្ថយការធ្វើចំណាក់ស្រុកក្រៅប្រទេសដើម្បីស្វែងរកការងាររបស់ប្រជាពលរដ្ឋ ៕ អត្ថបទ ៖រឿង ចន្ទ្រា