បណ្តាញសង្គម

លោក ហ៊ឹល រ៉ាយ៉ា ដឹកនាំក្រុមការងារចុះដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាលលើគម្រោងស្ថាបនាផ្លូវប្រវែង៨០០ម៉ែត្រ

បន្ទាយមានជ័យ ៖ កាលពីចុងសប្តាហ៍កន្លងទៅ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ រួមនឹងមន្ត្រីក្រោមឱវាទ បានចូលរួមដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋជាង១០គ្រួសារ ដែលរងផលប៉ះពាល់ លើគម្រោងស្ថបនាផ្លូវមួយខ្សែរតភ្ជាប់ពីភូមិ២ ទៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានប្រវែង៨០០ម៉ែត្រ ដើម្បីឲ្យដំណើរការនៃការស្ថាបនាបានលឿន បំរើរដល់ប្រយោជន៍រវាងប្រជាពលរដ្ឋទាំង២ភូមិខាងលើធ្វើដំណើរឆ្លង ពិសេសដឹកជញ្ជូននូវកសិផលផ្សេងៗ ។ ក្នុងឱកាសចុះដោយស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានធ្វើសំណូមពរដល់ប្រជាពលដ្ឋទាំង២ភូមិខាងលើ មេត្តាជួយសហការ និងសម្រួលនៅផលប៉ះពាល់មួយចំនួន ដើម្បីឲ្យដំណើរការនៃការស្ថបនាផ្លូវមួយខ្សែរនេះបានលឿន ។ លោកបានលើកឡើងថា ៖ ផ្លូវនេះគឺវាបានផ្តល់សារសំខាន់សម្រាប់បងបងប្អូនក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ម្យ៉ាងវិញទៀតវាក៏ជាចំណែកមួយក្នុងការកាត់បន្ថយការគ្រោះថ្នាក់ចរាណ៍តាមដងផ្លូវផងដែរ។ ដូច្នេះលោកអភិបាលក្រុង ក៏បានស្នើរសុំឲ្យបងប្អូនទទួលនូវផលប៉ះពាល់ មេត្តាយោគយល់ទាំងអស់គ្នា ដើម្បីឲ្យសម្មទិផលផ្លូវមួយខ្សែរដំណើរការទៅដោយរលូត និងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ តាមរយៈការសម្របសម្រួល ដោយផ្អែកលើយុទ្ធសាស្ត្រឈ្នះឈ្នះ ប្រជាពលរដ្ឋទាំង២ភូមិមាន ៖ ភូមិពង្រ និងភូមិ២ សង្កាត់កំពង់ស្វាយ បានឯកភាពយល់ព្រមក្នុងសម្រួលនូវផលប៉ះរបស់ពួកគាត់ ព្រមទាំងបាននាំគ្នាសាទរជាខ្លាំងនូវសម្មទិផលផ្លូវមួយខ្សែរនេះ ។ ដែលពួកគាត់បានលើកឡើងថា ៖ សម្រាប់ផ្លូវដែលនិងត្រូវស្ថាបនានេះ គឺវាពិជាបានផ្តល់នូវសារសំខាន់ណាស់សម្រាប់ពួកគាត់ ក្នុងការធ្វើដំណើរទៅមក ងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសពួកលែងមានការព្រួយបារម្ភរឿងគ្រោះចរាណ៍ទៀតហើយ ណាមួយមានចំណាយពេលតិចណាស់ បើប្រៀបធៀបទៅនឹងការធ្វើដំណើរលើផ្លូវជាតិ។ សូមជម្រាប់ថា ៖ ផ្លូដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង២ភូមិខាងលើ មានប្រវែង៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលចំណាយថវិការជាង៧៤លានរៀល ៕ អត្ថបទ ៖ រឿង ចន្រ្ទា