បណ្តាញសង្គម

ខេត្តបន្ទាយមានជ័យធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកអាយុក្រោម១៥ឆ្នាំ នឹងក្រោមអាយុ១៧ឆ្នាំ រវាងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់

បន្ទាយមានជ័យ ៖ ដើម្បីរឹតចំណងមមិត្តភាពឲ្យកាន់តែល្អប្រសើរវាកីឡាករនិងកីឡាករ ក៏ដូចជាក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក កីឡាករមកពីខេត្តដ៏ទៃ ក៏ដូចជាលេងកីឡាដើម្បីសុខភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំការប្រកួតកីឡាជាលក្ខណៈមិត្តភាពរវាងកីឡាករក្នុងខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ប្រកួតជាមួយនឹងកីឡាករមកពីខេត្តពោធិ៍សាត់ ដែលត្រូវបានរៀបចំប្រកួតនៅទីលានបាល់ទាត់សាកលវិទ្យាល័យ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ។ ការប្រកកួតជាលក្ខណ:មិត្តភាពរវាងក្រុមកីឡាខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ គឺដើម្បីជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ(U15) និងអាយុក្រោម១៧ឆ្នាំ (U17) ។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណង ៖ ១-បង្កើនការរឹតចំណងមិត្តភាពរវាងកីឡាករនិងកីឡាករ ឲ្យចេះសាមគ្គីភាពគ្នា ។ ២-ធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ៣-ចូលរួមលេងកីឡាដើម្បីសុខភាព ពិសេសចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ កន្លងទៅក្រុមកីឡាករខេត្តបន្ទាយមានជ័យ ធ្លាប់បានទៅចូលរួមប្រកួតនៅក្នុងខេត្តកំពង់ឆ្នាំងម្តងរួចមកហើយ ដោយខេត្តកំពង់ឆ្នាំធ្វើជាម្ចាស់ផ្ទះ ។ តែសម្រាប់ជំនួបពេលនេះខេត្តបន្ទាយមានជ័យទទួលធ្វើជាម្ចាស់ផ្ទះ ដោយជួបជាមួយនឹងក្រុមកីឡាមកពីខេត្តពោធិ៍សាត់ ដែលបានធ្វើការប្រកួតនៅលើទីលានបាលទាត់សាកលវិទ្យាល័យ មានជ័យ ។ ក្នុងឱកាសនោះ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងការកោតសើរចំពោះក្រុមកីឡាករទាងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រកបដោយទំនួលខុសត្រូវ គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត ។ ឯកឧត្តម បន្តថា ៖ ការប្រកួតតែងតែមានការចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែរសំខាន់គឺការសាមគ្គីភាពគ្នា ក្នុងការដណ្តើមយកជ័យជម្នះជូនក្រុមរៀងៗខ្លួន ។ អភិបាលខេត្ត បានលើកឡើងថា ៖ ការលេងកីឡានាំមកនូវសុខភាពល្អ ចៀសផុតពីជម្ងឺផ្សេងៗ ពិសេសយើងជាយុវជនត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាធ្វើឲ្យយើងខូចអនាគត់ បាត់បងកត្តិយសក្រុមគ្រួសារ សង្គមជាតិ ៕អត្ថបទ ៖ រឿង ចន្ទ្រា